ប័ណ្ណសារព័ត៌មាន
2019-03-08
ពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា-វៀតណាមនៃស្រុករមាសហែក ខេត្តស្វាយរៀង ឱ្យដឹងនៅថ្ងៃទី៧ មីនាថា សមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន មិនបញ្ឈប់ការនាំជ្រូកពីវៀតណាមនោះទេ។ សកម្មភាពនាំចូលជ្រូកទាំងនោះ ក្រុមឈ្មួញបានបង្វែងដាន ដោយដឹកជញ្ជូនតាមរ៉ឺម៉ក ជំនួសដោយរថយន្តធំៗ។
2019-03-08
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលើកទឹកចិត្តដល់សកម្មជនរបស់ខ្លួនកុំឱ្យបាក់ទឹកចិត្តក្រោយពីរបបក្រុងភ្នំពេញកំពុងប្រើប្រាស់យុទ្ធនាការបង្ក្រាបគាស់រំលើងឫសគល់បក្សប្រឆាំងនៅកម្ពុជា តាមរយៈការប្រើប្រាស់ ប្រព័ន្ធយុត្តិធម៌ធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំង។
2019-03-08
សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក នឹងធ្វើពិធីជួបជុំគ្នាមួយ នៅរដ្ឋ ផេនស៊ីលវិញ៉ា (Pennsylvania) ថ្ងៃទី៩ មីនា ចុងសប្ដាហ៍នេះ ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា។
2019-03-08
ក្រុមកសិករដាំម្រេចនៅខេត្តត្បូងឃ្មុំ កំពុងជួបប្រទះបញ្ហាធំពីរ គឺការធ្លាក់ចុះទិន្នផលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងបញ្ហាតម្លៃម្រេចចុះថោកខ្លាំង ពិបាករកទីផ្សារលក់ចេញ។
2019-03-07
ក្រុមអង្គការ-សមាគម និងសហជីព រួមទាំងស្ត្រីដែលធ្វើការក្នុងវិស័យផ្សេងៗ បានជួបជុំគ្នាប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិលើក១០៨ នៅថ្ងៃទី៨ ខែមិនា នៅពហុកីឡាអូឡាំពិក ក្រោមការឃ្លាំមើលយ៉ាងតឹងតែង និងរងការរឹតត្បិតយ៉ាងខ្លាំងពីកងកម្លាំងសមត្ថកិច្ចរបបក្រុងភ្នំពេញ។
2019-03-07
ក្រុមមេធាវីនៃអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ដាក់បណ្ដឹងទៅសាលាដំបូងខេត្តព្រះវិហារ ស្នើសុំនៅក្រៅបណ្ដោះអាសន្ន ចំពោះពលរដ្ឋ ១៤នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារជាង ១ខែមកហើយ ក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុន មេត្រីភាព នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
2019-03-07
ក្រុមការងារប្រព័ន្ធលូ អូរ ប្រឡាយ និងប្រព័ន្ធប្រព្រឹត្តិកម្ម នៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះផ្អាកការដ្ឋានសំណង់មួយកន្លែងជាបណ្ដោះអាសន្ន ជារបស់អ្នកវិនិយោគទុនចិន មានទីតាំងនៅម្តុំឆ្នេរអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលសង្ស័យថា បានដឹកដីចាក់រំលោភយកដីចំណីអូរធម្មជាតិ ធ្វើកម្មសិទ្ធិខុសច្បាប់។
2019-03-07
ក្រុមគ្រួសារ និងអ្នកគាំទ្រលោក រ៉ាត់ រត្នមុនី នៅថ្ងៃពុធទី៦ មីនា នេះ នាំគ្នាទៅលើកបដាតវ៉ានៅមុខស្ថានទូតរុស្ស៊ីជាលើកទី៨ ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលរុស្ស៊ីជួយអន្តរាគមន៍ឱ្យមានការដោះលែងសកម្មជនសិទ្ធិការងាររូបនេះ។ ដូចកាលពីលើកមុនៗ ដែរ មន្ត្រីស្ថានទូតរុស្ស៊ីមិនបានចេញមកជួបក្រុមអ្នកតវ៉ានោះឡើយ។
2019-03-06
តំណាងកម្មកររោងចក្រ ដាប់បែលយូ អែនឌី (W&D (Cambodia) Co.LTD) នៅខណ្ឌមានជ័យ ឱ្យដឹងថា នៅថ្ងៃទី៦ មីនា អាជ្ញាធរបានកោះហៅពួកគេ ទៅជជែករកដំណោះស្រាយនៅសាលាខណ្ឌ។ ប៉ុន្តែគ្មានដំណោះស្រាយទេ។
2019-03-06
សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៥នាក់ភៀសខ្លួនពីកម្ពុជា បន្ទាប់ពីតុលាការខេត្តកំពង់ស្ពឺរបស់របបក្រុងភ្នំពេញបានចេញដីកាបង្គាប់ឱ្យចូលខ្លួនជាលើកទីពីរពាក់ព័ន្ធនឹងការប្រមូលផ្តុំគាំទ្រប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលមកកាន់មាតុប្រទេសវិញ។
2019-03-06
សកម្មជនបរិស្ថានមិនមានជំនឿថា សេចក្ដីសម្រេចរបស់ក្រសួងរ៉ែ និងថាមពល ដែលបានសម្រេចផ្អាកអាជ្ញាប័ណ្ណក្រុមហ៊ុនប្រកបរបរអាជីវកម្មរ៉ែថ្ម និងខ្សាច់ ចំនួន ៦ នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែមីនា នឹងមិនអាចទប់ស្កាត់ផលប៉ះពាល់ពលរដ្ឋបានទេ។
2019-03-06
លោក កន សាវាង្ស ក៏មើលឃើញដែរថា ផ្អែកតាមការសង្កេតមួយរយៈកន្លងមក ក្រោយរដ្ឋាភិបាលលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិ ចោលមក លោកថា ប្រជាពលរដ្ឋមួយចំនួន ហាក់នឿយណាយលែងសូវចាប់អារម្មណ៍ ឬចូលរួមសកម្មក្នុងរឿងដំណើរការបោះឆ្នោត តែពួកគេខ្វល់ខ្វាយនឹងរឿងប្រទេសជាតិទៅវិញ។
2019-03-06
អំពើហិង្សាទាំងតាមរយៈកាយវិកា ពាក្យសម្តី និងការប្រព្រឹត្តិផ្ទាល់របស់មន្រ្តីក្នុងជួរថ្នាក់ដឹកនាំខ្មែរ បានបន្តការភ័យខ្លាច តក់ស្លុត និងបាក់ស្បាតតទៅទៀត បើទោះបីជារបបខ្មែរក្រហម បានផុតរលត់យូរឆ្នាំទៅហើយក្តី។
2019-03-05
នគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃបានបញ្ជូនជនជាតិអាមេរិកាំងម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារខុសច្បាប់។
2019-03-05
សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យក្រុមអង្គការ-សមាគមជួបជុំ ដង្ហែក្បួនតាមផ្លូវសាធារណៈឡើយ ខណៈដែលអង្គការ-សមាគម ១២ស្ថាប័ន គ្រោងដឹកនាំក្រុមស្ត្រីដែលធ្វើការតាមវិស័យនានា ដង្ហែក្បួនដាក់ញត្តិជូនស្ថាប័នរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាទិភាពរបស់ស្ត្រីនៅ ៨ ខែមិនា។