ប័ណ្ណសារព័ត៌មាន
2019-11-22
អ្នកឃ្លាំមើលសង្គមថា ការស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនធ្វើឱ្យកម្ពុជាបាត់បង់ឯករាជ្យ ឬអធិបតេយ្យរបស់ខ្លួន ដូចការលើកឡើងរបស់មេដឹកនាំរបបក្រុងភ្នំពេញនោះទេ។ ផ្ទុយទៅវិញ ការធ្វើតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប នឹងជួយពង្រឹងឯករាជ្យ និងអធិបតេយ្យកម្ពុជា និងជួយដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិទាំងមូល។
2019-11-22
ក្នុងកិច្ចប្រជុំនោះ នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃវិទ្យុអាស៊ីសេរី លោក ម៉ាតធ្យូ ផិននីងថុន (Matthew Pennington) បានពិភាក្សាពីលទ្ធភាពនៃការបើកការិយាល័យរបស់វិទ្យុអាស៊ីសេរីឡើងវិញនៅក្នុងទីក្រុងភ្នំពេញក្នុងពេលអនាគត។
2019-11-22
សកម្មជនគណបក្សសង្គ្រោះជាតិ មួយចំនួន ក្នុងចំណោម ៧៥នាក់ ដែលទើបត្រូវបានតុលាការនៃរបបក្រុងភ្នំពេញ ដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន រៀបរាប់ថា ស្ថានភាពរស់នៅរបស់ពួកគេក្នុងពន្ធនាគារមិនមានស្តង់ដារត្រឹមត្រូវ បណ្ដាលឱ្យប៉ះពាល់ដល់សុខភាពពួកគេ។
2019-11-22
មន្ត្រីនៃក្រសួងការងារ ប្រាប់កម្មកររោងចក្រម៉ូណូភា (Monopia Cambodia) ឱ្យចូលធ្វើការវិញ និងផ្អាកការតវ៉ាមួយអន្លើសិន ដើម្បីទុកពេលឲ្យក្រសួងចុះដោះស្រាយក្នុងរឿងវិវាទការងារនៅរោងចក្រនេះ ដែលមានរយៈពេលជាង ១សប្ដាហ៍មកហើយ។
2019-11-22
ប្រមុខរដ្ឋាភិបាលសហរដ្ឋអាមេរិកដាស់តឿនឱ្យលោក ហ៊ុន សែន ងាកមកការដឹកនាំតាមបែបប្រជាធិបតេយ្យវិញ ដើម្បីរក្សាទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។ អ្នកឃ្លាំមើលបញ្ហានយោបាយយល់ថា សហរដ្ឋអាមេរិកខ្វាយខ្វល់ពីស្ថានការណ៍កម្ពុជា និងមិនចង់ឃើញកម្ពុជាងាកចេញពីគន្លងប្រជាធិបតេយ្យ ទើបមហាអំណាចមួយនេះតែងជំរុញ និងដាស់តឿនរបបក្រុងភ្នំពេញ ឱ្យស្តារប្រជាធិបតេយ្យឡើងវិញ។
2019-11-22
អ្នកជំនាញកសិកម្ម និងរដ្ឋាភិបាលប្រកាសថា នៅអំឡុងចុងឆ្នាំ២០១៩នេះ កម្ពុជានឹងអាចជួបប្រទះនឹងគ្រោះរាំងស្ងួតដោយសារកត្តាបាតុភូតធម្មជាតិ និងទំនប់វារីអគ្គិសនីនៅចិន ដែលបណ្ដាលឱ្យកម្ពុជាជួបបញ្ហាប្រឈម នឹងការខ្វះខាត់ទឹកប្រើប្រាស់គួរឱ្យព្រួយបារម្ភ។
2019-11-22
មន្ត្រីសង្គមស៊ីវិលមើលឃើញថា ភាពយឺតយ៉ាវក្នុងការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដោយសារតែការបែងចែកធនធានហិរញ្ញវត្ថុ មិនត្រឹមត្រូវ និងការព្យាយាមគ្រប់គ្រងទាំងឥទ្ធិពលផ្នែករដ្ឋបាលពីរបបក្រុងភ្នំពេញ ដោយមិនចង់ធ្វើវិមជ្ឈការពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ។
2019-11-22
សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន ២០នាក់ ហើយបានបញ្ជូនទៅតុលាការ ពីបទជនសង្ស័យបង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់។ សង្គមស៊ីវិលថា ឱ្យដឹងថា មានជនជាតិចិនមួយចំនួន បានចាញ់ល្បែង ប៉ុន្តែគ្មានលុយសង ទើបម្ចាស់កាស៊ីណូ បញ្ជាឱ្យជនជាតិចិនផ្សេងទៀតបង្ខាំងជនរងគ្រោះ ដើម្បីសងលុយ។
2019-11-22
អ្នកគាំទ្រគណបក្សប្រឆាំងប្រមាណ ៤០នាក់នៅប្រទេសថៃ ប្រមូលផ្ដុំគ្នានៅខេត្តជាប់ទីក្រុងបាងកក បន្តគាំទ្រឱ្យប្រធានស្ដីគណបក្សសង្គ្រោះលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ ដើម្បីស្ដារប្រជាធិបតេយ្យនៅកម្ពុជា ឱ្យរស់ឡើងវិញ។
2019-11-21
កម្មកររោងចក្រ ម៉ូនូភា (Monopia – Cambodia) ជិត ៣០០នាក់ ធ្វើដំណើរពីរោងចក្រនៅឯកំពង់ស្ពឺ មកតវ៉ានៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ វិច្ឆិកា។ ក្រុមកម្មករទាំងនេះ ទាមទាររកអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ឲ្យជួយដោះស្រាយដល់តំណាងកម្មករទាំង ៩នាក់ ដែលថៅកែរោងចក្របញ្ឈប់ពីការងារនោះ ឱ្យបានចូលធ្វើការវិញ។
2019-11-21
ក្រុមយុវជនជនជាតិដើមភាគតិច និងមន្ត្រីសង្គមស៊ីវិលបារម្ភថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ទៅឱ្យក្រុមហ៊ុនរបស់វៀតណាម នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ជាហានិភ័យធ្ងន់ធ្ងរមួយ ប៉ះពាល់អធិបតេយ្យជាតិ និងធ្វើឱ្យកម្ពុជាងាយនឹងរបូតទឹកដីទៅវៀតណាមគ្រប់គ្រងនៅថ្ងៃអនាគត។
2019-11-21
របបក្រុងភ្នំពេញបានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ឱ្យចូលរួមចាត់វិធានការដើម្បីថែរក្សាទឹកទុក សម្រាប់ប្រើប្រាស់ដាំដុះ ស្រូវធ្ងន់ចុងវស្សាស្រូវប្រាំង ឆ្នាំ២០១៩-២០២០ និង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មីខាងមុខនេះ។
2019-11-21
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានប្រកាសថា របបលោកមានលទ្ធភាពគ្រប់គ្រាន់ និងបានត្រៀមខ្លួនយូរហើយ សម្រាប់ការបង់ពន្ធ នៅពេលដែលសហភាពអឺរ៉ុប ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA នៅពេលខាងមុខនេះ។
2019-11-21
គម្រោងមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី ប្រធានស្តីទី និងមន្ត្រីមួយចំនួននៃគណបក្សសង្គ្រោះជាតិ ថ្ងៃទី៩ វិច្ឆិកា មិនទាន់ដល់គោលដៅ ដែលគ្រោងទុកនោះនៅឡើយ ដោយមានការរារាំង ពីរបបក្រុងភ្នំពេញ ទាំងការធ្វើសកម្មភាពផ្ទាល់ និងប្រយោល។
2019-11-21
មន្ត្រីយោធាវៀតណាម និងកម្ពុជា បានពិភាក្សាគ្នាជុំវិញកិច្ចសហប្រតិបត្តិការ និងការបណ្ដុះបណ្ដាលវិស័យយោធារវាងកម្ពុជានិងវៀតណាម ជាពិសេសកិច្ចសហការបណ្ដុះបណ្ដាលនិស្សិតនាយទាហានរវាងសកលវិទ្យាល័យកាពារជាតិកម្ពុជា និងសាលាបណ្ឌិតយោធាការពារជាតិនៃប្រទេសវៀតណាម។