ប័ណ្ណសារព័ត៌មាន
2019-12-22
គណបក្សកាន់អំណាចអះអាងថា សន្ធិសញ្ញាព្រំដែនឆ្នាំ ២០១៩នេះ ជាការកំណត់ខណ្ឌសីមាព្រំដែនកម្ពុជា-វៀតណាម មានភាពច្បាស់លាស់ ផ្ដល់ប្រយោជន៍ឱ្យពលរដ្ឋខ្មែររស់នៅក្បែរព្រំដែន និង រក្សាទឹកដីកម្ពុជាឱ្យគង់វង្ស។ ទោះជាយ៉ាងណា មជ្ឈដ្ឋានពលរដ្ឋខ្មែរ និងក្រុមយុវជនមួយចំនួននៅតែយល់ថា សន្ធិសញ្ញាថ្មីនេះ ធ្វើឱ្យបាត់បង់បូរណភាពទឹកដីទៅប្រទេសវៀតណាមបន្ថែមទៀត។
2019-12-22
ប្រធានសហភាពសហជីពកម្ពុជា នៅព្រឹកថ្ងៃទី២២ ធ្នូ បានជួបប្រជុំជាមួយតំណាងកម្មករប្រមាណ៥០នាក់ មកពី ១០រោងចក្រ ដោយសម្រេចថា នឹងទាមទារឱ្យរដ្ឋាភិបាលអនុវត្តតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។
2019-12-22
អ្នកវិភាគថា អ្វីដែលគណបក្សប្រជាជនកម្ពុជានឹងធ្វើក្នុងសន្និបាតនោះគឺជាការរៀបចំយុទ្ធសាស្ត្រថ្មីបង្កើតព្រឹត្តិការណ៍នានា ដើម្បីបង្វែរការចាប់អារម្មណ៍របស់មហាជនដើម្បីកុំឱ្យខ្វល់ខ្វាយពីកំហុសរបស់បក្សនេះក្នុងការដឹកនាំប្រទេស។
2019-12-22
នៅប្រទេសដែលប្រកាន់សាសនាគ្រីស្ទ គេតែងឈប់សម្រាកពីការងារនៅរដូវបុណ្យគ្រីស្ទម៉ាស (Christmas) ឬបុណ្យណូអែល អំឡុងខែធ្នូ។ ក្នុងឱកាសបុណ្យណូអែល ឬបុណ្យគ្រីស្ទម៉ាស ពួកគេបានជួបជុំក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយ ដើម្បីទទួលទានអាហាររួមគ្នា ដើរលេងកម្សាន្ត និងជូនវត្ថុអនុស្សាវរីយ៍ដល់គ្នាទៅវិញទៅមក។
2019-12-22
កសិករនៅតាមខេត្តមួយចំនួនត្អូញត្អែរថា ពួកគេកំពុងជួបបញ្ហាខ្វះទឹកធ្វើស្រែចម្ការដែលបញ្ហានេះធ្វើឱ្យផលដំណាំរបស់ពួកប្រឈមការខូចខាត។ អ្នកជំនាញខាងកសិកម្មលើកឡើងថា បញ្ហានេះតែងកើតឡើងស្ទើររៀងរាល់ឆ្នាំ ប៉ុន្តែរដ្ឋាភិបាល ឬក្រសួងជំនាញនៅមិនទាន់អាចដោះស្រាយជូនកសិករឱ្យបានសមស្របនៅឡើយទេ។
2019-12-22
កម្មកររោងសិប្បកម្មតម្បាញ ហុង ស៊ីង (Hong Xing) នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យដឹងថា ការតវ៉ា ២សប្ដាហ៍មកនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ ដោយសារភាគីថៅកែរោងចក្រ និងជនជាតិចិន ដែលក្រសួងការងារ បានចេញលិខិតកោះហៅជាបន្តបន្ទាប់ មិនព្រមចូលខ្លួន។
2019-12-22
ក្រសួងទេសចរណ៍រំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍ ចូលលេងកម្សាន្តក្នុងពិធីបុណ្យសមុទ្រ លើកទី៨ នៅខេត្តកំពត ខ្ទង់៥០ម៉ឺននាក់ នៅឆ្នាំនេះ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅខេត្តកំពត ថា សន្តិសុខ សណ្ដាប់ធ្នាប់ និងការរៀបចំបុណ្យសមុទ្រលើកទី៨ មានសភាពល្អប្រសើរ។
2019-12-21
អ្នកវិភាគលើកឡើងថា ករណីវាយប្រហារសកម្មជនបក្សប្រឆាំង ប៉ុន្តែសមត្ថកិច្ចមិនទាន់ឃាត់ខ្លួនជនសង្ស័យជាច្រើនករណីកន្លងមក វាជាភាពអាម៉ាសរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
2019-12-21
ក្រុមយុវជន គណបក្សប្រឆាំង និងពលរដ្ឋមួយចំនួន បានបង្ហោះសារដាក់រូបកាន់ទុក្ខ ក្នុងទំព័រហ្វេសបុករបស់ខ្លួន ក្រោយពីព្រះមហាក្សត្របានឡាយព្រះហស្តលេខា លើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ រវាងកម្ពុជា និងវៀតណាម។
2019-12-21
អធិការរងនគរបាលក្រុងបាវិត ត្រូវចាប់ខ្លួនករណីបាញ់ស្ត្រីម្ចាស់ហាងផឹកស៊ីមួយកន្លែង បណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២០ ខែធ្នូ។ សង្គមស៊ីវិល ស្នើសុំឱ្យមន្ត្រី ថ្នាក់លើ និងតុលាការចាត់វិធានការច្បាប់ឱ្យតឹងរ៉ឹងដើម្បីជាគំរូដល់មន្ត្រីនគរបាលផ្សេងទៀត។
2019-12-21
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈភី.ធី.ធី(PTT) លោក សារុន វិធុរ៉ាក់ និងគូលីមួយចំនួនដាក់ក្នុងពន្ធនាគារនៅរសៀលថ្ងៃទី២១ ខែធ្នូ ករណីព្រួតគ្នាវាយគ្រូបង្រៀន ម្នាក់ កាលពីថ្ងៃទី១៦ ខែធ្នូ។
2019-12-21
នាយឧត្ដមសេនីយ៍ គន់ គីម ដែលជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសបានជាប់ក្នុងបញ្ជីអ្នករងទណ្ឌកម្មពីអាមេរិកពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
2019-12-21
ការលើកឡើងនេះ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្នើសុំឱ្យ ប្រទេសជាសមាជិកទាំងអស់ ផ្អាកជំនួញរកស៊ី និងចាប់បញ្ជូនពលករកូរ៉េខាងជើងទៅប្រទេសប្រទេសដើមវិញ ដោយសារពួកគេបរិច្ចាគប្រាក់ខែ ដើម្បីផលិតនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល។
2019-12-21
ប្រជាកសិករនៅស្រុកបវេល ខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃស្ពៃក្ដោបចុះថោក ធ្វើឱ្យពួកគាត់លក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារ ព្រោះឈ្មួញប្រមូលទិញពីកសិករតម្លៃ ៥០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។
2019-12-20
សហគមន៍ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ទាមទារឲ្យសាលាខេត្តផ្ដល់ដំណោះស្រាយករណីវិវាទដីធ្លីរ៉ាំរ៉ៃ ជាមួយមន្ត្រីរដ្ឋបាលខេត្តម្នាក់។ ពួកគេ អះអាងថា ដីធ្លីមានវិវាទច្រើនឆ្នាំ បណ្ដាលឲ្យរងគ្រោះដល់កូនចៅជំនាន់ក្រោយរបស់ពួកគេ។