ប័ណ្ណសារព័ត៌មាន
2019-11-30
ប្រជានេសាទនៅតំបន់បឹងទន្លេសាបស្រុកឯកភ្នំ ខេត្តបាត់ដំបង រាប់ពាន់គ្រួសារប្រឈមនឹងការដាច់ស្បៀងអាហារនៅពេលខាងមុខ ដោយសារផលត្រីឆ្នាំនេះថយចុះខុសប្រក្រតី ធ្វើឱ្យពួកគាត់មិនអាចរកប្រាក់ចំណូលបានច្រើនដូចឆ្នាំកន្លងទៅ។
2019-11-30
អ្នកវិភាគថា ការរួបរួមគ្នាឡើងវិញរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិគឺដោយសារតែមានភ្លើងខៀវពីលោក ហ៊ុន សែន ។ លោកថា ការបង្កើតបក្សថ្មីនេះ គ្រាន់តែដើម្បីកម្ទេចគណបក្សប្រឆាំងក្នុងការបោះឆ្នោតជាសាកលនៅឆ្នាំ២០២៣ ខាងមុខនេះតែប៉ុណ្ណោះ។
2019-11-30
សកម្មជនបរិស្ថាន និងជាអ្នកចូលរួមរៀបចំយុទ្ធនាការជិះកង់ដើម្បីព្រៃព្រះរកា លោក សាន់ ម៉ាឡា ឱ្យដឹងថា យុទ្ធនាការជិះកង់២ថ្ងៃ បានចម្ងាយជាង ១៧០គីឡូម៉ែត្រ។ លោកថា នៅទី០១ ធ្នូ នេះ ពួកគេនឹងសម្រេចជិះឱ្យដល់គោលដៅនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ នៅរសៀលថ្ងៃនេះ។
2019-11-30
សាច់ញាតិរបស់ក្រុមអ្នកទោសនយោបាយ ដែលកំពុងបន្តជាប់ឃុំ នៅក្នុងពន្ធនាគារ ស្នើសុំឲ្យតុលាការពន្លឿននីតិវិធី ដោះលែងស្វាមីឲ្យបានលឿន ដើម្បីពួកគេបានជួបជុំគ្រួសារឡើងវិញ។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស ក៏ជំរុញឲ្យមានការដោះលែង និងទម្លាក់ចោលបទចោទលើអ្នកទោសពាក់ព័ន្ធរឿងនយោបាយ ទើបធ្វើឲ្យស្ថានភាពល្អប្រសើរ។
2019-11-30
ក្រុមយុវជនបានបន្តយុទ្ធនាការជិះកង់ថ្ងៃទីពីរ នៅថ្ងៃទី៣០ វិច្ឆិកានេះ ដើម្បីបំផុសការចូលរួមថែរក្សាព្រៃព្រះរកា នៅខេត្តព្រះវិហារ។
2019-11-30
មន្ត្រីសង្គមស៊ីវិលស្វាគមន៍វិធានការតុលាការក្រុងភ្នំពេញដែលហ៊ានសម្រេចឃុំខ្លួនជនជាតិចិនចំនួន៥នាក់ នៅក្នុងប្រទេសកម្ពុជា ដោយមិនសម្រេចបញ្ជូនពួកគេទៅកាត់ទោសនៅក្នុងប្រទេសចិនក្រោយពីបានប្រព្រឹត្តអំពើល្មើសច្បាប់នៅក្នុងប្រទេសកម្ពុជា។
2019-11-30
មន្ត្រីជំនិត និងសាច់ញាតិលោក ហ៊ុន សែន ជាច្រើននាក់ មានឈ្មោះក្នុងបញ្ជីដែលត្រូវដកហូតសញ្ជាតិស៊ីប ឬសាយព្រឹស (Cyprus)។ អ្នកឃ្លាំមើលសង្គមថា រដ្ឋាភិបាលកម្ពុជាត្រូវតែស៊ើបអង្កេតរឿងនេះ ហើយបកស្រាយឱ្យសាធារណជនអស់ចម្ងល់។
2019-11-30
អ្នកស្រី មូរ សុខហួរ ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិបានឆ្លងកាត់ជីវិតតស៊ូផ្នែកនយោបាយអស់រយៈពេលជាង ២០ឆ្នាំមកហើយ ដើម្បីការផ្លាស់ប្ដូរសម្រាប់ពលរដ្ឋកម្ពុជា។ អ្នកស្រីជាប់ឈ្មោះក្នុងឆាកអន្តរជាតិថាជាអ្នកដែលប្រឹងប្រែង ដើម្បីការពារសិទ្ធិស្ត្រី និងកុមារីក្នុងសង្គមកម្ពុជា។
2019-11-30
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ប្រាប់អាស៊ីសេរី ឱ្យដឹងកាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា អង្គបុរេជំនុំជម្រះ នឹងថយទៅពិចារណាដើម្បីចេញសាលដីកាសម្រេចមួយថា តើត្រូវទម្លាក់ចោលបទប្រកាន់លើលោក មាស មុត ឬត្រូវបញ្ជូនសំណុំរឿងលោក មាស មុត ទៅជំនុំជម្រះ ចំពោះឧក្រិដ្ឋកម្ម ដូចការចោទប្រកាន់ ដែរឬយ៉ាងណា។
2019-11-30
តុលាការសហព័ន្ធអាមេរិក នៅទីក្រុងញូវយ៉ក (New York) បានចោទប្រកាន់ អ្នកជួញដូរវត្ថុបុរាណដ៏ល្បីម្នាក់ពីបទរត់ពន្ធវត្ថុបុរាណដែលត្រូវជនល្មើសលួចចេញពីប្រទេសកម្ពុជា។
2019-11-30
ក្រុមយុវជនស្រឡាញ់ព្រៃឈើចំនួន ៦នាក់ បានចាប់ផ្តើមយុទ្ធនាការជិះកង់ពីភ្នំពេញទៅខេត្តព្រះវិហារហើយ នៅថ្ងៃទី២៩ វិច្ឆិកា ដោយពួកគាត់ធ្វើដំណើរបានជិត ១០០គីឡូម៉ែត្រ នៅថ្ងៃដំបូងនេះ ដើម្បីផ្សព្វផ្សាយពីសារសំខាន់របស់ព្រៃព្រះរកាដែលកំពុងរងការគំរាមកំហែង។
2019-11-29
អាជ្ញាធរខេត្តកំពង់ឆ្នាំងអះអាងថា ដីទំហំ ៤០ហិកតារ ដែលត្រូវផ្លាស់ទីអ្នករស់នៅលើផ្ទះបណ្ដែតទឹក ឱ្យឡើងគោក គឺជាដីជួល មិនមែនចែកឱ្យទទេទេ។ អ្នកឃ្លាំមើល ជំរុញឱ្យអនុវត្តច្បាប់អន្តោប្រវេសន៍ដោយបញ្ជូនជនជាតិវៀតណាមត្រឡប់ទៅវិញ។
2019-11-29
សកម្មជនគណបក្សប្រឆាំងដែលភៀសខ្លួននៅប្រទេសថៃប្រមាណ ១០នាក់ នៅតែបន្តជួបប្រជុំគ្នាពង្រឹងសាមគ្គីភាព ដើម្បីត្រៀមខ្លួនទៅទទួលប្រធានស្ដីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលចូលស្រុកវិញសាជាថ្មី ព្រោះពួកគេថា ពេលលោក សម រង្ស៊ី វិលចូលស្រុក នឹងធ្វើឱ្យវិបត្តិនយោបាយនៅកម្ពុជាបានប្រសើរឡើងវិញ។
2019-11-29
ក្រុមប្រជាពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន សម្រេចចិត្តនាំគ្នាត្រឡប់ទៅខេត្តកោះកុងវិញ ក្រោយពីបានដាក់ញត្តិស្នើសុំក្រសួងដែនដី ហើយនឹងបន្តរកដំណោះស្រាយក្នុងជម្លោះដីធ្លីជាង ១០ឆ្នាំនេះ ពីអភិបាលខេត្តកោះកុងជាថ្មីទៀត នៅថ្ងៃដើមសប្ដាហ៍ក្រោយ។
2019-11-29
សាលាឧទ្ធរណ៍ប្រកាសសាលដីកានៅថ្ងៃទី២៩ វិច្ឆិកា សម្រេចឱ្យសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ជាប់ទោសបន្តទៅទៀត តាមអំណាចសាលក្រមតុលាការក្រុងភ្នំពេញ។ មន្ត្រីសិទ្ធិមនុស្សថ្លែងថា ការសម្រេចនេះជារឿងអយុត្តិធម៌សម្រាប់លោក រ៉ាត់ រត្នមុនី។