ប័ណ្ណសារព័ត៌មាន
2019-12-02
អង្គការមិនមែនរដ្ឋាភិបាលលើកឡើងថា គិតរហូតមកទល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់ចាត់វិធានការជាក់លាក់ ដើម្បីកែលម្អលំហសង្គមស៊ីវិល ដែលមានការរឹតត្បិតខ្លាំង និងកាន់តែរួមតូចនៅកម្ពុជានៅឡើយទេ។
2019-12-02
គិតមកត្រឹមថ្ងៃអង្គារ ទី៣ ខែធ្នូ របបក្រុងភ្នំពេញនៅសល់ពេលតែ ៩ថ្ងៃទៀតតែប៉ុណ្ណោះ ដើម្បីស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ទៅតាមការដាក់កំហិតរបស់គណៈកម្មការអឺរ៉ុប ដែលបានចេញរបាយការណ៍បឋមមួយ កាលពីថ្ងៃទី១២ ខែវិច្ឆិកា រកឃើញថា របបលោក ហ៊ុន សែន មិនបានស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីបន្តទទួលបានការអនុគ្រោះពន្ធ EBA តទៅទៀតឡើយ។
2019-12-02
អ្នកវិភាគលើកឡើងថា សំណុំរឿងលោក កឹម សុខា ទោះជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសបញ្ជូនសំណុំរឿងទៅជំនុំជម្រះក្ដី ប៉ុន្តែសំណុំរឿងស្ថិតនៅក្នុងភាពអាថ៌កំបាំង និងមានលក្ខណៈនយោបាយ។
2019-12-02
ក្រុមយុវជនជិះកង់ដើម្បីព្រៃព្រះរកា បានទៅដល់គោលដៅក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី២ ធ្នូ ក៏ប៉ុន្តែការជិះកង់ថ្ងៃចុងក្រោយនេះ អាជ្ញាធរខេត្តព្រះវិហារបានចុះទៅសួរនាំពួកគាត់។
2019-12-02
ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តរុករកកម្មករបាត់ខ្លួនក្នុងការបាក់សាលាធម្មសភាក្នុងវត្តប្រាសាទគោកចក នៅក្នុងខេត្តសៀមរាប ដែលបានបណ្ដាលឱ្យមានជនរងគ្រោះស្លាប់ចំនួន ៣នាក់ និង ១៣នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានព្រះសង្ឃចំនួន ២អង្គផងដែរ។
2019-12-02
ពលរដ្ឋជាង ១០០នាក់ រស់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានលើកគ្នាឃាត់គ្រឿងចក្រ របស់ក្រុមហ៊ុនចិន ដែលពួកគេអះអាងថា បានកាយផ្ដាច់ផ្លូវ និងឈូសឆាយផលដំណាំពលរដ្ឋអស់ជាច្រើនហិកតារ។ ចំណែកអាជ្ញាធរអះអាងថា ក្រុមពលរដ្ឋបានធ្វើកសិកម្ម លើដីរបស់ក្រុមហ៊ុនចិន។
2019-12-02
គណបក្សកាន់អំណាច ប្រារព្ធខួប ៤១ឆ្នាំ នៃថ្ងៃបង្កើតរណសិរ្ស២ធ្នូ នៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ។ មន្ត្រីគណបក្សប្រឆាំងចាត់ទុកថ្ងៃ ២ធ្នូថា ជាថ្ងៃវៀតណាមឈ្លានពានកម្ពុជា។ ចំណែកយុវជនសង្កេតឃើញថា ថ្ងៃទី២ ធ្នូ មិនទទួលបានការចាប់អារម្មណ៍ពីយុវជនទេ។
2019-12-01
កសិករតាមបណ្តាខេត្តមួយចំនួន ត្អូញត្អែរពីតម្លៃស្រូវនៅតែបន្តចុះថោក ដែលធ្វើឲ្យពួកគេ ខាតបង់ច្រើន និងជួបការលំបាកក្នុងជីវភាព។ អ្នកជំនាញយល់ថា របបក្រុងភ្នំពេញ គួរតែទម្លាក់ទុន ដើម្បីដោះស្រាយបញ្ហាស្រូវនេះ។
2019-12-01
សហគមន៍អភិរក្សផ្សោតព្រែកកាំពី ខេត្តក្រចេះ បានហៅចំណាត់ការ អនុវត្តន៍ច្បាប់នេសាទ របស់មន្ត្រីជំនាញ ទៅលើជនសង្ស័យ ២នាក់ កាលពីពេលថ្មីៗ នេះថា ជាសញ្ញាវិជ្ជមានមួយ ដែលជួយការពារជីវិតសត្វផ្សោត និងត្រីមេពូជធំៗ ដែលកំពុងរស់នៅក្នុងអន្លង់អភិរក្សចំនួន៥ នៃទន្លេមេគង្គខេត្តក្រចេះ។
2019-12-01
សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស ១៦៤នាក់ ក្នុងនោះមានស្រី ៦២នាក់ពាក់ព័ន្ធការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកម្សាន្តមួយឈ្មោះ «ម៉ាស្ទ័រក្លឹប»។ សង្គមស៊ីវិល ជំរុញឱ្យសមត្ថកិច្ចអនុវត្តច្បាប់បង្ក្រាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាព ប៉ុន្តែឱ្យចាប់មេខ្លោង និងម្ចាស់ក្លឹបកម្សាន្តផង កុំចាប់តែអ្នកប្រើប្រាស់តូចតាច។
2019-12-01
សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន អះអាងថា ក្រុមហ៊ុន អង្គរប្លាយវូដ (Angkor Plywood) ដែលទទួលសិទ្ធិបើករោងចក្រអារច្រៀកឈើបន្ត ពីក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech Cambodia) បានធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំឡើងវិញ នៅជាប់តំបន់ព្រៃឡង់ខេត្តក្រចេះ។