ប័ណ្ណសារព័ត៌មាន
2019-11-01
សម្ភាសអ្នកស្រី មូរ សុខហួរ អំពីជំហរចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ
2019-11-01
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបញ្ជូនជនជាតិចិនចំនួន ១៧នាក់ ទៅប្រទេសដើមវិញក្នុងរយ:ពីរថ្ងៃបន្តបន្ទាប់ ដោយសារអាជ្ញាធរកម្ពុជារកឃើញថា ជនជាតិចិនទាំងនេះបានក្លែងបន្លំឆបោកតាមប្រព័ន្ធទូរគមនាគមន៍។
2019-11-01
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ហាមក្រុមហ៊ុនយន្តហោះដឹកលោក សម រង្ស៊ី និងបក្ខពួកចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា ហើយព្រមានចោទក្រុមហ៊ុនយន្តហោះថា ចូលរួមគំនិតក្បត់ជាតិ បើហ៊ានល្មើសនឹងបម្រាមនេះ។ មេដឹកនាំបក្សប្រឆាំងហៅវិធានការនេះថា ជាការបង្ហាញឲ្យឃើញថា របបក្រុងភ្នំពេញខ្លាចវត្តមាន លោក សម រង្ស៊ី។
2019-11-01
ជនជាតិអាមេរិកម្នាក់ បានដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយចោទប្រកាន់ ថាមន្រ្តីតុលាការខ្មែរគ្រប់ជាន់ថ្នាក់ ចូលដៃក្នុងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។ មន្រ្តីអង្គការសង្គមស៊ីវិលថា នេះជាពេលវេលា ដែលសាធារណជនទូទៅ អាចតាមដាន និងសម្គាល់ថា តើស្ថាប័នប្រឆាំងអំពើពុករលួយ អាចដោះស្រាយបណ្តឹងដ៏រសើបនេះ បានដោយប្រសិទ្ធភាព ឬយ៉ាងណា។
2019-11-01
អាជ្ញាធរខេត្តបន្ទាយមានជ័យបង្ហាញកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ នៅថ្ងៃទី១ វិច្ឆិកា ដើម្បីហ្វឹកហាត់កម្លាំងរួមគ្នានៅស្នងការនគរបាលខេត្តជាប់ផ្លូវជាតិលេខ៥។
2019-11-01
ក្រុមមេដឹកនាំពលករខ្មែរនៅក្រៅប្រទេស ដែលមាននិន្នាការគាំទ្រគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ កំពុងល្បាតនៅតាមព្រំដែន កម្ពុជា ថៃ កុំវាយបង្ក្រាប ឬបាញ់ប្រហារពលករខ្មែរ នៅថ្ងៃទី៩ វិច្ឆិកា។
2019-11-01
អគ្គិភ័យ បានឆាបឆេះតូបលក់ដូរអស់ចំនួន ៣៣តូបនៅខាងក្រោយផ្សារលើ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ តុលា។ តូបដែលឆេះទាំងនោះ ស្ថិតនៅចំណុចមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ ឬហៅថា ផ្សារចិន ដែលស្ថិតក្នុងក្រុមទី៣០ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។
2019-11-01
ប្រជាពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជាថៃក្នុងខេត្តបាត់ដំបង អះអាងថា ពលករខ្មែរធ្វើការនៅប្រទេសថៃជាច្រើននាក់ នាំគ្នាសម្រុកឆ្លងដែនត្រឡប់ទៅស្រុកកំណើតតាមទ្វារព្រំដែនអន្តរជាតិដូងក្នុងស្រុកកំរៀង។