ប័ណ្ណសារព័ត៌មាន
2019-12-26
តំណាងពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុកស្រែអំបិល ខេត្តកោះកុង អះអាងថា មន្ត្រីក្រសួងដែនដី បានកោះហៅពួកគាត់ឲ្យទៅទទួលយកពាក្យស្នើសុំជួយអន្តរាគមន៍ត្រឡប់មកវិញ ហើយបង្វែរឲ្យដាក់ពាក្យប្ដឹងទៅតុលាការវិញ។
2019-12-25
ក្រសួងដែនដីនិងអាជ្ញាធរខេត្តព្រះសីហនុរុះរើសំណង់ដែលមានហានិភ័យខ្ពស់ចំនួន ២៣ការដ្ឋានក្នុងឆ្នាំ២០១៩។ ក្រៅពីនេះ អាជ្ញាធរក៏តម្រូវឱ្យការដ្ឋានរាប់សិបកន្លែងផ្សេងទៀតក្នុងខេត្តនេះត្រូវបំពេញនីតិវិធីឱ្យបានត្រឹមត្រូវដែរ។
2019-12-25
សាលាដំបូងខេត្តរតនគិរី លើកពេលសវនាការសំណុំរឿងអតីតអ្នកកាសែត ខេមបូឌា ដេលី (The Cambodia Daily) ២រូប គឺលោក អូន ភាព និងលោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor) ទៅថ្ងៃក្រោយវិញ ដោយមិនកំណត់ពេល។
2019-12-25
ពលរដ្ឋ១២គ្រួសារដែលរងការបណ្ដេញចេញពីអគារចាស់នៅបុរីកីឡា ប្រមូលផ្ដុំគ្នានៅក្បែរគំនរអគារចាស់ ស្រែកទាមទារឱ្យភាគីក្រុមហ៊ុនចិន ផ្អាកការបុកគ្រឹះសាងសង់សិន ដោយសារពួកគាត់នៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។
2019-12-25
កងកម្លាំងអាវុធហត្ថ និងបរិស្ថានខេត្តកំពង់ស្ពឺ បានចុះឆែកឆេររោងសិប្បកម្មកែច្នៃឈើខុសច្បាប់ចំនួន ៥ទីតាំងផ្សេងគ្នា និងរឹបអូសឈើដុល ដែលដឹកចេញពីព្រៃអភិរក្សបានជាច្រើនម៉ែត្រគូប។ មន្ត្រីបរិស្ថានឱ្យដឹងថា សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿងនេះទៅតុលាការ។
2019-12-25
មន្ត្រីតំណាងសហជីពកម្មករនៅតែព្រួយបារម្ភ ចំពោះភាពព្រងើយកន្តើយ និងខ្វះការទទួលខុសត្រូវរបស់និយោជក និងមន្រ្តីក្រសួងការងារ លើបញ្ហាសុខភាពកម្មករ ក្រោយកម្មករម្នាក់បានស្លាប់ និងជិត ៤០នាក់ផ្សេងទៀត បានដួលសន្លប់នៅកន្លែងការងារ។
2019-12-25
អ្នកឃ្លាំមើលសង្គមអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA បានជួយលើកកម្ពស់ជីវភាពពលរដ្ឋខ្មែរយ៉ាងច្រើនសម្បើម និងមិនធ្វើឱ្យកម្ពុជាបាត់បង់ឯករាជរបស់ខ្លួនឡើយ ដែលរដ្ឋាភិបាលកម្ពុជាត្រូវប្រឹងប្រែងរក្សាទុក ជាជាងប្រឹងបង្ហាញសាច់ដុំថា ខ្លួនមានលទ្ធភាពដោះស្រាយបញ្ហានានា នៅពេលបាត់បង់ EBA។
2019-12-25
អ្នកវិភាគរិះគន់បែបនេះ ខណៈលោក ហ៊ុន សែន ថ្លែងជាសាធារណៈក្នុងឋានៈជាមេដឹកនាំប្រទេស ប៉ុន្តែនិយាយភាសាវៀតណាម បើទោះក្នុងពិធីមានអ្នកបកប្រែភាសារួចទៅហើយក្តី។
2019-12-24
សង្គមស៊ីវិល និងគ្រូបង្រៀន លើកឡើងថា ក្រសួងអប់រំយុវជន និងកីឡា មិនគួរហាមឃាត់សិស្សនិយាយរឿងនយោបាយក្នុងសាលានោះទេ ប៉ុន្តែគួរតែហាមឃាត់សកម្មភាពឃោសនានយោបាយ និងសកម្មភាពកៀរគរគ្រូបង្រៀន និងសិស្សឲ្យចូលជាសមាជិកគណបក្សកាន់អំណាចវិញទើបជារឿងត្រឹមត្រូវ។
2019-12-24
កម្មកររោងសិប្បកម្មតម្បាញ ហុង ស៊ីង (Hong Xing) នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យដឹងថា ក្រសួងការងារប្រាប់កម្មករថា ថៅកែជនជាតិចិន បានចូលខ្លួនទៅសន្យាជាមួយមន្ត្រីក្រសួងការងារហើយ ថានឹងដោះស្រាយជូនកម្មករ នូវសំណងទាំងឡាយ។
2019-12-24
រដ្ឋាភិបាលកម្ពុជា និងវៀតណាម គ្រោងសាងសង់ផ្សារគំរូព្រំដែន នៅក្នុងខេត្តចំនួន ២ទៀត គឺខេត្តស្វាយរៀង និងខេត្តកំពត បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្សារគំរូព្រំដែន នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ធ្នូ។
2019-12-24
កម្មករនៅរោងចក្រផលិតស្បែកជើង ឃីង ម៉េកឃើ (King Maker) ខេត្តស្វាយរៀង ជាង៤០នាក់ បានដួលសន្លប់ បន្តគ្នាបន្ទាប់ ដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់ពីករណីដួលសន្លប់នេះនៅឡើយ។
2019-12-24
សហគមន៍ដីធ្លីនៅតំបន់ជ្រោយចង្វាថា ភាគីក្រុមហ៊ុន OCIC ប្រើគ្រឿងចក្ររំលោភបំពានយកដីធ្លីពួកគាត់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយគ្មានគិតគូរផ្ដល់សំណង ឬដោះស្រាយបញ្ចប់បញ្ហានៅសេសសល់បាននៅឡើយ។
2019-12-24
ក្រុមអតីតអ្នកទោសនយោបាយនៃគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ចាម ជាង ១០នាក់ បានដាក់ពាក្យស្នើសុំរួមគ្នា ឲ្យតុលាការទម្លាក់បទចោទប្រកាន់លើពួកគាត់។
2019-12-24
សកម្មជនដីធ្លីតំបន់បុរីកីឡាម្នាក់ទៀតហើយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យទៅបំភ្លឺក្នុងសំណុំរឿងលោក កឹម សុខា នាពេលបើកសវនាការជំនុំជម្រះក្តី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។