ប័ណ្ណសារព័ត៌មាន
2019-12-20
អង្គភាពប្រឆាំងអំពើពុករលួយ ហៅតំណាងពលរដ្ឋនៅបុរីកីឡា ជួបពិភាក្សា អំពីញត្តិដែលស្នើសុំឲ្យមានការចុះស៊ើបអង្កេតអំពើពុករលួយ ចាប់តាំងថ្នាក់ខណ្ឌរហូតថ្នាក់ក្រុង ដែលឃុបឃិតគ្នាជាមួយក្រុមហ៊ុនចិន មិនព្រមដោះស្រាយបញ្ចប់បញ្ហាឲ្យពលរដ្ឋនៅសេសសល់ ១២គ្រួសារ។
2019-12-20
ព្រះមហាក្សត្រកម្ពុជា ប្រកាសឱ្យប្រើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ស្ដីពីបង្គោលព្រំដែនដែលកម្ពុជាបានបោះរួចចំនួន ៨៤% ជាមួយភាគីវៀតណាម។ មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលបញ្ហាព្រំដែន អះអាងថា សន្ធិសញ្ញានេះមិនស្របតាមរដ្ឋធម្មនុញ្ញ និងប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា។
2019-12-20
អាជ្ញាធរខេត្តបាត់ដំបង បញ្ឈប់គម្រោងរុះរើស្ពានថ្មចាស់ នៅមុខសាលាខេត្ត ដែលកសាងក្នុងសម័យអាណានិគមបារាំងហើយ ដោយទុកឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នករកថវិកាជួសជុល និងថែទាំស្ពានថ្មនេះវិញ។
2019-12-20
យុវជន គង់ រ៉ៃយ៉ា ស្នើសុំតុលាការ ឱ្យកំណត់ថ្ងៃជំនុំជម្រះឡើងវិញឱ្យបានឆាប់ និងសម្រេចទម្លាក់ចោលការចោទប្រកាន់លោក ដើម្បីឱ្យ លោកមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រកបមុខរបរ និងអាចចេញទៅព្យាបាលជំងឺនៅប្រទេសថៃ។
2019-12-20
គ្រួសារជនជាតិអាមេរិក ដែលបានដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយចោទប្រកាន់ ថាមន្ត្រីតុលាការខ្មែរគ្រប់ជាន់ថ្នាក់ ចូលដៃក្នុងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ រងការគំរាមកំហែង ក្រោយដាក់ពាក្យប្ដឹងរឿងអំពើពុករលួយពាក់ព័ន្ធមន្ត្រីតុលាការកម្ពុជា។
2019-12-19
ពលករខ្មែរធ្វើការនៅប្រទេសប្រមាណ ៥០នាក់នៅតែជួបជុំគ្នាថ្លែងសាររង់ចាំទទួលប្រធានស្ដីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុកវិញជាបន្តទៀត។
2019-12-19
ការខ្វែងយោបល់គ្នារវាងចៅក្រមជាតិ និងអន្តរជាតិ នៃសាលាក្តីខ្មែរក្រហមរឿងត្រូវកាត់ទោស ឬមិនត្រូវកាត់ទោសអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមមួយរូប គឺលោក អោ អាន បានបន្តរាលដាលដល់អង្គបុរេជំនុំជម្រះ ក្រោយចៅក្រមទាំងប្រាំរូប នៃស្ថាប័នឧទ្ធរណ៍មួយនេះ មិនអាចរកសំឡេងមូលមាត់គ្នាជាឯកច្ឆន្ទ ក្នុងការសម្រេចលើសាលដីការបស់ខ្លួន។
2019-12-19
អាជ្ញាធររាជធានីភ្នំពេញ បង្កើតគណៈកម្មការសិក្សាគម្រោងសាងសង់ស្ពានកាត់ទន្លេបាសាក់ថ្មីមួយទៀត ដោយឆ្លងពីសង្កាត់ព្រែកប្រា នៃខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើ នៃខណ្ឌមានជ័យ។
2019-12-19
តំណាងជនជាតិដើមភាគតិចព្នង ១១នាក់ក្នុងចំណោមពលរដ្ឋជាង ៥០០គ្រួសាររស់នៅឃុំប៊ូស្រា និងឃុំដាក់ ខេត្តមណ្ឌលគិរី ប្រកាសជំហរថា នឹងផ្តិតមេដៃជាថ្មីទៀត ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិ ដកហូតដីទំហំ ៣ពាន់ហិកតារ ពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមេហ្គាហ្វើស។
2019-12-19
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងស្នើសុំការអន្តរាគមន៍ទៅក្រសួងដែនដី ឱ្យចុះទៅពិនិត្យមើលទីតាំងស្ពានថ្មចាស់សម័យបារាំង នៅមុខសាលាខេត្តបាត់ដំបង ដើម្បីរក្សាទុកជាបេតិកភណ្ឌ និងស្នើសុំកុំឱ្យវាយកម្ទេចចោល រួចធ្វើស្ពានថ្មី នៅលើទីតាំងចាស់នោះ។
2019-12-19
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ធ្នូ ថ្វាយលិខិតមួយច្បាប់ទៅសម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ស្នើឱ្យពន្យារពេលធ្វើសមាជ រហូតដល់ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់គណបក្សចប់សព្វគ្រប់ជាមុនសិន។
2019-12-19
ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយចោល គឺលោក កឹម សុខា បន្តទទួលជួបភារធារីនៃស្ថានទូតកាណាដាប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ។ អ្នកវិភាគនយោបាយមើលឃើញថា ការជួបនេះ ជាចេតនាបង្ហាញថា រដ្ឋាភិបាលប្រទេសទាំងនោះ នៅតែយកចិត្តទុកដាក់ខ្លាំងបំផុត ចំពោះសិទ្ធិសេរីភាពរបស់មេបក្សប្រឆាំងរូបនេះ។
2019-12-19
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថ្លែងថា កម្ពុជា និងវៀតណាម គ្រោងរៀបចំទីតាំងត្រួតពិនិត្យទំនិញរួមគ្នាមួយ នៅក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីដោះស្រាយបញ្ហាកកស្ទះទំនិញនៅច្រកព្រំដែនអន្តរជាតិបាវិត។
2019-12-19
ពលរដ្ឋមួយចំនួនរស់នៅខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ភ័យព្រួយពីសុវត្ថិភាពរស់នៅ ក្រោយពីក្រុមហ៊ុនចិនឈ្មោះ រ៉ុង ឆេង និងក្រុមហ៊ុនចិនមួយចំនួនទៀត ដែលពួកគេមិនស្គាល់ឈ្មោះ កំពុងធ្វើអាជីវកម្មរ៉ែមាសបង្ហូរកាកសំណល់ចូលក្នុងទឹកអូរធម្មជាតិ ប៉ះពាល់ត្រី សត្វព្រៃ និងសត្វពាហនៈរបស់អ្នកស្រុកជាដើម។
2019-12-19
សហគមន៍ដីធ្លីនៅតំបន់បឹងកក់ និងបុរីកីឡា នៅថ្ងៃទី១៨ ខែធ្នូ នាំគ្នាទៅដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំកិច្ចអន្តរាគមន៍ដោះលែង អ្នកបកប្រែភាសាឱ្យសារព័ត៌មានរុស្ស៊ីដែលផលិតខ្សែភាពយន្ត "ម្ដាយខ្ញុំលក់ខ្ញុំ" ឱ្យមានសេរីភាពឡើងវិញ។