ប័ណ្ណសារព័ត៌មាន
2019-12-24
ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន ប្រាប់អាស៊ីសេរីនៅថ្ងៃច័ន្ទម្សិលមិញថា បុរសជនជាតិចិនម្នាក់ត្រូវបានបាញ់ស្លាប់ និងបក្ខពួកម្នាក់ទៀតបានរងរបួសធ្ងន់ នៅពេលពួកគេចូលគាស់ទូរដែកនៅក្នុងផ្ទះមួយកន្លែងក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
2019-12-24
តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង បដិសេធចំណាត់ការពាក្យប្ដឹងរបស់ពលរដ្ឋម្នាក់ ប្ដឹងក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន (Union Development Group) ដែលហៅកាត់ យូ.ឌី.ជី (UDG) ថា បានកាប់បំផ្លាញផលដំណាំ និងដុតផ្ទះរបស់ពលរដ្ឋ លើដីមានជម្លោះ កាលពី៩ឆ្នាំមុន។
2019-12-24
យុវជន ម៉ា ចិត្រា ដែលត្រូវតុលាការកោះហៅថ្លែងថា នេះជារឿងហួសចិត្តដែលខ្លួនជាអ្នកគាំទ្រធម្មតាត្រូវតុលាការកោះហៅក្នុងសំណុំរឿងដ៏កក្រើកមួយនេះ។ ចំណែកមេធាវីការពារក្តីឲ្យលោក កឹម សុខា យល់ថា ករណីនេះជារឿងធម្មតា ដែលចៅក្រមជំនុំជម្រះកោះហៅសាក្សីក្នុងសំណុំរឿងទៅបំភ្លឺនៅពេលជម្រះក្តី។
2019-12-23
ផ្ទុយស្រឡះពីអ្វី ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា គ្មានកូនចៅ សាច់សារលោហិត ឬមន្រ្តីណារបស់លោក ល្ងង់យកលុយទៅទុកនៅបរទេស គ្រួសារត្រកូល ហ៊ុន មួយរូបទៀតហើយ ដែលគេរកឃើញថា មានប្រាក់វាល់លានដុល្លារ បណ្ដាក់ទុនទិញលំនៅឋាន និងកំពុងសប្បាយនឹងជីវិតដ៏ឆើតឆាយហ៊ឺហានៅក្រៅប្រទេស។
2019-12-23
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជំរុញឲ្យរបបក្រុងភ្នំពេញ ប្ដឹងលោក ពីបទក្បត់ជាតិ ដាក់បញ្ចូលក្នុងសំណុំរឿងជាមួយ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិផង។
2019-12-23
តុលាការខេត្តកំពង់ឆ្នាំងចោទប្រកាន់សកម្មជនបក្សប្រឆាំងម្នាក់ពីបទសមគំនិតចូលរួមប្រព្រឹត្តបទល្មើសនេសាទ។ រីឯមន្ត្រីសង្គមស៊ីវិលដែលតាមឃ្លាំមើលសំណុំរឿងនេះថា ជាការជាប់ពាក់ព័ន្ធរឿងនយោបាយច្រើនជាងករណីប្រព្រឹត្តបទល្មើស។
2019-12-23
សមត្ថកិច្ចខេត្តកណ្ដាលបានឃាត់រថយន្តដឹកកម្មករជាច្រើនគ្រឿង នៅស្ពានព្រែកតាមាក់ ធ្វើឱ្យកម្មករប្រមាណ ៦០០នាក់ សម្រេចចិត្តនាំគ្នាដើរទៅរាជធានីភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន និងក្រសួងការងារ រឿងថៅកែជនជាតិកូរ៉េ មិនបើកប្រាក់ខែឲ្យពួកគេជាង ២ខែមកហើយ។
2019-12-23
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ទាមទារឱ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលបទចោទប្រកាន់បែបប្រឌិតប្រឆាំងនឹងអតីតអ្នកយកព័ត៌មានកាសែតខេមបូឌាដេលី (The Cambodia Daily) ពីររូប គឺលោក អូន ភាព និងលោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor)។
2019-12-23
សាលាឧទ្ធរណ៍ បើកសវនាការជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទចោទពីរឿង «ផលិត និងកាន់កាប់រូបភាពអាសអាភាស»។
2019-12-23
សកម្មជនគណបក្សប្រឆាំងភៀសខ្លួននៅប្រទេសថៃម្នាក់ ចូលមន្ទីរពេទ្យព្យាបាលរបួសនៅទីក្រុងបាងកក បន្ទាប់ពីរើបម្រះរត់គេចរួចខ្លួនពីមនុស្ស ២នាក់ ដែលអះអាងថា ជាប៉ូលិសខ្មែរដេញចាប់លោកបញ្ជូនត្រឡប់នៅកម្ពុជាមិនបានសម្រេច កាលពីយប់ថ្ងៃទី២២ ធ្នូកន្លងទៅ។
2019-12-23
សាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនអធិការរងនគរបាលក្រុងបាវិត ករណីបាញ់ស្ត្រីម្ចាស់ហាងផឹកស៊ីមួយកន្លែង បណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២០ ខែធ្នូ។
2019-12-23
សកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពេលជូនកូនទៅសម្រាលកូននៅមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែធ្នូ នេះ។ មន្ត្រីបក្សប្រឆាំងថា ការចាប់ខ្លួននេះក្រោយពីសកម្មជនគណបក្សសង្គ្រោះជាតិរូបនេះ បដិសេធមិនចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
2019-12-23
អតីតអ្នកទោសនយោបាយ ទាមទារឲ្យរដ្ឋាភិបាលដោះលែងជាប់ឃុំក្នុងពន្ធនាគាររឿងនយោបាយ ឲ្យអស់នៅត្រឹមឆ្នាំ២០១៩ នេះ។ ភរិយារបស់អ្នកទោសនយោបាយកំពុងជាប់ឃុំពឹងថា នឹងបានរស់នៅជួបជុំគ្រួសារឡើងវិញនៅឆ្នាំថ្មី។
2019-12-23
សាលាឧទ្ធរណ៍នៅរសៀលថ្ងៃទី២៣ ធ្នូ បើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខ របស់អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប ពាក់ព័ន្ធនឹងបទ ចោទពីរឿង «ផលិត និងកាន់កាប់រូបភាពអាសអាភាស»។
2019-12-22
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចំនួន ៣៧ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍រួមគ្នា អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងអ្នកសារព័ត៌មាន និងចាត់វិធានការវិជ្ជមាន ជាបន្ទាន់ ដើម្បីបើកលំហសេរីភាពសារព័ត៌មានឡើងវិញ។