ប័ណ្ណសារព័ត៌មាន
2019-11-27
ក្រុមអាជីវករលក់ដូរតាមចិញ្ចើមថ្នល់ និងដងផ្លូវ នៅម្ដុំផ្សារសិនជូរី ផ្លាហ្សា (Century Plaza) ក្នុងខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាតវ៉ា កាលពីព្រឹកថ្ងៃទី២៦ វិច្ឆិកា ដោយសារតែទីតាំងដាក់គ្រែ និងចតរទេះលក់ដូររបស់ពួកគេ ត្រូវម្ចាស់ផ្សារឈូសឆាយកម្ទេចចោល។
2019-11-27
មន្ត្រីសង្គមស៊ីវិលសកម្មជនបក្សប្រឆាំងមួយចំនួន ដែលចាប់ខ្លួនដោយសារតែរឿងនយោបាយនៅមិនទាន់ត្រូវតុលាការដោះលែងនៅឡើយទេ។ មន្ត្រីរបបក្រុងភ្នំពេញបដិសេធការលើកឡើងនេះ
2019-11-26
សកម្មជនបក្សប្រឆាំង កញ្ញា យូ ចាន់ធានី បានបាត់បង់ការងារបណ្តាលឲ្យប៉ះពាល់ដល់ជីវភាព ដោយសាររបបក្រុងភ្នំពេញ បានចាប់ខ្លួនពាក់ព័ន្ធនឹងទស្សនៈគាំទ្រគណបក្ស សង្គ្រោះជាតិ។ សង្គមស៊ីវិលសម្តែងការសោកស្តាយ និងចោទថា ករណីនេះកើតឡើង ដោយសារតែការអនុវត្តច្បាប់មិន ត្រឹមត្រូវរបស់អាជ្ញាធររដ្ឋាភិបាល។
2019-11-26
រដ្ឋាភិបាលសម្រេចបង្កើតនាយកដ្ឋានពូជដំណាំ ដើម្បីលើកម្ពស់គុណភាព និងការផ្គត់ផ្គង់ពូជដំណាំ និងដើម្បីពង្រឹងលើកិច្ចការដទៃទៀតពាក់ព័ន្ធនឹងការដាំដុះ។ នាយកដ្ឋាននេះ ចំណុះក្រោមអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
2019-11-26
វិទ្យាស្ថានជាតិសិង្ហបូរី ផ្នែកអប់រំអន្តរជាតិ (NIE International) សហការជាមួយរដ្ឋាភិបាល ដើម្បីពង្រឹងការយល់ដឹង និងជំនាញរបស់សិស្ស ក្នុងកម្មវិធីសិក្សា ៣ឆ្នាំ។
2019-11-26
រដ្ឋសភាឯកបក្ស បានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២០នៅព្រឹកថ្ងៃទី២៦ វិច្ឆិកា ដោយបានបង្កើនទំហំចំណាយ និងអនុញ្ញាតឲ្យរបបក្រុងភ្នំពេញ បង្កើនការខ្ចីលុយបរទេស ដើម្បីបំពេញក្នុងទំហំចំណាយនោះ។
2019-11-26
ក្រុមយុវជនស្រឡាញ់បរិស្ថានប្រមាណ ១០នាក់គ្រោងធ្វើយុទ្ធនាការជិះកង់ ពីរាជធានីភ្នំពេញ ទៅខេត្តព្រះវិហារមានចម្ងាយជាង ៣០០គីឡូម៉ែត្រ (៣១៦) ក្នុងបំណងផ្សព្វផ្សាយ ពីសក្តានុពលដែនជម្រកសត្វព្រៃព្រះរកា និងស្នើឱ្យមានការបង្កើតយន្តការជាក់លាក់ ដើម្បីធានាពីប្រសិទ្ធភាពក្នុងកិច្ចគាំពារអភិរក្សព្រៃមួយនេះ។
2019-11-26
នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ជនជាតិចិនចំនួន ៥នាក់ ករណីជំរិតទារប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ពីជនជាតិចិនដូចគ្នា ២នាក់ នៅសណ្ឋាគារមួយ ក្នុងទីក្រុងភ្នំពេញ។
2019-11-26
សាលាដំបូងរាជធានីភ្នំពេញ គ្រោងប្រកាសសាលក្រមករណីសុំនៅក្រៅឃុំរបស់យុវជន កែម ឡីនិយម លោក គង់ រៃយ៉ា នៅចុងសប្ដាហ៍នេះ បន្ទាប់ពីបញ្ចប់សវនាការនៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា។ ភរិយា និងមន្ត្រីសង្គមស៊ីវិល សង្ឃឹមថា តុលាការនឹងអនុញ្ញាតឲ្យលោក គង់ រ៉ៃយ៉ា នៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំ។
2019-11-26
មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភ ការព្រងើយកន្តើយរបស់សាលាក្រុងភ្នំពេញ ដែលមិនព្រមដោះស្រាយបញ្ចប់ករណីជម្លោះដីធ្លីនៅតំបន់បុរីកីឡាកណ្ដាលក្រុងភ្នំពេញនឹងធ្វើឲ្យវិបត្តិនេះរីករាលដាលកាន់តែធំទៅ នាពេលខាងមុខ។
2019-11-26
សកម្មជនគណបក្សប្រឆាំងជាច្រើននាក់បន្តភៀសខ្លួននៅប្រទេសថៃ ដើម្បីរង់ចាំទទួលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុកវិញ។ អ្នកវិភាគនយោបាយ លើកឡើងថា សកម្មជនបក្សប្រឆាំងស្នាក់នៅក្រៅប្រទេសចំណេញនយោបាយជាងការវិលចូលស្រុក ដោយសារបានធ្វើសកម្មជននយោបាយប្រសើរជាងនៅក្នុងស្រុក។
2019-11-26
ពលរដ្ឋរស់នៅក្រុងសៀមរាប អំពាវនាវដល់អាជ្ញាធរខេត្តនេះជាថ្មី ឱ្យស្ថាបនាផ្លូវក្នុងក្រុងមានលក្ខណៈស្តង់ដារគុណភាពខ្ពស់ និងគ្មានអំពើពុករលួយ។ ពួកគេសង្កេតឃើញថា អាជ្ញាធរកសាងផ្លូវកន្លងទៅ ប្រើប្រាស់បានតែរយៈពេលខ្លីប៉ុណ្ណោះ ខូចទៅវិញ និងគ្មានប្រព័ន្ធលូទឹកត្រឹមត្រូវ។
2019-11-26
សន្និសីទកំពូលអាស៊ាន និងកូរ៉េខាងត្បូង បានចាប់ផ្តើមបើកថ្ងៃទីមួយហើយ នៅក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង។ ប្រមុខរដ្ឋនៃបណ្ដាប្រទេសអាស៊ាន បានចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនេះ លើកលែងតែលោក ហ៊ុន សែន ដែលត្រូវខកខានមិនបានចូលរួម ដ្បិតលោកជាប់រវល់ថែជំងឺម្ដាយក្មេកដែលឈឺធ្ងន់។
2019-11-25
សកម្មជនបក្សប្រឆាំងដែលទើបចេញពីការឃុំឃាំង ស្នើសុំតុលាការឱ្យប្រគល់សម្ភារៈ និងទ្រព្យសម្បត្តិ ដែលដកហូតក្នុងពេលចាប់ខ្លួននោះ ឲ្យពួកគាត់វិញ ព្រោះពួកគាត់ត្រូវការប្រើ ប្រាស់ជាចាំបាច់។ មេធាវី និងមន្ត្រីសង្គមស៊ីវិលថា តាមច្បាប់តុលាការគួរតែប្រគល់វត្ថុចាប់យកណា ដែលមិនពាក់ព័ន្ធនឹងបទល្មើសជូនម្ចាស់ដើមវិញ ហើយបើនៅតែរក្សាទុក គឺជាការរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្ស។
2019-11-25
សកម្មជនបក្សប្រឆាំង នៅក្រៅប្រទេសព្រួយបារម្ភថា របបក្រុងភ្នំពេញ នឹងបន្តគំរាមពួកគេឲ្យចូលសារភាពកំហុស ឬបរិហារគណបក្សសង្គ្រោះជាតិ នៅពេលពួកគេសម្រេចចិត្តវិលចូលប្រទេសកម្ពុជា តាមការអំពាវនាវរបស់ លោក ហ៊ុន សែនវិញ។