ប័ណ្ណសារព័ត៌មាន
2019-03-19
អគ្គិសនីកម្ពុជាជូនដំណឹងថា ដោយសារអាកាសធាតុក្ដៅខ្លាំង និងខ្វះខាតទឹកខុសប្រក្រតី ធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់ចេញពីវារីអគ្គិសនីថយចុះមិនអាចធានាការផ្គត់ផ្គង់ថាមពលអគ្គិសនីពេញលេញទូទាំងប្រទេសដល់ចុងរដូវប្រាំង។
2019-03-19
អង្គការពន្លកខ្មែរស្នើសុំតុលាការខេត្តព្រះវិហារឲ្យលើកលែងការចោទប្រកាន់លើបុគ្គលិករបស់ខ្លួន និងទម្លាក់ចោលបទចោទប្រកាន់លើពលរដ្ឋជនជាតិដើមភាគតិចកួយនៅឃុំប្រមេរផង។
2019-03-19
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) បើកដំណើរការឡើងវិញ ក្រោយបិទទ្វារពីរឆ្នាំ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៨ ខែមីនា អង្គការនេះ ប្រកាសថា នឹងធ្វើខ្លួនឲ្យទៅជាស្ថាប័នមានប្រយោជន៍ សម្រាប់ភាគីដែលពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមដោះស្រាយបញ្ហាសិទ្ធិមនុស្ស។
2019-03-19
មន្ត្រីសិទ្ធិមនុស្ស និងអ្នកច្បាប់មួយចំនួនបារម្ភថា ការទទួលជំនួយបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់ឯករាជភាព ឬមានទំនាស់ផលប្រយោជន៍ ប្រសិនបើសំណុំរឿងនោះកើតឡើងរវាងពលរដ្ឋ និងអ្នកមានឥទ្ធិពល ឬក្រុមហ៊ុនចិន។
2019-03-19
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ទទួលស្គាល់ថា ស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ មិនមានការថមថយនោះទេ ហើយលោកបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរកដំណោះស្រាយរឿងនេះឱ្យមានប្រសិទ្ធភាព។
2019-03-19
លោក ស ខេង ថ្លែងថា ដំបូងឡើយលោកឮថា ជនជាតិចិន មកវិនិយោគធ្វើឲ្យពលរដ្ឋសប្បាយចិត្តព្រោះលក់ដីបានថ្លៃ ប៉ុន្តែពេលលោកចាត់តាំងមន្ត្រីជំនាញឲ្យចុះមកស្រាវជ្រាវនៅខេត្តព្រះសីហនុ ក៏រកឃើញថា ជនជាតិចិនមកដណ្ដើមការងារពលរដ្ឋខ្មែរមែន សូម្បីមុខរបរកាត់សក់ក៏ជនជាតិចិនដែរ។
2019-03-18
លោក ប៉ាវ ស៊ីណា ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ក្នុងពេលតវ៉ារបស់កម្មករកាលពីឆ្នាំ២០១២ នោះ លោកបានការពារសិទ្ធិកម្មករ ដែលរងការប្រមាថសេចក្ដីថ្លៃថ្នូរកម្មការិនី និងបៀតបៀនផ្លូវភេទ ពីសំណាក់អ្នកគ្រប់គ្រងផ្នែករដ្ឋបាលម្នាក់ ប៉ុន្តែបែរជាថៅកែរោងចក្រ ដាក់ពាក្យប្ដឹងលោក និងសហការី ៦នាក់ទៅវិញ។
2019-03-18
លោក ប៊ើណាដ គ្រីស័រ (Bernard Krisher) ស្ថាបនិក និងជាអតីតម្ចាស់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានទទួលមរណភាពហើយ កាលពីថ្ងៃទី៥ មីនា កន្លងទៅ ក្នុងជន្មាយុ ៨៧ ឆ្នាំ។
2019-03-18
អ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួនរិះគន់អ្នកសុំសិទ្ធិធ្វើនយោបាយឡើងវិញពីរបបក្រុងភ្នំពេញថា ជាមនុស្សឱកាសនិយម និងក្បត់ឆន្ទៈពលរដ្ឋ ក្រោយប្រធានព្រឹទ្ធសភារបបក្រុងភ្នំពេញ លោក សាយ ឈុំ បានចេញព្រះរាជក្រឹត្យជំនួសព្រះមហាក្សត្រ ផ្ដល់សិទ្ធិជាផ្លូវការដល់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្ទ នៅថ្ងៃទី១៨ មីនា។
2019-03-18
ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ មុនីនាថ សីហនុ នៅថ្ងៃអាទិត្យ ទី១៧ មីនា យាងទៅសម្រាកពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។ ដំណើរយាងទៅពិនិត្យព្រះរាជសុខភាពនេះ មិនទាន់កំណត់ពេលនៃការយាងត្រឡប់មកវិញនៅឡើយ។
2019-03-18
ម្ដាយរបស់លោក ពៅ សារ័ត្ន ជនរងគ្រោះ ត្រូវគ្រាប់កាំភ្លើងក្នុងព្រឹត្តិការណ៍ជម្លោះដីធ្លី នៅខេត្តព្រះសីហនុ គឺលោកស្រី អន អៀន ប្រាប់ថា លោកស្រីយកកូនទៅព្យាបាលដោយគ្រូខ្មែរ នៅខេត្តបាត់ដំបង ព្រោះពេលអស់ប្រាក់ព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ឯរាជធានីភ្នំពេញហើយ។
2019-03-18
មន្ត្រីសង្គមស៊ីវិលចាំអ៊ុតមើលថា តើក្រសួងមហាផ្ទៃនិងអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តច្បាប់ករណីនេះ ឬទេ ស្របពេលដែលនគរបាលខេត្តស្វាយរៀងជាង ២០នាក់ ចុះហត្ថលេខាចោទប្រកាន់ស្នងការខេត្តស្វាយរៀង លោក កឹង ឃន ថា បានប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹងជាច្រើនករណីច្រើនឆ្នាំកន្លងមកនេះ។
2019-03-18
អ្នកវិភាគថា បណ្ដឹងប្រឆាំងថ្នាក់ដឹកនាំគណបក្សប្រឆាំងពីក្រៅប្រទេស ជាយុទ្ធសាស្ត្រ ព្រមានពលរដ្ឋកុំឲ្យបញ្ចេញមតិប្រឆាំងរដ្ឋាភិបាល។
2019-03-18
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅការទាមទាររកដំណោះស្រាយរបស់ក្រុមកម្មករជាច្រើនរយនាក់ នៅក្បែរផ្ទះរបស់លោក ជិតវិមានឯករាជ្យថា ជារឿងខុសច្បាប់ ទាក់ទងនឹងប្រាក់អតីតភាពការងារ។
2019-03-17
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា នៅយប់ថ្ងៃទី១៧ មីនា កងកម្លាំងសមត្ថកិច្ចនៃរបបក្រុងភ្នំពេញប្រដាប់អោយអាវុធអាកា (AK 47) ស្វ័យប្រវត្តិ បាននាំគ្នាមកឡោមព័ទ្ធចាប់ខ្លួន កម្លាំងមន្ត្រីសន្តិសុខយាមទីស្នាក់គណគណបក្សសង្គ្រោះជាតិ ចំនួនបួននាក់យកទៅសាកសួរដោយគ្មានមូលហេតុ។