ប័ណ្ណសារព័ត៌មាន
2019-03-12
មន្ត្រីរបបក្រុងភ្នំពេញ បានចាត់ទុកការចាកចេញរបស់មន្ត្រីគណបក្សប្រឆាំងទាំងនោះថា គ្រាន់តែចង់បានសិទ្ធិជ្រកកោនប្រទេសទី៣ និងធ្វើសកម្មភាពនយោបាយប្រឆាំងរដ្ឋាភិបាលពីក្រៅប្រទេស។
2019-03-12
អ្នកច្បាប់ជាតិ និងអន្តរជាតិ ថា ការឃុំខ្លួនប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា លើសពីរយៈពេល ១៨ខែ គ្មានការជំនុំជម្រះក្ដី គឺរំលោភទាំងច្បាប់ និងសន្ធិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស។
2019-03-11
អគ្គស្នងការនគរបាលជាតិនាយឧត្ដមសេនីយ៍ នេត សាវឿន បានប្រាប់អាស៊ីសេរីតាមទូរស័ព្ទ នៅព្រលប់ថ្ងៃទី១១ មីនាថា សមត្ថកិច្ចបានអនុវត្ត តាមដីការបស់តុលាការ ដោយនាំខ្លួនឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត រ៉ុក (Rock) និងជាបងប្រុសបង្កើតរបស់ឧកញ៉ា គិត ម៉េង ដើម្បីសាកសួរបន្ថែម នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
2019-03-11
មន្ត្រីសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត នឹងចុះទៅស្រាវជ្រាវករណីក្មេងស្រីម្នាក់ ដែលដាច់ដៃម្ខាងចូលក្នុងម៉ាស៊ីនកិនដីធ្វើឥដ្ឋ នៅក្នុងសិប្បកម្មផលិតឥដ្ឋមួយកន្លែងឋិតនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
2019-03-11
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា ប្រាប់អាស៊ីសេរីថា លទ្ធផលនៃការចុះឈ្មោះចូលរួមប្រកួតប្រជែងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី៣ ដែលនឹងប្រព្រឹត្តិនៅខែឧសភាខាងមុខ ប្រហែលមានតែ ៧គណបក្ស។
2019-03-11
សង្គមស៊ីវិលយល់ថាករណីទំនាស់ដីធ្លី មិនគួរមានការឃុំខ្លួនឡើយ ហើយតុលាការ គួរអនុញ្ញាតឱ្យលោកស្រី ឡុច ទូច ទទួលបានសេរីភាពឡើងវិញ ព្រោះស្ត្រីរូបនេះមានវ័យចំណាស់ និងជំងឺជាប់ខ្លួន។
2019-03-11
មន្ត្រីសង្គមស៊ីវិល ដែលឃ្លាំមើលនៅខេត្តបន្ទាយមានជ័យប្រតិកម្មថា មន្ត្រីប្រចាំច្រកទ្វារនេះតែងយកលុយពីពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ច្រកនេះ។
2019-03-11
លោក ហ៊ុន សែន បានលុបចោលគម្រោងកែរដ្ឋធម្មនុញ្ញដាក់ទោសប្រហារជីវិតទៅលើអ្នកដែលរំលោភសេពសន្ថវៈលើកុមារក្រោមហេតុផលថា ដោយសារមានការចង្អុលបង្ហាញពីអ្នកវិភាគមួយចំនួន។ ប៉ុន្តែអ្នកវិភាគយល់ថា បញ្ហានេះគ្រាន់តែជាការបង្កើតព្រឹត្តិការថ្មីៗ របស់លោក ហ៊ុន សែន ក្នុងការទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយកុំឱ្យគិតបញ្ហាផ្ដាច់ការអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) តែប៉ុណ្ណោះ។
2019-03-11
ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាបស្រុកឯកភ្នំខេត្តបាត់ដំបង អះអាងថា ជនជាតិវៀតណាមទាំងនោះប្រើឧបករណ៍នេសាទទំនើបៗ ចាប់ត្រី ដែលងាយនឹងហិនហោចត្រីយ៉ាងឆាប់រហ័ស ហើយបានប៉ះពាល់ដល់ការរកចំណូលរបស់ពលរដ្ឋខ្មែរជាច្រើនគ្រួសារនៅរស់តំបន់នោះ។
2019-03-11
តំណាងកម្មករ បដិសេធថា គ្មានកម្មករណាម្នាក់ប្រព្រឹត្តិខុសនីតិវិធីផ្លូវច្បាប់ទេ តែជាលេសរបស់ថៅកែ ដោយសារគ្មានឥវ៉ាន់ឲ្យកម្មករដេរ និងចង់គេចវេះមិនសងប្រាក់អតីតភាពឲ្យកម្មករ។
2019-03-11
សហគមន៍ព្រៃឡង់ ថា អាជ្ញាធរខេត្តស្ទឹងត្រែង និងក្រសួងកសិកម្មគ្មានឆន្ទៈដោះស្រាយការបាត់បង់ដើមច្បោះជ័ររបស់អ្នកស្រុកត្រឹមត្រូវតាមច្បាប់នោះទេ ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនស៊ីបាយអូថេកនៅតែបន្តសកម្មភាពកាប់បំផ្លាញដើមឈើដែលអ្នកភូមិដុតយកជ័រទឹកដដែលៗ។
2019-03-10
អ្នកការពារសិទ្ធិមនុស្សអះអាងថា ស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារនៅទូទាំងប្រទេស មិនទាន់មានភាពធូរស្រាលនៅឡើយទេ បើទោះបីជារបបក្រុងភ្នំពេញដាក់ចេញនូវយន្តការជាបន្តបន្ទាប់ក្តី។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ឱ្យដឹងថា បញ្ហាចង្អៀតណែនក្នុងពន្ធនាគារនេះ មិនអាចដោះស្រាយបានភ្លាមៗនោះទេ ព្រោះរឿងនេះមានជាប់ពាក់ព័ន្ធច្រើនទៅនឹងផ្លូវច្បាប់។
2019-03-10
សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល អះអាងថា ការចាក់ដីលុបឆ្នេរ កើតមានជាច្រើនកន្លែង នៅក្នុងខេត្តព្រះសីហនុ និងខេត្តជាប់មាត់សមុទ្រដទៃទៀត ដូច្នេះការមិនអើពើចំពោះករណីឆ្នេរព្រែកត្រែង នឹងក្លាយជាគំរូអាក្រក់សម្រាប់ក្រុមហ៊ុនដទៃទៀត ឱ្យប្រព្រឹត្តទង្វើល្មើសច្បាប់ចាក់ដីលុបឆ្នេរសមុទ្របន្តទៅទៀត។
2019-03-10
សង្គមស៊ីវិលមួយចំនួន មិនគាំទ្រគំនិតលោក ហ៊ុន សែន នោះទេ ប៉ុន្តែជំរុញឱ្យ របបសព្វថ្ងៃត្រូវតែពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងលុបបំបាត់គ្រឿងញៀន រឿងអាសអាភាស ឈប់ផ្សព្វផ្សាយគ្រឿងស្រវឹង និងរកវិធានការទប់ស្កាត់ ដើមហេតុផ្សេងៗទៀតដែលនាំឱ្យមាន អំពើរំលោភសេពសន្ថវៈ។
2019-03-09
រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន បញ្ជាឱ្យមេឃុំត្នោតនៃគណបក្សប្រជាជនកម្ពុជា បិទ អាជីវកម្មវាយកម្ទេចថ្ម នៅភ្នំចំបាប់ ក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីអភិរក្សតំបន់នោះ។