ប័ណ្ណសារព័ត៌មាន
2019-12-27
សកម្មជនគណបក្សប្រឆាំងជាច្រើននាក់បន្តរត់ភៀសខ្លួនទៅប្រទេសថៃ ដើម្បីរួមកម្លាំងជាមួយសកម្មជនដទៃទៀត ទាមទារឱ្យរដ្ឋាភិបាលស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ។
2019-12-27
កម្មកររោងសិប្បកម្មតម្បាញ ហុង ស៊ីង (Hong Xing) នៅខណ្ឌមានជ័យ ឲ្យដឹងថា មន្ត្រីក្រសួងការងារ ប្រាប់ពួកគាត់ថា មិនទាន់មានដំណោះស្រាយទេ ចំពោះករណីថៅកែជនជាតិចិនរត់ចោលកម្មករ ដោយមិនបានបើកប្រាក់ឈ្នួលឲ្យគ្រប់ចំនួន និងមិនទូទាត់សំណងអតីតភាពនោះ។
2019-12-27
មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជន ប្រតិកម្មចំពោះការលើកឡើងរបស់លោក សុខ ឥសាន ដែលថា អ្នកបារម្ភខ្លាចបាត់ EBA (ប្រព័ន្ធអនុគ្រោះពន្ធ) គឺចង់បំផ្លាញសន្តិភាព និងបំភិតបំភ័យសង្គម។
2019-12-27
ជនពិការជើងពីកំណើត លោក ភុន យុទ្ធ ដែលរិះគន់រដ្ឋាភិបាលក្រុងភ្នំពេញតាមបណ្ដាញសង្គមហ្វេសប៊ុក មិនទាន់បានចេញពីពន្ធនាគារខេត្តសៀមរាបនៅឡើយទេ បើទោះបីជាសាលាឧទ្ធរណ៍បានសម្រេចដោះលែងឲ្យមានសេរីភាពវិញ កាលពីថ្ងៃទី២៦ ធ្នូហើយក៏ដោយ។
2019-12-27
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្រោម ៧% នៅឆ្នាំ២០២០ ដោយសារតែភាពមិនច្បាស់លាស់មួយចំនួន ដូចជា កំណើនដ៏យឺតយ៉ាវនៃសេដ្ឋកិច្ចសាកល និងហានិភ័យនៃការបាត់បង់ការអនុគ្រោះពន្ធ EBA ជាដើម។
2019-12-27
មន្ត្រីអង្គការសង្គមស៊ីវិល និង សហគមន៍អភិរក្សផ្សោតព្រែកកាំពី ខេត្តក្រចេះ អំពាវនាវដល់អាជ្ញាធរឱ្យពង្រឹងការអនុវត្តច្បាប់នេសាទឱ្យគ្រប់ជ្រុងជ្រោយ និងម៉ឺងម៉ាត់ ជាពិសេសត្រូវលុបបំបាត់អំពើពុករលួយ ដើម្បីសង្គ្រោះសត្វផ្សោត និងមច្ឆាជាតិក្នុងអាងទន្លេមេគង្គ។
2019-12-26
សង្គមស៊ីវិល នៅខេត្តកោះកុង ថា ពួកគេមិនអាចចូលទៅមើលសកម្មភាពកាយដីចេញពីមាត់ឆ្នេរសមុទ្រ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានទេ ដោយសារទីតាំងនោះ មានរបងហ៊ុមព័ទ្ធជិត។
2019-12-26
សាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យចូលទៅជម្រះក្ដី នៅថ្ងៃទី១៥ ខែមករា អំពីអង្គហេតុដែលបានចោទប្រកាន់រឿងសន្ទិដ្ឋិភាព ឬការត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
2019-12-26
មន្ត្រីនគរបាល និងមន្ត្រីសាលាឃុំតាជេស ខេត្តកំពង់ឆ្នាំង កោះហៅតំណាងសហគមន៍ឡពាង ទៅព្រមាន រឿងបើកស្ដាប់វិទ្យុអាស៊ីសេរីតាមមេក្រូ នៅពេលអ្នកភូមិជួបជុំគ្នាពេលព្រឹក នៅសាលាបុណ្យ។ អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សយល់ថា ការព្រមាននេះ គឺលេសរបស់អាជ្ញាធរប៉ុណ្ណោះ ព្រោះគ្មានមាត្រាក្នុងច្បាប់ណាមួយ ហាមពលរដ្ឋមិនឱ្យទទួលបានព័ត៌មាននោះឡើយ។
2019-12-26
ប្រជាពលរដ្ឋរាប់រយគ្រួសារនៅស្រុកបវេល ខេត្តបាត់ដំបង កំពុងខ្វល់ខ្វាយពីការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ដោយសារគ្រោះរាំងស្ងួត។ អ្នកភូមិនាំគ្នាទៅដងទឹកឆ្ងាយពីផ្ទះចម្ងាយពី ២ ទៅ ៤គីឡូម៉ែត្រ ដើម្បីយកទឹកមកប្រើប្រាស់។
2019-12-26
សហជីពឯករាជ្យស្នើប្រមុខរដ្ឋាភិបាលកម្ពុជា ឱ្យដាក់ចេញនូវវិធានការជាក់លាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ការឡើងថ្លៃផ្ទះជួលសម្រាប់កម្មករ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើដល់ម្ចាស់ផ្ទះជួល កុំឱ្យដំឡើងថ្លៃឈ្នួលផ្ទះ ឬបន្ទប់ ដែលប៉ះពាល់ដល់ប្រយោជន៍របស់កម្មករ។
2019-12-26
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រិះគន់រដ្ឋាភិបាលកម្ពុជា ដែលផ្អាកដំណើររថភ្លើងពីប៉ោយប៉ែតទៅរាជធានីភ្នំពេញថា ជាការធ្វើការខ្ជីខ្ជា និងធ្វើឱ្យហិនហោចទ្រព្យសម្បត្តិជាតិ។ ពលរដ្ឋបញ្ជាក់ថា អាជ្ញាធរបានផ្អាកដំណើររថភ្លើងមួយខ្សែនេះជាង ២ខែហើយ ដោយមិនដឹងមូលហេតុអ្វីនោះទេ។
2019-12-26
សាលាឧទ្ធរណ៍សម្រេចដោះលែងជនពិការ ដែលនិយាយរិះរដ្ឋាភិបាលតាមបណ្ដាញសង្គមហ្វសប៊ុក នៅខេត្តសៀមរាបម្នាក់ ឲ្យមានសេរីភាពវិញ ដោយកាត់តម្រឹមទោសឱ្យជាប់ពន្ធនាគារត្រឹម ៥ខែ ៨ថ្ងៃ ចំណែកទោសនៅសល់ត្រូវព្យួរ។
2019-12-26
អ្នកយកព័ត៌មានបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះថ្ងៃថ្មី ប្រចាំនៅបន្ទាយមានជ័យ គឺលោក ទៀវ សំអុល បានចូលបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២៦ ធ្នូ តាមការកោះហៅរបស់នគរបាល។
2019-12-26
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា ស៊ើបអង្កេតឡើងវិញ ករណីការផ្ទេរគ្រូបង្រៀនចំនួន ៥នាក់ ដោយបង្ខំចេញពីវិទ្យាល័យ ហ៊ុន សែន ឈើតុំ នៅខេត្តពោធិ៍សាត់។ អ្នកនាំពាក្យក្រសួងអប់រំថា ក្រសួងនឹងពិចារណាមើល នៅពេលដែលទទួលបានលិខិតផ្លូវការពីសមាគម។