ប័ណ្ណសារព័ត៌មាន
2019-03-30
ការលើកឡើងនេះ បន្ទាប់ពីសង្កេតឃើញថា លោក ហ៊ុន សែន តែងចេញមុខបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ជន ល្មើសជាបន្តបន្ទាប់ ដែលហាក់បង្ហាញថា កម្ពុជាមានអំណាចប្រមូលផ្តុំតែបុគ្គលម្នាក់ហើយមន្ត្រីអនុវត្តច្បាប់ពិបាកបំពេញតួនាទីនៅក្នុងរបបមួយនេះ។
2019-03-30
តើពលរដ្ឋខ្មែរត្រូវរៀបចំខ្លួនយ៉ាងដូចម្ដេចដើម្បីគេចផុតពីការចាប់ចង ដោយសារការបញ្ចេញមតិ តាមបណ្ដាញសង្គមនេះ?
2019-03-30
អ្នកធ្វើការងារទាក់ទងបរិស្ថាន និងពលរដ្ឋរស់នៅរាជធានី ភ្នំពេញយល់ថា ការទិញនាវាអគ្គិសនីពីប្រទេសតួកគី (Turkey) មិនមែនជាដំណោះស្រាយល្អចំពោះវិបត្តិដាច់ភ្លើងនោះទេ។ ពួកគេសង្ស័យថា នេះជាល្បិចរបស់របបក្រុងភ្នំពេញយកលេសដើម្បីសាងសង់ទំនប់វារីអគ្គិសនីបន្ថែមទៀត។
2019-03-30
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ ថា លោកបន្តអំពាវនាវខ្លាំងឡើងៗ និងជាញឹកញាប់ ទៅកងកម្លាំងប្រដាប់អាវុធ នាយទាហាន ពលទាហាន និងកងនគរបាល កុំឱ្យធ្វើតាមបញ្ជាពីមេដឹកនាំណា ដែលផ្ដាច់ការ បើមេដឹកនាំនោះ បញ្ជាឱ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់។
2019-03-30
តុលាការខេត្តសៀមរាប ចេញដីកាឃុំខ្លួនអតីតឧត្ដមសេនីយ៍ផ្កាយ១ ម្នាក់ មកពីអង្គភាព យោធភូមិភាគទី៣ លោក ថាន់ យុង ក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ពីបទញុះញង់មិនឱ្យយោធិនស្តាប់បង្គាប់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ។
2019-03-30
អ្នកវិភាគថា លោក ហ៊ុន សែន មិនខ្វល់ដោយសារខ្លួនលោកផ្ទាល់មិនប៉ះពាល់ដោយសារបញ្ហានេះ ប៉ុន្តែពលរដ្ឋរាប់លាននាក់នៅទូទាំងប្រទេសនឹងមានបញ្ហា បើអត់មានប្រព័ន្ធអនុគ្រោះពន្ធ EBA។
2019-03-30
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ជាអតីតគណបក្ស សម រង្ស៊ី និងសាច់ញត្តិជនរងគ្រោះ ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកដៃ លើក្រុមបាតុករ កាលពីឆ្នាំ១៩៩៧ នាំគ្នារៀបចំពិធីបែបសាសនា នៅព្រឹកថ្ងៃទី៣០ មីនានេះ នៅទីតាំងចេតិយជនរងគ្រោះ ទល់មុខអតីតមន្ទីររដ្ឋសភា ដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ពេលនោះ។
2019-03-30
លោក ហ៊ុន សែន កាលពីថ្ងៃទី២៩ មីនា បានអះអាងថា លោកកំពុងដើរតាមគំរូរបស់ព្រះបរមរតនកោដ្ឋ ដែលឱ្យតម្លៃលើឯករាជ្យ និងអធិបតេយ្យជាតិជាធំ។
2019-03-30
អាជ្ញាធររបបក្រុងភ្នំពេញបានផ្ញើលិខិតស្នើសុំទិញអគ្គិសនីពីបណ្ដាប្រទេសមួយចំនួន រួមមាន តួកគី វៀតណាម ថៃ និង ឡាវ ដើម្បីផ្គត់ផ្គង់បញ្ហាខ្វះខាតអគ្គិសនីនៅកម្ពុជា ដែលកំពុងមានវិបត្តិធ្ងន់ធ្ងរ។
2019-03-29
គណបក្សសង្គ្រោះជាតិអះអាងថា បាតុករដែលស្លាប់ និងរងរបួសក្នុងព្រឹត្តិការណ៍បោកគ្រាប់បែកលើហ្វូងបាតុករ កាលពីជាង២០ឆ្នាំមុនថា ពួកគេមានវីរភាព ដែលបានពលីកម្មក្នុងការតស៊ូ ដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌នៅកម្ពុជា។
2019-03-29
សមត្ថកិច្ចអះអាងថា មានភស្តុតាងបញ្ជាក់ថា ជនសង្ស័យ ទាំងនោះ បានបើកការភ្នាល់ល្បែងស៊ីសងតាមអ៊ីនធឺណិត និងបើកការភ្នាល់ទីផ្សារភាគហ៊ុន នៅប្រទេសចិន។
2019-03-29
ការសម្រេចនេះ គឺធ្វើឡើងនៅក្នុងសវនាការអសាធារណៈមួយ ដែលគ្មានវត្តមានជនជាប់ចោទ និងមេធាវីការពារក្ដី។ សង្គមស៊ីវិល ចាត់ទុកការសម្រេចនេះ មិនឈរលើគោលការណ៍យុត្តិធម៌ ព្រោះថាសវនាការត្រូវមានវត្តមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ក្នុងពេលតតាំងក្ដី។
2019-03-29
ពលរដ្ឋមានបញ្ហាដីធ្លីថា កូនៗរបស់ពួកគេមិនបានទៅរៀនជាប់លាប់រហូតនោះទេ។ ពួកគេថា មានកុមារខ្លះពេលថ្ងៃទៅរៀន ពេលយប់ដើរសុំទានទៀតផង ដោយសារតែបញ្ហាដីធ្លីរបស់ពួកគេមិនទាន់ទទួលបានដំណោះស្រាយ។
2019-03-29
សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់អ្នកបើករថយន្តទៅបុកនិស្សិតស្រីម្នាក់បណ្ដាលឱ្យស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ពីបទបើកបរដោយធ្វេសប្រហែលបណ្ដាលឱ្យអ្នកដទៃស្លាប់ និងបាននាំទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ(PJ)។
2019-03-29
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ករណីប៉ូលិសស្រុកបរិបូរណ៍ជាច្រើននាក់ ទៅឡោមព័ទ្ធផ្ទះប្រធានគណបក្សប្រឆាំងខេត្តកំពង់ឆ្នាំងនេះ ជាការគំរាមកំហែងផ្នែកនយោបាយ រំលោភសិទ្ធិមនុស្សនិងខុសច្បាប់។