ប័ណ្ណសារព័ត៌មាន
2019-03-20
អតីតមេទ័ពគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ក្រោយពីបរាជ័យលើសមរភូមិនយោបាយ បានស្វះស្វែងរកឱ្យមានការបង្រួបបង្រួមសាជាថ្មីជាមួយទ្រង់ រណឫទ្ធិដោយសង្ឃឹមថា នឹងទទួលបានសំឡេងគាំទ្រពីម្ចាស់ឆ្នោតនៅក្នុងការបោះឆ្នោតអាណត្តិក្រោយនេះ។
2019-03-20
គណៈប្រតិភូអឺរ៉ុប បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ មីនា ពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ EBA។ ប៉ុន្តែលោក ហ៊ុន សែន អះអាងថា ជួបអ្នកណាជួបទៅ ប៉ុន្តែសម្រាប់ដំណោះស្រាយរឿង EBA គឺលោកជាអ្នកសម្រេច។
2019-03-20
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង លោក ឌឹម សារឿន ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន ដែលចង់ក្ដោបក្ដាប់អំណាចរហូតដល់ថ្នាក់ដឹកបក្សប្រឆាំងស្លាប់អស់នេះ គឺជាសំដីអវិជ្ជមាន បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីបានក្រាញអំណាចបន្តទៅមុខទៀត។
2019-03-20
លោក ហ៊ុន សែន ថ្លែងថា ការចោទប្រកាន់ថារបបលោកប្រើលុយទិញក្រុមថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ឲ្យសុំសិទ្ធិធ្វើនយោបាយ ក្នុងម្នាក់តម្លៃ១០ម៉ឺន ទៅ២០ម៉ឺនដុល្លារ គឺចេញពីមន្ត្រីបក្សប្រឆាំងកំពុងរស់នៅទីក្រុងម៉ុងរ៉េអាល់ (Montreal) ប្រទេសកាណាដា។
2019-03-20
ភរិយាពលរដ្ឋម្នាក់ដែលបាត់ខ្លួនបាន ដាក់ពាក្យស្នើសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្តព្រះវិហារ និងអ្នកតំណាងរាស្ត្របក្សកាន់អំណាចប្រចាំខេត្ត ឱ្យជួយស្វែងរកប្ដីរបស់គាត់ ក្រោយពីមានក្រុមទាហានចាប់យកទៅឃុំខ្លួននៅការិយាល័យបរិស្ថាន កាលពី២ខែមុន។
2019-03-20
តុលាការកំពូលលើកពេលជំនុំជម្រះបណ្ដឹងសាទុក្ខរបស់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ទៅពេលក្រោយដោយមិនកំណត់ពេលច្បាស់លាស់ ដោយហេតុផលថា គ្មានវត្តមានមេធាវីការពារក្ដីឲ្យពិរុទ្ធជន។
2019-03-20
សហគមន៍ថា ពួកគេមិនទុកចិត្តលើយន្តការរបស់អាជ្ញាធរខេត្តក្នុងការដោះស្រាយដីធ្លីនៅតំបន់នោះទេ ព្រោះមិនផ្អែកតាមសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រី និងអនុសាសន៍លោក ហ៊ុន សែន។ ចំណែកអាជ្ញាធរខេត្តបានរំសាយការចុះដោះស្រាយនោះ។
2019-03-20
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនមន្ត្រីប៉ូលិស ដែលពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ (ROCK)។ លោក ស ខេង រកឃើញថា ករណីជួញដូរគ្រឿងញៀននៅរ៉ក់ មានមន្ត្រីប៉ូលិសនៅពីក្រោយ។
2019-03-20
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៩ មីនា ថា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញពីរបបលោក ហ៊ុន សែន បានបាត់បង់សមាជិកភាពគណបក្សជាស្វ័យប្រវត្តិ។
2019-03-20
ទិវាសង្គមស៊ីវិលលើកដំបូង ធ្វើឡើងក្រោមប្រធានបទភាពជាដៃគូប្រកបដោយការចូលរួមពីគ្រប់ភាគី សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងប្រកបដោយចិរភាព ដែលមានភាគីពាក់ព័ន្ធប្រមាណ ៣០០នាក់ចូលរួម ភាគីក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សុទ្ធតែសម្ដែងការមិនពេញចិត្ត ចំពោះលំហសេរីភាពដែលនៅតែមានសភាពរឹតត្បិត។
2019-03-20
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ចាត់ទុកដីកាតុលាការចាប់ខ្លួនអ្នកស្រី មូរ សុខហួរ ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួន និងមន្ត្រីជាន់ខ្ពស់គណបក្ស សង្រ្គោះជាតិ ៧រូបផ្សេងទៀត ចោទប្រកាន់ពីបទក្បត់ជាតិនោះ គឺជាការចោទប្រកាន់ព្រហ្មទណ្ឌមានចរិតនយោបាយ និងគ្មានមូលដ្ឋាន។
2019-03-19
លោកចៅក្រម រស់ ពិសិដ្ឋ កោះហៅលោក រ៉ុង ឈុន ព្រមទាំងក្រុមគ្រូបង្រៀនជាង ១០នាក់ផ្សេងទៀត ឲ្យចូលបំភ្លឺក្នុងតុលាការក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី២៧ ខែមីនា ខាងមុខនេះ។
2019-03-19
អង្គការសង្គមស៊ីវិលជាច្រើនស្ថាប័ន សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋមួយចំនួនទៀតផង សោកស្ដាយ និងព្រួយបារម្ភខ្លាំង ដែលសហភាពអឺរ៉ុប ចាប់ផ្ដើមនីតិវិធីព្យួរបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា។
2019-03-19
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលស្គាល់ថា បញ្ហាគ្រឿងញៀននៅតាមជនបទពិតជាមិនមានការថមថយប្រាកដមែន។
2019-03-19
សន្តិសុខម្នាក់យាមទីស្នាក់ការគណបក្ស សង្គ្រោះជាតិ លោក សូរ តារា ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៨ មីនាថា ប៉ូលិសប៉ុស្តិ៍ សង្កាត់ចាក់អង្រែលើបានតម្រូវឲ្យលោកចុះកិច្ចសន្យាលើក្រដាសមួយច្បាប់មុនសម្រេចដោះលែងពួកគេឲ្យមានសេរីភាពវិញ។