ប័ណ្ណសារព័ត៌មាន
2019-10-23
មន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញអះអាងថា ទោះបីជាថ្ងៃកំណត់នៃការវិលត្រឡប់របស់លោក សម រង្ស៊ីកាន់តែខិតជិតមកដល់ក៏ដោយ រដ្ឋាភិបាលនៅតែបើកចំហព្រំដែន រវាងកម្ពុជានិង ប្រទេសថៃ។ លោក សម រង្ស៊ី បានឲ្យដឹងថាលោក នឹងដឹកនាំកម្លាំងមហាជនចូលប្រទេសកម្ពុជាតាមច្រកព្រំដែនកម្ពុជា និងប្រទេសថៃ។
2019-10-23
លោក ហ៊ុន សែន មេដឹកនាំរបបឯកបក្សអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ អស់ហើយ ដូច្នេះកិច្ចព្រមព្រៀងនេះ លែងមានសុពលភាពទៀតហើយ។
2019-10-23
សាច់ញាតិរបស់ជនរងគ្រោះពីយុទ្ធនាការបង្ក្រាបលើគណបក្សប្រឆាំងសង្ឃឹមថា នឹងមានការដោះលែងអ្នកជាប់ចោទនយោបាយទាំងអស់ ក្រោយពេលពួកគេទទួលដំណឹងថា ក្រសួងយុត្តិធម៌សម្រេចបន្ធូរបន្ថយ និងលើកលែងទោសឲ្យទណ្ឌិត ចំនួន៥១២នាក់ នៅទូទាំងប្រទេស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។
2019-10-23
ក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ នាំគ្នាប្រារព្ធពិធីរំលឹកខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ក្រោមការឃ្លាំមើលពីអាជ្ញាធរ។ ពួកគេ អំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជាគោរពនិងអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យបានល្អ ត្រឹមត្រូវ ព្រោះកិច្ចព្រមព្រៀងនេះ ជាឫសគល់នាំឲ្យកម្ពុជាមានសន្តិភាព ការផ្សះផ្សារជាតិ និងការរីកចម្រើន។
2019-10-22
ក្រសួងព័ត៌មាន អនុញ្ញាតឲ្យក្រុមអ្នកកាសែតឯករាជ្យបង្កើតសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា «ខេមបូចា» (CamboJA)។ អ្នកកាសែតភាគច្រើន ជាពិសេសក្រុមអ្នកកាសែត ឯករាជ្យ សម្ដែងការគាំទ្រ និងសង្ឃឹមថា សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងដើរតួនាទីសំខាន់ក្នុងការជួយពង្រឹងសេរីភាពសារព័ត៌មាន និងការពារអ្នកសារព័ត៌មាន។
2019-10-22
មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងអ្នកស្រី មូរ សុខហួរ ថាគណបក្សសង្គ្រោះជាតិ កំពុងចរចាជាមួយភាគីថៃ រឿងមាតុភូមិនិវត្តន៍តាមប្រទេសថៃ ក្រោយនគរបាលអន្តោរប្រវេសន៍ថៃ បានហាមឃាត់មន្រ្តីរូបនេះ មិនឲ្យចូលប្រទេសនេះ។
2019-10-22
ក្រុមតំណាងរាស្ត្រអាមេរិកាំង ព្រមានទៅរបបលោក ហ៊ុន សែន ថារបបនេះ នឹងជួបនូវទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ បើហ៊ានជ្រើសរើសយកការ បង្ហូរឈាម នៅថ្ងៃទី០៩ វិច្ឆិកា ក្នុងដំណើរមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទៅកម្ពុជាវិញ។ ការព្រមាននេះ ធ្វើឡើងខណៈក្រុមសភាតំណាងរាស្ត្រអាមេរិកស្តីពីបញ្ហាកម្ពុជា បើកសវនាការរំឭកខួបលើកទី២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅឯអាគាររដ្ឋសភាអាមេរិកកាលពីថ្ងៃទី២១ តុលា។
2019-10-22
ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ បន្តធ្វើយាត្រាឆ្ពោះទៅខេត្តព្រះសីហនុ នៅថ្ងៃទី២២ តុលា បន្ទាប់ពីសម្រាកយកកម្លាំង កាលពីថ្ងៃទី២១ តុលា។
2019-10-22
តុលាការកំពូលគ្រោងប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី នៅថ្ងៃទី២៨ តុលា សប្ដាហ៍ក្រោយនេះ បន្ទាប់ពីបានបើកសវនាការកាលពីថ្ងៃទី២១ តុលា។
2019-10-22
របបក្រុងភ្នំពេញ មិនអនុញ្ញាតឲ្យក្រុមអង្គការសមាគមជាង ១៥ស្ថាប័ន ជួបជុំដង្ហែក្បួនពីសួន ច្បារវត្តភ្នំទៅទីលានប្រជាធិបតេយ្យថ្មី ដើម្បីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលានោះទេ។
2019-10-22
សហគមន៍ខ្មែរនៅអូស្ត្រាលីនឹងធ្វើបាតុកម្មនៅថ្ងៃទី២៣ ខែតុលា ក្នុងទីក្រុង កង់បេរ៉ា (Canberra) ដើម្បីជំរុញទៅសហគមន៍អន្តរជាតិ ជាពិសេសប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យជួយរកដំណោះស្រាយជម្លោះនយោបាយនៅកម្ពុជា។
2019-10-22
សមត្ថកិច្ចរបបក្រុងភ្នំពេញចាប់ខ្លួនសកម្មជនជនគណបក្សប្រឆាំង ២នាក់បន្ថែមទៀត នៅបាត់ដំបង និងខេត្តកំពង់ចាម ពាក់ព័ន្ធនឹងគម្រោងចូលរួមអមដំណើរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៩ ខែវិច្ឆិកា។
2019-10-22
អាជ្ញាធរស្រុកតំបែរ និងស្រុកត្បូងឃ្មុំ ដាក់ពង្រាយកម្លាំងសមត្ថកិច្ចតាមផ្លូវ ហាមឃាត់ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ ២រយនាក់ មិនឲ្យធ្វើដំណើរទៅគាំទ្រតំណាងពួកគេ ដែលចូលបំភ្លឺនៅសាលាដំបូងខេត្ត និងទាមទារឲ្យដោះលែងតំណាង ២នាក់ជាប់ក្នុងពន្ធនាគារ។
2019-10-22
ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែងអះអាងថា សមត្ថកិច្ចចម្រុះប្រដាប់អាវុធជាច្រើននាក់ បានឡោមព័ទ្ធផ្ទះលោក សៀក មេគង្គ មេឃុំស្រែគរជាប់ឆ្នោតពីខាងគណបក្សសង្គ្រោះ នៅថ្ងៃទី២១ ខែតុលានេះ។
2019-10-22
អាជ្ញាធរចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងម្នាក់ទៀតនៅក្នុងខេត្តមណ្ឌលគិរី ខណៈតុលាការខេត្តព្រះសីហនុបានចេញដីកាចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិ ៣នាក់ទៀតពីបទរួមគំនិតក្បត់ក្នុងការកៀរគរកម្លាំងមហាជនត្រៀមទទួលលោក សម រង្ស៊ី ដែលគ្រោងនឹងវិលមកកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ។