ប័ណ្ណសារព័ត៌មាន
2019-03-29
សង្គមស៊ីវិលយល់ថា គួរអនុវត្តទោសនៅកម្ពុជាសិន ចាំបញ្ជូនចេញទៅប្រទេសចិន ទើបមានការរាងចាល ផ្ដល់គំរូដល់ជនបរទេសដទៃ។
2019-03-28
សាលាក្តីខ្មែរក្រហម បញ្ចេញសាលក្រមទាំងស្រុង ក្នុងសំណុំរឿង ០០២ វគ្គ០២ ប្រឆាំងនឹងលោក នួន ជា និងលោក ខៀវ សំផន។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន នៅពីថ្ងៃទី២៨ ខែមីនា សាលាក្តីខ្មែរក្រហម ចេញសាលក្រមពេញលេញជាលាយលក្ខណ៍អក្សរនេះ ជាសាលក្រមវែងជាងគេបំផុតរបស់សាលាក្តីនេះ។
2019-03-28
សង្គមស៊ីវិលបារម្ភថា តុលាការកំពូលអាចទម្លាក់បទចោទលើក្មួយប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ហ៊ុន ជា ករណីបាញ់រះប្រមាណ ១០គ្រាប់ នៅទីសាធារណៈកាលពីឆ្នាំមុន។ ការបារម្ភនេះ ដោយសារតុលាការកំពូល គ្រោងប្រកាសសាលក្រមលើបណ្ដឹងសុំទម្លាក់បទចោទ នៅដើមខែមេសា ខាងមុខ។
2019-03-28
ព្រះសង្ឃ និងប្រជាពលរដ្ឋដែលស្រលាញ់ព្រៃឈើនៅខេត្តឧត្ដរមានជ័យ ចុះល្បាតព្រៃប្រទះឃើញជនសង្ស័យជាជនល្មើសកាប់ឈើយកដីក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន អស់ជាច្រើនហិកតារថែមទៀត។
2019-03-28
សង្គមស៊ីវិលលើកឡើងថា អាជ្ញាធរគួរអនុវត្តន៍ច្បាប់ភ្លាមៗ ជាជាងការយោគយល់ ចំពោះជនបង្កដែលបើករថយន្ត បុកនិស្សិតស្រីម្នាក់ ដែលជិតបញ្ចប់ការសិក្សារហូតដល់ស្លាប់ កាលពីថ្ងៃទី២៦ ខែមីនា។
2019-03-28
អាជ្ញាធរស្រុកកណ្ដាលស្ទឹងថា នឹងរៀបចំឲ្យមានជំនួប រវាងភាគីពាក់ព័ន្ធទាំងអស់ តាមសំណើរបស់ពលរដ្ឋ ក្រោយបានទទួលញត្តិពលរដ្ឋ។
2019-03-28
ពលករខ្មែរធ្វើការនៅប្រទេសថៃដែលមានកូនតូចយកទៅនៅជាមួយ រិះគន់មន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ថាមិនគិតពីទុក្ខលំបាករបស់ពលករ ព្រោះពេលពួកគាត់ទៅបំពេញឯកសារ ត្រូវចំណាយពេលយូរពេក ចំណាយអស់ថវិកាច្រើន និងតឹងចិត្តនៅពេលឃើញមន្ត្រីទូតធ្វើការយឺត។
2019-03-28
គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដោះលែងរថយន្តយីឌុប ខ្នាតធំ ២១គ្រឿង ដែលដឹកជញ្ជូនឈើរាប់រយម៉ែត្រគូប ចេញពីតំបន់បាតអាង នៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដោយសារក្រុមហ៊ុន មានលិខិតអនុញ្ញាត ឬហៅថា ប៉េសេ PC សម្រាប់ដឹកឈើរាប់ពាន់ម៉ែត្រគូប។ មន្ត្រីសង្គមស៊ីវិលរកឃើញថា ការចេញលិខិតអនុញ្ញាតឲ្យដឹកជញ្ជូនឈើ ចេញពីតំបន់បាតអាង គឺជាទង្វើខុសច្បាប់ និងបំពានបទបញ្ជារបស់ក្រសួងមហាផ្ទៃ។
2019-03-28
តុលាការនៅក្រុង ឡូស អែនជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិកបង្គាប់ឱ្យរដ្ឋសងគ្រួសារខ្មែរ ៩លានដុល្លារ ករណីប៉ូលិសក្រុង ឡុង ប៊ិច ពីររូបបាញ់សម្លាប់ស្ត្រីខ្មែរមួយរូប កាលពីជាងពីរឆ្នាំមុន។
2019-03-28
ក្រុមមេធាវីស្ម័គ្រចិត្តរបស់ លោក ហ៊ុន សែន បានប្រាប់សារព័ត៌មានក្នុងស្រុកថា ឪពុករបស់នារីជាជនសង្ស័យបើករថយន្តបុកនិស្សិតស្រី ឈ្មោះ ឌុំ រីដា ស្លាប់ នឹងបញ្ជូនកូនស្រីរបស់ខ្លួនទៅស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ។
2019-03-27
គ្រូបង្រៀន ៦នាក់ក្នុងចំណោម ១១នាក់ ដែលបានប្ដឹងករណីក្រសួងអប់រំលុបឈ្មោះពួកគាត់ចេញពីក្របខ័ណ្ឌនោះ បានចូលខ្លួនទៅឆ្លើយបំភ្លឺតាមដីកាកោះលើកទីពីររបស់តុលាការក្រុងភ្នំពេញ នៅថ្ងៃ ទី២៧ មីនា។
2019-03-27
បទសម្ភាសន៍អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្ស សង្គ្រោះជាតិ ដែលអះអាងថា លោក កឹម សុខា បានបញ្ចេញសារឲ្យមន្ត្រីបក្សប្រឆាំងទាំងអស់ ត្រូវតែមានជំហររឹងមាំ កុំចុះញ៉ម ដើម្បីទិសដៅទៅរកការផ្លាស់ប្ដូរដោយសន្តិវិធី។
2019-03-27
នាយករដ្ឋមន្ត្រីនៃរបបឯកបក្សលោក ហ៊ុន សែន ថាប្រាក់ខែគ្រូបង្រៀនសព្វថ្ងៃប្រហែល ១លានរៀល ឬ ជាងពីររយដុល្លារ អាចគ្រប់គ្រាន់ សម្រាប់ការចំណាយក្នុងជីវភាពប្រចាំថ្ងៃបាន។ ប៉ុន្តែ តំណាងគ្រូបង្រៀន ថាប្រាក់ខែសព្វថ្ងៃ នៅតែតិចតួច បើធៀបនឹងទំនិញដែលចេះតែឡើងថ្លៃខ្លាំង។
2019-03-27
អ្នកវិភាគសង្គមនិងអ្នកការទូតមើលឃើញថា សកម្មភាពនិងកាយវិការរបស់មេដឹកនាំកម្ពុជា កំពុងរុញច្រាននាវាកម្ពុជាឆ្ពោះទៅរកការដឹកនាំតាមរបៀបប្រព័ន្ធផ្ដាច់ការទាំងស្រុងនៃទ្រឹស្ដីកុម្មុយនិស្ត។ មន្ត្រីជាន់ខ្ពស់ប្រទេសលោកខាងលិច ក៏បានព្រមានផងដែរថា ជាបណ្ដើរៗ កម្ពុជាកំពុងតែធ្លាក់ក្នុងអន្ទាក់របស់ប្រទេសចិន។
2019-03-27
កម្មកររោងចក្រមួយចំនួន សំដែងការមិនពេញចិត្តនឹងសំណើរបស់លោក ហ៊ុន សែន ដែលគ្រោងនឹងកាត់បន្ថយថ្ងៃឈប់សម្រាករបស់ពលរដ្ឋ ដើម្បីបំពេញចិត្តថៅកែរោងចក្រ។ ប្រតិកម្មនេះ ដោយសារតែលោក ហ៊ុន សែន អះអាងថា របប លោកត្រូវតែកាត់ថ្ងៃឈប់សម្រាក ដើម្បីជួយបំពេញចំណូល ពេលកម្ពុជាអត់ការអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ (EBA)។