ប័ណ្ណសារព័ត៌មាន
2019-11-21
របាយការណ៍របស់ធនាគារពិភពលោកដែលបានលើកឡើងថា គុណភាពការងារ និងភាពចម្រុះ នៅកម្ពុជាមានលក្ខណៈប្រសើរ ប៉ុន្តែរដ្ឋាភិបាលត្រូវការគោលនយោបាយថ្មីដើម្បីទាក់ទាញអត្ថប្រយោជន៍ពីទីផ្សារសកលទៅថ្ងៃអនាគតជាបន្ថែមទៀត។ មន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជាកំពុងហ្វឹកហ្វឺនវិជ្ជាជីវៈបន្ថែមទៀតដល់ពលរដ្ឋ។
2019-11-21
ក្រុមពលករគាំទ្រគណបក្សសង្គ្រោះជាតិ ដែលកំពុងធ្វើការនៅប្រទេសថៃ ប្រាប់ថា ពួកគេបាននាំគ្នាចូលធ្វើការនៅតាមកន្លែងដើមរៀងៗ ខ្លួនវិញអស់ហើយ ប៉ុន្តែយ៉ាងណា ពួកគេនៅតែធ្វើសកម្មភាពប្រមូលគ្នីគ្នា រង់ចាំផែនការវិលចូលប្រទេសកម្ពុជាជាថ្មីដដែល។
2019-11-21
មេធាវីការពារក្ដីឱ្យអ្នកទោសនយោបាយនៃគណបក្សសង្គ្រោះជាតិ ឱ្យដឹងថា អ្នកគាំទ្រ និងសកម្មជនបក្សប្រឆាំងជាង ២០នាក់ទៀត មិនទាន់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំនៅឡើយទេ។ អ្នកនាំពាក្យរបបក្រុងភ្នំពេញថា ពួកគេនឹងត្រូវដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ឯអ្នកដែលធ្វើសកម្មភាពខ្លាំងក្លា ក្នុងការប្រឆាំងរដ្ឋាភិបាល មិនត្រូវទទួលបានការសម្របសម្រួលនយោបាយឡើយ។
2019-11-21
ក្រុមកម្មករជិត ១ពាន់នាក់ ពីរោងចក្រម៉ូណូភា (Monopia Cambodia) ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាំគ្នាព្យាយាមធ្វើដំណើរទៅសុំអន្តរាគមន៍ពីក្រសួងការងារ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ វិច្ឆិកា ក្នុងវិវាទការងារ ដែលភាគីរោងចក្រ មិនព្រមទទួលយកតំណាងពួកគេឲ្យចូលធ្វើការវិញ។
2019-11-20
ក្រសួងការបរទេសបន្តមិនឆ្លើយតបរបាយការណ៍វាយតម្លៃបឋម EBA ដែលគណៈកម្មាការអឺរ៉ុបបានដាក់ឲ្យរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ វិច្ឆិកា មុននឹងឈានទៅសម្រេចជាផ្លូវការថា តើត្រូវព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា ឬក៏អត់នោះ។
2019-11-20
កម្មកររោងចក្រផលិតកាបូបមួយកន្លែងនៅខេត្តកំពង់ស្ពឺ ប្រមាណជិត១ពាន់នាក់ ប្រមូលផ្ដុំគ្នាធ្វើកូដកម្មជាថ្មីទៀត នៅថ្ងៃទី២០ វិច្ឆិកា ដោយទាមទារឲ្យថៅកែទទួលយកតំណាងពួកគេចូលធ្វើការវិញ ក្រោយពេលមន្ទីរការងារ សម្រេចតាមសំណើភាគីរោងចក្រ បញ្ឈប់តំណាងកម្មករពីការងារ។
2019-11-20
ក្រុមយុវជនមួយចំនួន បានចាក់សាក់រូបផែនទី បញ្ជាក់ពីផ្ទៃដីប្រទេសកម្ពុជាមានទំហំ ចំនួន ១៨១.០៣៥គីឡូម៉ែត្រការ៉េនៅលើដងខ្លួន ដោយសារពួកគេមិនទុកចិត្តរដ្ឋាភិបាលបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម សម្រេចបាន ៨៤ភាគរយនាពេលកន្លងទៅ។
2019-11-20
សមាគមកសិករលើកឡើងថា ផលិតផលរបស់ចិននៅកម្ពុជាប្រហែលជាមិនសូវទទួលបានការគាំទ្រពីប្រជាពលរដ្ឋទេ ដោយសារផលិតផលទាំងនោះគ្មានគុណភាព។ ការលើកឡើងនេះ ក្រោយមានក្រុមហ៊ុនចិនមានគម្រោងនាំចូលឧបករណ៍និងគ្រឿងយន្តកសិកម្មទំនើបដើម្បីលក់ឱ្យប្រជាកសិករខ្មែរ។
2019-11-20
សមត្ថកិច្ចក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនជាតិចិន២នាក់ បន្ទាប់ពីបានធ្វើសកម្មភាពលួចនៅខេត្តសៀមរាប ហើយបើករត់គេចខ្លួនមកទីក្រុងភ្នំពេញ។
2019-11-20
គណៈកម្មការទន្លេមេគង្គ (MRC) ព្យាករណ៍ថា គ្រោះរាំងស្ងួតនឹងវាយប្រហារមកលើប្រទេសតាមដងទន្លេមេគង្គ នឹងបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានលើប្រជាជនធ្វើកសិកម្ម ទិន្នផលត្រី និងជីវចម្រុះក្នុងអាងទន្លេមេគង្គជាដើម។
2019-11-20
សកម្មជនគណបក្សប្រឆាំងមួយចំនួននៅខេត្តបាត់ដំបង ដែលទើបតែត្រូវបានដោះលែងពីគុកពាក់ព័ន្ធរឿងនយោបាយនោះ អះអាងថា ពួកគេនៅតែប្រកាន់ជំហរចង់ឱ្យកម្ពុជាមានប្រជាធិបតេយ្យពេញលេញដដែល។
2019-11-20
ម្ចាស់ក្លឹបកម្សាន្តរ៉ក (ROCK) ឧកញ៉ា គិត ធាង ដែលជាប់ចោទពីបទសម្រួលឱ្យមានការប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកម្សាន្តរបស់ខ្លួននោះ បន្តរស់នៅក្រៅពន្ធនាគារអស់រយៈពេលជិត ៨ខែហើយ។ ការរស់នៅក្រៅពន្ធនាគារនេះ ក្រោមហេតុផលថាសម្រាកព្យាបាលជំងឺ។
2019-11-20
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អះអាងថា ប្រជាពលរដ្ឋមិនអាចបណ្ដោយឱ្យលោក ហ៊ុន សែន ដឹកនាំប្រទេសនាំទៅគ្រោះថ្នាក់ ដែលធ្វើឱ្យពលរដ្ឋរងទុក្ខវេទនារហូតបានឡើយ។ លោកបញ្ជាក់ថា ពលរដ្ឋកម្ពុជានឹងមិនអាចបណ្ដោយឱ្យលោក ហ៊ុន សែន ផ្ទេរអំណាចឱ្យកូនចៅត្រកូលហ៊ុនដឹកនាំកម្ពុជាបានតទៅទៀតឡើយ។
2019-11-20
ពួកគេថា លោក ហ៊ុន សែន ជាមេដឹកនាំខ្វះការ ទទួលខុសត្រូវ និងគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន ព្រមានលុបចោលកិច្ចព្រមព្រៀងបញ្ជូនពលករទៅក្រៅប្រទេស ទំនងជាដោយសារលោកខឹងនឹងពលករដែលមិនគាំទ្រការដឹកនាំរបស់លោក។
2019-11-20
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងថា ពលរដ្ឋខ្មែររស់នៅជាមួយភាពសុខដុមរមនា គ្មានការរើសអើង ពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងទំនៀមទម្លាប់ប្រពៃណី។