ប័ណ្ណសារព័ត៌មាន
2019-12-29
គណបក្សប្រជាជនកម្ពុជា រំលឹកខួបគម្រប់ ២១ឆ្នាំ នៃការដាក់ចេញគោលនយោបាយឈ្នះៗ ដោយអះអាងថា ជាការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ តែអ្នកវិភាគថា ក្រុមលោក ហ៊ុន សេន និងគណបក្សកាន់អំណាចរំលឹកពិធីនេះ ដើម្បីពង្វក់ពលរដ្ឋ និងជាការដឹងគុណ ចំពោះអ្នកដែលបានលើកបន្តុបលោក ហ៊ុន សែន ឲ្យឡើងកាន់តំណែងដល់សព្វថ្ងៃប៉ុណ្ណោះ។
2019-12-29
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងកំពុងប្រមូលស្នាមមេដៃធ្វើជាញត្តិប្រឆាំងការផ្តល់ដី៤០ហិកតារឲ្យជនជាតិវៀតណាម ខណៈរដ្ឋាភិបាលកំពុងចាក់ដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា លើទីតាំងដី ដែលគ្រោងប្រគល់ឱ្យជនជាតិវៀតណាម នៅក្នុងខេត្តកំពង់ឆ្នាំង។
2019-12-29
សាលាដំបូងរាជធានីភ្នំពេញកោះហៅយុវជនឈឺឆ្អាលការងារសង្គមម្នាក់ឲ្យទៅបំភ្លឺជាសាក្សីក្នុងពេលបើកសវនាការជំនុំជម្រះក្តី សំណុំរឿងលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករាខាងមុខ។
2019-12-28
ពលរដ្ឋរស់នៅសហគមន៍អូរខ្សាច់ ខេត្តព្រះសីហនុ ចោទប្រកាន់ថា ឧកញ៉ាឈ្មួញដីម្នាក់ កំពុងធ្វើរបងព័ន្ធយកដីពលរដ្ឋជាង ៨០ហិកតារ។ មន្ត្រីសង្គមស៊ីវិល ដែលឃ្លាំមើលករណីនេះយល់ថា តុលាការអាចនឹងកំណត់ម្ចាស់កម្មសិទ្ធិដីពិតប្រាកដបាន។
2019-12-28
ប្រជាកសិករនៅមួយចំនួននៅស្រុកបវេល ខេត្តបាត់ដំបងសោកស្ដាយនឹងសេចក្ដីថ្លែងការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ ដែលជឿទៅលើរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមថា ពលរដ្ឋមិនរងផលប៉ះពាល់ដោយសារតែកង្វះខាតទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម
2019-12-28
អាជ្ញាធរខណ្ឌជ្រោយចង្វា កំណត់ទុកពេល ១សប្ដាហ៍ ដល់ពលរដ្ឋ ៧គ្រួសារ ដែលរស់នៅភូមិដើមគ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ឲ្យប្រញាប់រុះរើផ្ទះសម្បែងចេញពីទីតាំងពួកគាត់កំពុងរស់នៅ ដែលត្រូវបានអាជ្ញាធរអះអាងថា ជាដីឯកជនរបស់រដ្ឋ។
2019-12-28
សហគមន៍ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីអះអាងថា ព្រៃសហគមន៍ភូមិពុលុ និងព្រៃសហគមន៍ភូមិឡាំម៉េះ ឋិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ដែលជនជាតិដើមភាគតិចអាស្រ័យផល បែបប្រពៃណី កំពុងទទួលរងការកាប់រុករានធ្វើជាកម្មសិទ្ធិ អស់រាប់ពាន់ហិកតារ។
2019-12-28
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហៅតំណាងកម្មករនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (NAGA World) ដើម្បីជួបពិភាក្សា និងដោះស្រាយវិវាទការងារក្នុងក្រុមហ៊ុនកាស៊ីណូដ៏ធំមួយនេះ បន្ទាប់ពីក្រុមបុគ្គលិកបានកំណត់ថៃ្ងធ្វើកូដកម្មចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។
2019-12-28
ពលរដ្ឋស្ដាយថវិកាជាតិ ដែលត្រូវចំណាយខ្ជះខ្ជាយច្រើនហួសហេតុ សម្រាប់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ឲ្យរដ្ឋាភិបាល នៅពេលពួកគាត់មើលឃើញថា ការងាររបស់ទីប្រឹក្សាទាំងនោះ មិនបានប្រយោជន៍ដល់រដ្ឋ និងរាស្ត្រ អ្វីជាដុំកំភួន។
2019-12-28
អ្នកគាំទ្រគណបក្សប្រឆាំងស្នើទៅមេដឹកនាំគណបក្សនេះកុំឲ្យបែកបាក់គ្នា អ្នកគាំទ្រគណបក្សប្រឆាំងស្នើទៅមេដឹកនាំគណបក្សនេះបន្តរួមគ្នាឲ្យបានរឹងមាំ ដើម្បីផ្ដល់ក្តីសង្ឃឹមដល់ពលរដ្ឋម្ចាស់ឆ្នោត ដែលត្រូវការអ្នកប្រជាធិបតេយ្យ មកដឹកនាំប្រទេស។
2019-12-28
សាច់ញាតិជនពិការជើងពីកំណើតម្នាក់ នៅខេត្តសៀមរាប ខកចិត្តការដែលលោក ភុន យុទ្ធ មិនទាន់បានចេញពីពន្ធនាគារនៅឡើយ។ អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស ហៅការបន្តឃុំខ្លួនជនពិការ ភុន យុទ្ធ ដែលសាលាឧទ្ធរណ៍បានសម្រេចឲ្យមានសេរីភាពហើយនោះថា ជាអំពើខុសច្បាប់។
2019-12-28
អង្គការលើកលែងទោសអន្តរជាតិទទូចឱ្យរដ្ឋាភិបាលកម្ពុជាត្រូវឈប់តាមយាយីរំខានដល់សកម្មជនគណបក្សសង្គ្រោះជាតិ ដែលភៀសខ្លួនផ្នែកនយោបាយនៅប្រទេសថៃបន្តទៀត។
2019-12-28
សាលាឧទ្ធរណ៍ នឹងបើកសវនាការលើពាក្យប្ដឹងរបស់សកម្មភាពបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ គឺនៅមុនសវនាការប្រធានគណបក្សប្រឆាំង លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ ២ថ្ងៃ។
2019-12-27
សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ ក្នុងករណីពីរផ្សេងគ្នា កាលពីថ្ងៃទី២៦ និង ២៧ ធ្នូ។ ការឃាត់ខ្លួននេះ ដោយសារតែ ពីជនសង្ស័យទាំងនេះបានលួច និងប្លន់នៅខេត្តព្រះសីហនុ និងនៅខេត្តកណ្ដាល ហើយបច្ចុប្បន្ននេះសមត្ថកិច្ចកំពុងសាកសួរ ដើម្បីបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស។
2019-12-27
កម្មករធ្វើការនៅតាមកាស៊ីណូ នៅខេត្តព្រះសីហនុ ជិត ៨ពាន់នាក់ បានបាត់បង់ការងារធ្វើ ក្រោយពេលជនជាតិចិន បិទការភ្នាល់ល្បែងតាមអ៊ីនធឹណិត (Online Game) ហើយចាកចេញត្រលប់ ទៅប្រទេសចិនវិញ ខណៈអាជ្ញាធរខេត្តព្រះសីហនុ ក៏កំពុងចុះត្រួតពិនិត្យមើលការបិទល្បែងអនឡាញ នៅគ្រប់កាស៊ីណូទាំងអស់។