ប័ណ្ណសារព័ត៌មាន
2019-11-25
ព្រះសពរបស់សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី តម្កល់ទុកនៅព្រះមេរុ មុខវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី យាងថ្វាយព្រះភ្លើងបូជាហើយ នៅព្រឹកថ្ងៃទី២៥ វិច្ឆកា។
2019-11-25
ក្រុមពលរដ្ឋមានជម្លោះដីធ្លី ចំនួន ៥សហគមន៍ មកពីខេត្តកោះកុង និងខេត្តព្រះសីហនុ បាននាំគ្នាមកដាក់ញត្តិទាមទាររកដំណោះស្រាយដីធ្លីរ៉ាំរ៉ៃ នៅក្រសួងមហាផ្ទៃ និងក្រសួងដែនដី នៅថ្ងៃទី២៥ វិច្ឆិកា។
2019-11-24
សង្គមស៊ីវិល និងអ្នកឃ្លាំមើលសង្គម យល់ថា លោក ហ៊ុន សែន មិនសមទទួលបានពានរង្វាន់ស្តីពីភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អក្នុងពេលនោះទេ ព្រោះសហគមន៍អន្តរជាតិនិយមប្រជាធិបតេយ្យ កំពុងរិះគន់ថា លោកដឹកនាំប្រទេសកម្ពុជា ដើរផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបណ្តាលឲ្យប្រឈមការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។
2019-11-24
ក្រុមកម្មករកាត់ដេរព្រួយបារម្ភកាន់តែខ្លាំងអំពីជោគវាសនារបស់ពួកគាត់ ដោយសារតែឱសានវាទនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប កាន់តែខិតជិតចូលមកដល់។ ក្រុមកម្មករបញ្ជាក់ថា ប្រសិនបើសហភាពអឺរ៉ុបផ្តាច់ការអនុគ្រោះពន្ធមែន នោះពួកគាត់នឹងបាត់បង់ការងារ ហើយសេដ្ឋកិច្ចគ្រួសារនឹងធ្លាក់ចុះដុនដាបទៅតាមនោះដែរ។
2019-11-24
ពលករខ្មែរមួយចំនួនដែលធ្វើការងារនៅប្រទេសថៃ នៅតែប្រកាន់ជំហររង់ចាំទទួលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺ លោក សម រង្ស៊ី វិលចូលស្រុកវិញដដែល។ ពួកគេអះអាងថា នៅពេលវត្តមានរបស់លោក សម រង្ស៊ី ចូលទៅស្រុកទេស នឹងធ្វើឱ្យវិបត្តិនយោបាយនៅកម្ពុជាបានប្រសើរឡើងវិញ។
2019-11-24
សមត្ថកិច្ចឱ្យដឹងថា ចៅក្រមសាលាដំបូងខេត្តសៀមរាប បានបង្គាប់ឱ្យឃុំខ្លួនជនជាតិចិន ២នាក់ភ្លាមៗ នៅរសៀលថ្ងៃទី២៤ វិច្ឆិកា ក្រោយពេលនគរបាលអន្តោប្រវេសន៍ បានបញ្ជូនពួកគេ ទៅតុលាការ ពីបទបើកកន្លែងភ្នាល់ល្បែងតាមប្រព័ន្ធអ៊ីនធឺណិត។
2019-11-24
មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជន ចង់ឃើញ អាជ្ញាធរខេត្តកំពង់ឆ្នាំង អនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យបានម៉ឺងម៉ាត់ លើជនជាតិរៀតណាមដែលចូលមករស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ និងលួចធ្វើឯកសារមិនប្រក្រតី ដើម្បីបន្តរស់ក្នុងប្រទេសកម្ពុជា។
2019-11-24
ពលករខ្មែរប្រមាណ ២០០នាក់ នាំគ្នាបាតុកម្មនៅខាងមុខសាលាក្រុង ប៊ូសាន នៅប្រទេសកូរ៉េខាងត្បូង ដើម្បីទាមទារស្ដារឱ្យមានប្រជាធិបតេយ្យឡើងវិញ នៅក្នុងប្រទេសកម្ពុជា។
2019-11-23
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបាត់បង់សេរីភាពក្នុងជីវភាព នយោបាយអស់រយៈពេលជាង ២ឆ្នាំហើយ ដោយសារលោកត្រូវបានលោក ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនទាំងកម្រោល និងទាំងកណ្តាលយប់ កាលដើមខែកញ្ញា ឆ្នាំ ២០១៧ ដោយចោទប្រកាន់ពីបទក្បត់ជាតិ។
2019-11-23
លោក អំ សំអាត ថ្លែងថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នេះ សហគមន៍នៅតាមបណ្ដាខេត្តមួយ អាចប៉ាន់ប្រមាណថា មានចំនួនចន្លោះពី ៥ពាន់ ទៅ៧ពាន់នាក់ គ្រោងប្រារព្ធនៅតាមសហគមន៍របស់ពួកគាត់រៀងៗខ្លួន។
2019-11-23
ក្ដីកង្វល់នេះ គឺបន្ទាប់ពីមានព័ត៌មានថា អាជ្ញាធរពន្ធនាគារគ្រោងផ្ទេរអ្នកជាប់ឃុំនៅពន្ធនាគារ ប៉េហ្ស៊ី (PJ) ទៅដាក់អគារពន្ធនាគារថ្មី ដែលអតីតធ្លាប់ជាគម្រោងពន្ធនាគារទំនើប (VIP)។
2019-11-23
ក្រុមពលករខ្មែរមិនលុបចោលគម្រោងធ្វើបាតុកម្មប្រឆាំងនឹងរបបក្រុងភ្នំពេញដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញទេ បើទោះបីជាគ្មានវត្តមានលោក ហ៊ុន សែន នៅទឹកដីប្រទេសកូរ៉េខាងត្បូង។ មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា ការធ្វើបាតុកម្មនេះធ្វើឡើងដើម្បីគាំទ្របក្សប្រឆាំង ហើយមិនប៉ះពាល់ដល់កិត្តិយសកម្ពុជាឡើយ។
2019-11-23
ប្រជាពលរដ្ឋ និងយុវជន អំពាវនាវដល់មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី និង លោក កឹម សុខា បន្តរួបរួមគ្នាជាមនុស្សតែមួយ ដើម្បីសង្គ្រោះប្រទេសកម្ពុជាចេញពីរបបលោក ហ៊ុន សែន។ ពួកគេយល់ថា ប្រសិនបើអ្នកទាំងពីរបែកបាក់គ្នា ស្មើនឹងប្រគល់អំណាចឲ្យលោក ហ៊ុន សែន ក្តោបក្តាប់បន្តទៀត។
2019-11-23
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាឯកបក្ស បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិ សម្រាប់ចំណាយនៅឆ្នាំ២០២០ ហើយ នៅព្រឹកថ្ងៃទី២២ វិច្ឆិកា។ អ្នកឃ្លាំមើលថ្លែងថា កញ្ចប់ថវិកាជាតិបានកើនឡើង តែការបែងចែកមិនទាន់មានតម្លាភាព និងចំគោលដៅ ដែលពលរដ្ឋនៅក្នុងមូលដ្ឋានចង់បាន។
2019-11-23
អង្គការសង្គមស៊ីវិល ២ ដែលកំពុងបំពេញការងារ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំដាក់បញ្ចូលការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងកម្មវិធីសិក្សានៅតាមសាលារៀន។