ប័ណ្ណសារព័ត៌មាន
2019-11-19
អ្នកជំនាញខាងវិស័យសិទ្ធិការងារ និងក្រុមមេដឹកនាំសហជីព គាំទ្ររបាយការណ៍វាយតម្លៃបឋម ស្ដីពីប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ព្រោះពួកគេចង់ឃើញរបបក្រុងភ្នំពេញ កែប្រែបញ្ហាប្រឈមចម្បងៗ មួយចំនួន ដូចជាការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ប្រឆាំងនឹងមេសហជីព ព្រមទាំងការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព ដើម្បីធានានិរន្តភាពនៃការគោរព និងការអនុវត្តដោយមិនលម្អៀងចំពោះសិទ្ធិការងារ និងសិទ្ធិកម្មករនិយោជិតនៅកម្ពុជាជាលក្ខណៈយូរអង្វែង។
2019-11-19
ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិល ចង់ឱ្យរដ្ឋាភិបាលពង្រឹងយន្តការលុបបំបាត់អំពើពុករលួយ តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ ពួកគេបារម្ភថា អំពើពុករលួយ ជាថ្នូរអនុញ្ញាតឱ្យជនអន្តោប្រវេសន៍វៀតណាមចូលមកកម្ពុជាដោយសេរី នឹងប៉ះពាល់អធិបតេយ្យជាតិ និងបង្កអសន្តិសុខសង្គមជាដើម។
2019-11-19
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅខេត្តកែប ជំរុញអាជ្ញាធរពាក់ព័ន្ធឱ្យស្រាយបំភ្លឺករណីបណ្ដោយឱ្យក្រុមហ៊ុនឯកជន រំលាយភ្នំទ្រូងអណ្ដើក ដើម្បីយកដី និងថ្មធ្វើអាជីវកម្ម។ ពួកគេអះអាងថា ការរំលាយភ្នំធម្មជាតិមួយនេះ អាជ្ញាធរហាក់លាក់បាំងព័ត៌មាន ប៉ុន្តែ អាជ្ញាធរចោទ ពលរដ្ឋដែលរិះគន់រឿងនេះថា ជាក្រុមបក្សប្រឆាំងទៅវិញ។
2019-11-19
ក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា ដាក់ពាក្យស្នើសុំលើកលែងការចោទប្រកាន់ទៅចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ បន្ទាប់ពីចៅក្រមបានប្រកាសបិទបញ្ចប់នីតិវិធីស៊ើបអង្កេតសំណុំរឿងនេះកាលពីថ្ងៃទី១៥ វិច្ឆិកាកន្លងទៅ។
2019-11-19
បទសម្ភាសន៍រវាងលោក ទីន ហ្សាការីយ៉ា និងលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ "ការវិវឌ្ឍនយោបាយចុងក្រោយ និងលទ្ធផលនៃគម្រោងវិលត្រឡប់របស់លោក ៩វិច្ឆិកា" ដែលលោកបានទៅដល់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ហើយត្រឡប់ទៅប្រទេសបារាំងវិញ។
2019-11-19
ពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ និងអ្នកឃ្លាំមើលបរិស្ថាន បង្ហាញកង្វល់ជាថ្មីទៀត ពីជោគវាសនាព្រៃអភិរក្ស ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្ដាល ដែលនៅតែបន្តរងការកាប់រំលំឈើធ្វើអាជីវកម្មយ៉ាងច្រើន ជាពិសេស ការកាប់ឈើទាំងតូចទាំងធំ ដើម្បីដុតធ្វើធ្យូងលក់។ ពួកគេអំពាវនាវឱ្យអាជ្ញាធរជំនាញ បញ្ឈប់អាជីវកម្មឡធ្យូងខុសច្បាប់នៅតំបន់នោះ។
2019-11-19
សកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួន នៅខេត្តស្ទឹងត្រែងដែលរត់ភៀសខ្លួន បានវិលទៅផ្ទះវិញរៀងៗ ខ្លួនហើយ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសឈប់ចាប់ចង និងបញ្ជាឱ្យដោះលែងអ្នកទោសនយោបាយ។ ពួកគេប្រកាសជំហរថា នឹងនៅតែបន្តបម្រើនយោបាយឱ្យគណបក្សប្រឆាំង។
2019-11-19
ក្រុមអ្នកឃ្លាំមើលសោកស្តាយដែលព្រឹទ្ធសភារបបក្រុងភ្នំពេញ បានអនុម័តទាំងស្រុងដោយឥតកែប្រែលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩។ ព្រឹទ្ធសភាថា សន្ធិសញ្ញានេះបានឆ្លងកាត់ការពិនិត្យដិតដល់ និងស្របតាមរដ្ឋធម្មនុញ្ញហើយ ទើបមានការផ្តល់សច្ចាប័ននៅពេលនេះ។
2019-11-19
មន្ត្រីគណបក្សប្រឆាំងមួយចំនួន ដែលភៀសខ្លួននៅក្រៅប្រទេសអះអាងថា ថ្វីត្បិតតែអាជ្ញាធរខ្មែរតាមធ្វើទុក្ខបុកម្នេញមិនឈប់ឈរយ៉ាងណាក្ដី ក៏ពួកគាត់នៅតែប្រកាន់ជំហរត្រៀមរង់ចាំទទួលលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សប្រឆាំងវិលចូលស្រុកវិញដដែល។
2019-11-18
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាមបន្តកោះហៅយុវជនគណបក្សប្រឆាំងម្នាក់សាកសួរពាក់ព័ន្ធរឿងរួមគំនិតក្បត់ជាតិ ដែលផ្ទុយពីការអំពាវនាវរបស់មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន។
2019-11-18
មន្ទីរការងារខេត្តកំពង់ស្ពឺ ចុះធ្វើការអធិការកិច្ចរយៈពេល ២ថ្ងៃ នៅរោងចក្រ ម៉ូណូភា កម្ពុជា (Monopia Cambodia) ដើម្បីចេញសេចក្ដីសម្រេចដំណោះស្រាយមួយលើវិវាទការងារ ដែលភាគីក្រុមហ៊ុនមិនព្រមទទួលយកតំណាងកម្មករ ២នាក់មិនឲ្យចូលធ្វើការ។
2019-11-18
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ថ្លែងនៅថ្ងៃទី១៨ វិច្ឆិកានេះថា សំណុំរឿងលោក កឹម សុខា នឹងមិនបញ្ចប់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះទេ ទោះជាតុលាការបានបិទបញ្ចប់នីតិវិធីស៊ើបអង្កេតរួចហើយក្តី។ អ្នកវិភាគនយោបាយថា ប្រសាសន៍របស់ប្រមុខរបបក្រុងភ្នំពេញនេះ ជាការដាក់សម្ពាធលើតុលាការ។
2019-11-18
រដ្ឋាភិបាលកម្ពុជា ប្រកាសយកថ្ងៃទី២០ ខែវិច្ឆិកា ដើម្បីកាន់ទុក្ខការសោយទិវង្គតរបស់សម្ដេចព្រះរៀម បុប្ផា ទេវី ដែលទ្រង់សុគត នៅក្នុងមន្ទីរពេទ្យមួយ នៃព្រះរាជាណាចក្រថៃ កាលពីវេលាម៉ោង ១២:៣០នាទី នាថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៩។
2019-11-17
សកម្មជនគណបក្សប្រឆាំងនៅខេត្តបាត់ដំបងចោទប្រកាន់អាជ្ញាធរមូលដ្ឋាននៅឃុំសន្តិភាព ស្រុកសំពៅលូនថា ដើរគំរាមកំហែងពួកគាត់ឱ្យឈប់គាំទ្រគណបក្សសង្គ្រោះជាតិបង្ខំឱ្យពួកគេចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជាថ្នូរឱ្យរួចផុតពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
2019-11-17
ជំហរបែបនេះធ្វើឡើង បន្ទាប់ពីមេដឹកនាំរបបក្រុងភ្នំពេញ ហ៊ុន សែន បានប្រកូកប្រកាសឱ្យសកម្មជនបក្សប្រឆាំងដែលរត់ភៀសខ្លួននៅក្រៅប្រទេស វិលត្រឡប់មកកម្ពុជាវិញ ប៉ុន្តែលោកបានហាមប្រាមសកម្មជនទាំងនោះ មិនឱ្យធ្វើសកម្មភាពនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិទៀតឡើយ។