ប័ណ្ណសារព័ត៌មាន
2019-11-29
ពួកគាត់អះអាងថា តម្លៃផ្លែត្រសក់ធ្លាក់មកនៅ ២៥០រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះធ្វើឱ្យពួកគាត់លក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារបានឡើយ។ ក្រុមកសិករព្រួយបារម្ភខ្លាចគ្មានអង្ករច្រកឆ្នាំ និងមិនអាចរកប្រាក់សងធនាគារ ដែលបានខ្ចីគេធ្វើដើមទុនដាំដុះកន្លងមក ឱ្យបានទាន់ពេល។
2019-11-29
សហគមន៍ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ ធ្វើសន្និសីទកាសែតជាថ្មីទៀត នៅព្រឹកថ្ងៃទី២៨ វិច្ឆិកា នៅទីក្រុងភ្នំពេញ ទាមទារឱ្យតុលាការខេត្តនេះ ទម្លាក់បទចោទ មកលើសមាជិកសហគមន៍ ១៥នាក់ ក្នុងនោះមានមន្ត្រីអង្គការពន្លកខ្មែរ ២រូបផង។
2019-11-28
យុវជន កែម ឡីនិយម គង់ រ៉ៃយ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ។
2019-11-28
អង្គបុរជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម បើកសវនាការរយៈពេលបីថ្ងៃ គឺពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ វិច្ឆិកានៃសំណុំរឿង០០៣ ប្រឆាំងលោក មាស មុត អតីតមេដឹកនាំខ្មែរក្រហម។
2019-11-28
អ្នកវិភាគលើកឡើងថា របបលោក ហ៊ុន សែន មិនឈប់ធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំងដូចដែលលោក ហ៊ុន សែន ប្រកាសឱ្យឈប់តាមចាប់ខ្លួន និងដោះលែងសកម្មជនបក្សប្រឆាំងកាលពីពេលថ្មីៗ ឡើយ ព្រោះនេះ គ្រាន់តែជាការអូសបន្លាយពេលវេលា ដើម្បីចៀសផុតពីសម្ពាធជុំទិសពីសហគមន៍អឺរ៉ុបតែប៉ុណ្ណោះ។
2019-11-28
អ្នកវិភាគនយោបាយថា តុលាការប្រហែលជាមិនទម្លាក់ចោលរឿងនេះទេ ពីព្រោះការធ្វើរបៀបនេះអាចនឹងមានរឿងស្មុគស្មាញជាច្រើនទៀត ដែលត្រូវដោះស្រាយនៅជំហានបន្ទាប់ ជាពិសេស ការផ្ដល់សម្បទានឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។
2019-11-28
ក្រសួងមហាផ្ទៃឱ្យដឹងតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៨ វិច្ឆិកាថា ក្រុមការងាររដ្ឋាភិបាលនឹងជួបជាមួយតំណាងអង្គការសង្គមស៊ីវិលជាថ្មីម្ដងទៀតនៅថ្ងៃទី៣ ខែធ្នូ សប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សាលើសំណើសុំកែប្រែច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
2019-11-28
ពលរដ្ឋ ៤៩នាក់តំណាងឱ្យ១២៨គ្រួសារ មកពីឃុំតានួន ស្រុកបទុមសាគរ ខេត្តកោះកុង នាំគ្នាស្វែងរកដំណោះស្រាយបញ្ហាដីធ្លីសាជាថ្មី ពីក្រសួងដែនដី នៅរាជធានីភ្នំពេញ ក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដែលរំលោភយកដីធ្លីហើយ មិនផ្ដល់សំណងឱ្យពលរដ្ឋ ជាង ១០ឆ្នាំកន្លងមកនេះ។
2019-11-28
សកម្មជនគណបក្សប្រឆាំងមួយចំនួន រត់ភៀសខ្លួនទៅក្រៅប្រទេសជាថ្មី ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ សកម្មជនបក្សប្រឆាំងទាំងនោះអះអាងថា សមត្ថកិច្ចខេត្តនេះបន្តតាម និងធ្វើទុក្ខបុកម្នេញមកលើពួកគាត់ធ្វើឱ្យមិនអាចរស់នៅក្នុងស្រុកបាន។
2019-11-28
ពួកគេព្រមានថា ប្រសិនបើមានការសម្រុះសម្រួលនយោបាយណាមួយនាពេលខាងមុខ ហើយគ្មានការសើរើ ឬលុបចោលច្បាប់ទាំងនេះនោះទេ នោះពលរដ្ឋកម្ពុជានឹងនៅតែទទួលរងការរឹតត្បិតខ្លាំងខាងផ្នែកសិទ្ធិនយោបាយដដែល។
2019-11-28
អ្នកវិភាគលើកឡើងថា បើសិនជាលោក ហ៊ុន សែន ងាកមកកសាងទំនាក់ទំនងល្អជាមួយអាមេរិកឡើងវិញនោះ គឺជារឿងល្អសម្រាប់កម្ពុជាទាំងមូល ហើយអាចចៀសផុតពីសម្ពាធពីប្រទេសលោក សេរី។
2019-11-27
សាច់ញាតិរបស់ស្ត្រីជាសកម្មជនបក្សប្រឆាំងនៅខេត្តស្វាយរៀងម្នាក់ដែលបានស្លាប់ ដោយសារធ្លាក់ពីលើម៉ូតូក្នុងពេលប៉ូលិសចាប់បង្ខំទៅសាកសួរកាលពីចុងខែតុលានោះ ស្នើសុំឲ្យតុលាការខេត្ត ស្វាយរៀង ពន្លឿនការផ្ដល់យុត្តិធម៌។
2019-11-27
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចោទ មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ថា កំពុងប្រើយុទ្ធសាស្ត្របំបែកសម្ពន្ធភាពលោកជាមួយលោក កឹម សុខា ដើម្បីបន្សាបប្រជាប្រិយភាពបក្សប្រឆាំង និងបំភ័ន្តភ្នែកសហគមន៍អន្តរជាតិ ប្ដូរយកការអនុគ្រោះពន្ធ EBA។
2019-11-27
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ឆ្លើយតបទៅនឹងលិខិតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ថា លោករីករាយនឹងឱ្យក្រុមការងារកម្ពុជា និងសហរដ្ឋអាមេរិក ធ្វើការជាមួយគ្នា ដើម្បីស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។
2019-11-27
អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តបញ្ជូនមនុស្សតាមឃ្លាំមើលសកម្មជនគណបក្សប្រឆាំងជាពិសេសអ្នករស់នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើរបស់សមត្ថកិច្ចនេះថា ជាការរឹតត្បិតសិទ្ធសេរីរបស់ប្រជាពលរដ្ឋដោយខុសច្បាប់។