ប័ណ្ណសារព័ត៌មាន
2019-10-21
សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាចោទប្រកាន់សកម្មជនបក្សប្រឆាំង ៣នាក់បន្ថែមទៀត កាលពីថ្ងៃទី២០ ខែតុលា ពីបទ «រួមគំនិតក្បត់» ជាមួយលោក សម រង្សី ខណៈមេបក្សប្រឆាំង ដែលរស់នៅនិរទេសខ្លួនតាំងពីឆ្នាំ២០១៥ រូបនេះ ប្រកាសវិលចូលកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។
2019-10-21
អង្គការសិទ្ធិមនុស្សអន្តរជាតិស្នើយ៉ាងទទូចដល់របបក្រុងភ្នំពេញឱ្យបញ្ឈប់ការចាប់ខ្លួន និងការឃុំឃាំងសកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្សទាំងឡាយ ដែលបានអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។
2019-10-21
ប៉ូលិសខេត្តសៀមរាបបានចាប់សកម្មជនប្រឆាំងម្នាក់យកទៅឃុំខ្លួនកាលពីរសៀលថ្ងៃទី១៩ តុលា ពាក់ព័ន្ធនឹងគម្រោងការទៅអមដំណើរប្រធានស្ដីទី គណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលស្រុកវិញនៅពេលខាងមុខ។
2019-10-21
អង្គការសង្គមស៊ីវិលខ្លះព្រួយបារម្ភពីការប៉ះទង្គិចគ្នារវាងពលរដ្ឋ និងកង កម្លាំងរបស់របបក្រុងភ្នំពេញ។ រីឯអង្គការសង្គមស៊ីវិលខ្លះមិនជឿថា លោក សម រង្ស៊ី វិលចូលកម្ពុជា តាមការសន្យានោះទេ ដូច្នេះគ្មានព្រឹត្តិការណ៍ធំៗអ្វីកើតឡើងឡើយ ហើយវិបត្តិនយោបាយនៅតែ រ៉ាំរ៉ៃដដែល។
2019-10-21
អ្នកវិភាគនយោបាយ លោក គឹម សុខ ថា លោក ហ៊ុន សែន កំពុងស្វះស្វែងរកការគាំទ្ររបបខុសច្បាប់របស់លោក នៅខណៈលោក សម រង្ស៊ី គ្រោង វិលទៅកម្ពុជាវិញ នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ។
2019-10-21
សហគមន៍ព្រៃឡង់ខេត្តព្រះវិហារអះអាងថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើ ក្នុងដែនជម្រកសត្វព្រៃឡង់ នៅតែកើតមានជាហូរហែ ដោយមានថៅកែចាំទទួលទិញឈើ ពីក្រុមកម្មករនៅមូលដ្ឋាន។
2019-10-20
មន្ត្រីការបរទេសអាមេរិក លោក ប៉ាទ្រីក ម័រហ្វី បានក្លាយជាឯកអគ្គរដ្ឋទូតពេញសិទ្ធិរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជាហើយ បន្ទាប់ពីលោកបានចូលគាល់ និងថ្វាយសារតាំងដល់ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី១៩ តុលា។ របបលោក ហ៊ុន សែន ស្វាគមន៍ការចូលកាន់តំណែងផ្លូវការរបស់ឯកអគ្គរដ្ឋទូតអាមេរិករូបនេះ។
2019-10-20
ថ្ងៃនេះបាតុករខ្មែរនៅប្រទេសកូរ៉េខាងត្បូងដែលមានរួមមាន៖ ក្រុមពលករខ្មែរមកពីបណ្ដាប្រទេសផ្សេងៗ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានជួបជុំគ្នាសម្ដែងមតិ ដើរហែក្បួន និងស្រែកទាមទារឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ករណីវិបត្តិនយោបាយនៅកម្ពុជា។
2019-10-20
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្វើរំលឹកឡើងវិញនូវ របាយការណ៍ឆ្នាំ២០១៦ ស្ដីពី ស្ថានភាពរបស់ជនងាយរងគ្រោះជាស្ត្រីនៅក្នុងជម្លោះដីធ្លី ដើម្បីចូលរួមក្នុង ទិវាស្ត្រីជនបទអន្តរជាតិ ដែលអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី១៥ ខែតុលា ក្រោមប្រធានបទស្ត្រី និងក្មេងស្រីនៅតាមជនបទបង្កើតភាពធន់នឹងអាកាសធាតុ។
2019-10-20
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាង និងក្រុមការងារគណបក្សសង្គ្រោះជាតិក្រៅប្រទេសរួមគ្នាធ្វើសិក្ខាសាលាស្ដីអំពីអ្នកបន្តវេនគណបក្សសង្គ្រោះជាតិនៅថ្ងៃសៅរ៍ ទី១៩ ខែតុលា។
2019-10-20
ពួកគាត់អះអាងថា មូលហេតុដែលតាមដានព័ត៌មាន ដោយសារចង់ដឹងពីស្ថានការណ៍នយោបាយថ្មីៗ របស់ស្រុកទេស ដើម្បីត្រៀមខ្លួនចូលរួមអភិវឌ្ឍន៍ប្រទេសស្របតាមសភាពការណ៍បច្ចុប្បន្ន។
2019-10-19
គណបក្សប្រជាធិបតេយ្យមូលដ្ឋានចេញសេចក្ដីថ្លែងការណ៍ឱ្យរបបក្រុងភ្នំពេញ បន្ថយស្ថានភាពតានតឹងនយោបាយ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (EBA)។ មន្ត្រីនាំពាក្យរដ្ឋាភិបាលអះអាងថា របបក្រុងភ្នំពេញរក្សាជំហរដដែល គឺមិនប្ដូរអធិបតេយ្យរបស់ខ្លួនឡើយ។
2019-10-19
គណៈកម្មការសម្រាប់ដោះស្រាយកូដកម្ម បាតុកម្មនៃក្រសួងការងារ សម្រេចឲ្យថៅកែរោងចក្រ ហ៊ឹង ជីង (Hoeng Gin) ជនជាតិចិន ផ្ដល់ប្រាក់សំណងដល់កម្មករប្រមាណ ៥០នាក់ ដែលតវ៉ាទាមទារបើកប្រាក់ឈ្នួល និងប្រាក់រំលឹកអតីតភាពការងារ។
2019-10-19
ក្រុមយុវជន និងពលរដ្ឋចាត់ទុកថា ការបណ្ដោយឲ្យពលរដ្ឋវៀតណាមចូលមករស់នៅលើកដីខ្មែរ តាមបណ្ដោយព្រំដែនច្រើនស្អេកស្កះ នឹងធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីបន្តទៀតនៅថ្ងៃអនាគត។ តំបន់ដែលប្រជាជនវៀតណាមរស់នៅច្រើនរួមមាន តំបន់ថ្មបីដុំ ក្នុងខេត្តតាកែវ តំបន់ក្អមសំណ តំបន់ជ្រៃធំ ភូមិប៉ាកណាម ក្នុងខេត្តកណ្ដាល និងក្រុងបាវិត នៅខេត្តស្វាយរៀង។
2019-10-19
របបក្រុងភ្នំពេញបញ្ជាក់ថា របបនេះនៅតែស្វាគមន៍មេដឹកនាំគណបក្សប្រឆាំងវិលចូលកម្ពុជាវិញ គ្រប់ផ្លូវ និងគ្រប់ពេលវេលា ព្រោះរបបនេះ រក្សាគោលជំហរចាប់លោក សម រង្ស៊ី ឱ្យទាល់តែបាន។ ទោះយ៉ាងណាក្ដី ក្រុមមេដឹកនាំបក្សប្រឆាំងខ្លះ បានទៅដល់ប្រទេសក្នុងតំបន់អាស៊ីជាបណ្ដើរៗ ហើយ។