ប័ណ្ណសារព័ត៌មាន
2019-03-09
ច្បាប់នេះបានឆ្លងផុតដំណាក់កាលទីមួយហើយ។ ដំណាក់កាលទីពីរ និង ទីបី គឺការអនុម័តវា នៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា ដែលអាចប្រព្រឹត្តទៅឆាប់ ឬយូរ អាស្រ័យទៅលើការជំរុញពីតំណាងរាស្ត្រ ដែលស្នើច្បាប់ និងតំណាងរាស្ត្រដែលគាំទ្រសេចក្ដីស្នើច្បាប់នេះ។
2019-03-09
លោក ប្រ៊ែដ អាដាម ចាត់ទុកល្បិចនយោបាយរបស់លោក ហ៊ុន សែន ដែលខំកែច្បាប់គណបក្សនយោបាយ ដើម្បីជាលេសថាផ្ដល់សម្បទាឱ្យមន្ត្រីបក្សប្រឆាំងនោះ ថាជារឿងគួរឱ្យអស់សំណើច និងមានចេតនាគ្រាន់តែដើម្បីបំបែកបំបាក់ មន្ត្រីបក្សប្រឆាំងនេះតែប៉ុណ្ណោះ។
2019-03-09
ក្រសួងអប់រំបានរៀបចំ ទិវាអំណាន លើកទី៤ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
2019-03-09
អ្នកវិភាគថា មេដឹកនាំរបបក្រុងភ្នំពេញគ្មានឆន្ទៈស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋដោយពិតប្រាកដនិងផ្ដល់ដំណោះស្រាយជូនពលរដ្ឋដែលមានបញ្ហាគ្រប់ទីកន្លែងនោះទេ។
2019-03-09
លោក សម រង្ស៊ី បញ្ជាក់ជាថ្មីនេះ ដោយសារមន្ត្រីគណបក្សប្រជាជនកម្ពុជាប្រាប់ទៅក្រុម កឹម សុខានិយម និងកូនស្រីលោក កឹម សុខា ឱ្យឆាប់ដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
2019-03-09
មូលហេតុដែលក្រុមពលរដ្ឋទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេក្នុងថ្ងៃសិទ្ធិនារីអន្តរជាតិ ៨ មីនា ដោយសារអ្នកជាប់ឃុំ គឺជាស្ត្រី។
2019-03-08
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិការងារ និងអ្នកសិក្សាស្រាវជ្រាវ ថា តួលេខពលរដ្ឋស្ទើរគ្រប់គ្នាមានការងារធ្វើនេះ បង្ហាញពីភាពវិជ្ជមានខ្លាំងពេក ខណៈពលរដ្ឋខ្មែររាប់លាននាក់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅបរទេស។
2019-03-08
ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមុខងារសាធារណៈប្រកាសថា ស្ថាប័នមន្ត្រីរាជការស៊ីវិល នឹងជ្រើសរើសមន្ត្រី ២៤.២៨៨នាក់ សម្រាប់ឆ្នាំ២០១៩ ដើម្បីជំនួសកន្លែងមន្ត្រីដែលចូលនិវត្តន៍។
2019-03-08
អង្គការសង្គមស៊ីវិលមើលឃើញថា ការរើសអើងនិន្នាការនយោបាយ ការបំភិតបំភ័យក្នុងស្ថានភាពនយោបាយអាក្រក់ដូចបច្ចុប្បន្ននេះ គឺជាបញ្ហាប្រឈមសំខាន់ ដែលធ្វើឱ្យចំនួនស្ត្រីចូលរួមក្នុងវិស័យនយោបាយ និងតួនាទីអ្នកធ្វើសេចក្ដីសម្រេចនៅមានចំនួនតិចតួច។
2019-03-08
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងអ្នកហ៊ានរិះគន់របបក្រុងភ្នំពេញនិយាយថា ការគំរាមក្រុមហ៊ុនឯកជន ពីសំណាក់ លោក ហ៊ុន ម៉ានិត កូនប្រុសលោក ហ៊ុន សែន គឺបានធ្វើឱ្យក្រុមហ៊ុនភ័យខ្លាច និងចេញលិខិតសុំទោសលោក ហ៊ុន ម៉ានិត ជាបន្ទាន់។
2019-03-08
សហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី និងមន្ត្រីសង្គមស៊ីវិលរិះគន់អាជ្ញាធរខេត្តនេះ ក្រោយពីរកឃើញថា ដីចម្ការស្រល់រាប់រយហិកតាររួមទាំងព្រៃសហគមន៍ និងដីចម្ការវិលជុំរបស់ជនជាតិដើមភាគតិចឋិតក្នុងឃុំសែនមនោរម្យស្រុកអូររាំង ត្រូវបានអ្នកមានអំណាចហ៊ុមព័ទ្ធយកជាកម្មសិទ្ធអស់រាប់រយហិកតារ។
2019-03-08
តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ពីគណបក្ស សង្គ្រោះជាតិ ម្នាក់ គឺលោក គង់ បូរ៉ា ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយថ្មីៗ ពីរបបឯកបក្សក្រុងភ្នំពេញ កាលពីថ្ងៃទី៧ មីនា បានដាក់លិខិតស្នើសុំរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលលោកចូលបម្រើការងារនៅនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាលវិញ។
2019-03-08
ជនជាតិដើមភាគតិចបានចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ស្នើឲ្យអាជ្ញាធរបញ្ឈប់ការរើសអើងស្ត្រី ក្នុងដំណើរការអភិវឌ្ឍគ្រប់រូបភាព។
2019-03-08
មន្ត្រីគណបក្សប្រឆាំងនៅខេត្តបាត់ដំបង អះអាងថា មួយរយៈចុងក្រោយនេះអាជ្ញាធរបានដាក់កម្លាំងសមត្ថកិច្ចជាច្រើននាក់តាមដានសកម្មជនរបស់គណបក្សខ្លួននៅតាមមូលដ្ឋានគ្រប់ស្រុកយ៉ាងតឹងរ៉ឹង ជាពិសេសនៅតាមព្រំដែន ហើយបានប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការដើរហើររបស់ពួកគាត់។
2019-03-08
មន្ត្រីគណបក្ស សង្គ្រោះជាតិ បដិសេធថា គ្មានព័ត៌មានផ្ទៃក្នុងថាមន្ត្រីគណបក្សនេះ មានគម្រោងស្នើសុំសិទ្ធិធ្វើនយោបាយទ្រង់ទ្រាយធំពីរបបឯកបក្សទេ។ អ្នកនាំពាក្យគណបក្សកាន់អំណាច ជំរុញឱ្យក្រុមលោក កឹម សុខា និងកូនស្រីស្នើសុំសិទ្ធិធ្វើនយោបាយចោលក្រុមលោក សម រង្ស៊ី។