ប័ណ្ណសារព័ត៌មាន
2019-03-05
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងស្ថិតក្នុងចំណោមមន្ត្រីទាំង ១១៨ រូបដែលហាមឃាត់សិទ្ធិនយោបាយដែរនោះ ថា មន្ត្រីបក្សសង្គ្រោះជាតិទាំងអស់ គួរពិចារណាឱ្យបានល្អិតល្អន់ ជាពិសេសត្រូវយកប្រយោជន៍រួមរបស់បក្សជាធំ មុននឹងសម្រេចសុំសិទ្ធិធ្វើនយោបាយនេះ។
2019-03-05
សំណើនេះធ្វើឡើងក្នុងជំនួបរវាងមេដឹកនាំរបបក្រុងភ្នំពេញជាមួយអគ្គស្នងការនគរបាលជាតិសិង្ហបុរី កាលពីថ្ងៃទី៤ មីនា ។ អ្នកការពារសិទ្ធិមនុស្ស បារម្ភថា ពលរដ្ឋកាន់តែច្រើននឹងជាប់ទោសដោយសារការបញ្ចេញមតិលើបណ្ដាញសង្គម បើច្បាប់នេះត្រូវបានបង្កើតឡើងមែននោះ។
2019-03-05
អាជ្ញាធរកម្ពុជា និងឡាវ គ្រោងបើកច្រកទ្វារអន្តរជាតិថ្មីមួយទៀតនៅតាមព្រំដែននៃប្រទេសទាំងពីរ។ គម្រោងនេះត្រូវបានតំណាងប្រទេសទាំងពីរឯកភាពសិក្សាអំពីលទ្ធភាពក្នុងការបើកច្រកទ្វារព្រំដែនអន្តរជាតិនេះដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងការផ្លាស់ប្ដូរពាណិជ្ជកម្មរវៀងប្រទេសទាំងពីរ។
2019-03-05
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន (Moon Jae-In) នឹងមកទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមិនា ខាងមុខ តាមការអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី។
2019-03-05
អ្នកវិភាគនយោបាយគ្មានជំនឿថា បេសកកម្មរបស់ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ របស់របបក្រុងភ្នំពេញបង្កើតឡើងនោះ គឺជាការបោកបញ្ឆោតពលរដ្ឋម្ចាស់ឆ្នោត និងសហគមន៍អន្តរជាតិ ដើម្បីឱ្យដើរតួនាទីជំនួសគណបក្សប្រឆាំង តែតាមការពិតគ្មានបានជួយដោះអ្វីទាំងអស់រឿងវិបត្តិក្នុងសង្គមដែលកំពុងជួបប្រទះ។
2019-03-05
ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន មេត្រីភាព នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អះអាង ខាងក្រុមហ៊ុនរបស់ឧកញ៉ា អាន ម៉ារឌី ប្រើកម្លាំងទាហានឈូសឆាយដីចម្ការពួកគាត់ ដើម្បីបើកផ្លូវទុកឲ្យអាជ្ញាធរស្រុក និងខេត្ត ធ្វើដំណើរមកដោះស្រាយបញ្ហាដីធ្លីនៅពេលខាងមុខ។
2019-03-05
សហគមន៍ជនជាតិដើមភាគតិចព្នងរស់នៅឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរីអះអាងថា អ្នកមានអំណាចម្នាក់ ដែលពួកគេមិនស្គាល់អត្តសញ្ញាណ បានយកគ្រឿងចក្រឈូសឆាយតំបន់ព្រៃអាស្រ័យផល និងជាតំបន់បន្សល់វប្បធម៌ប្រពៃណីរបស់អ្នកភូមិ។ ចំណែកអាជ្ញាធរឃុំអះអាងថា ពួកគេកំពុងដោះស្រាយរឿងនេះ។
2019-03-05
សកម្មជនដីធ្លី លោកស្រី ផាវ ញ៉ឺង ប្រាប់ថា លោកស្រីនៅតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះអាជ្ញាធរមិនព្រមបញ្ឈប់សកម្មភាពឃ្លាំមើលអ្នកស្រីសោះ។
2019-03-05
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង អះអាងថា ពលរដ្ឋខ្មែរ ដែលធ្វើការនៅបរទេសចំនួន ១.២៣៤.១១១នាក់ ក្នុងនោះមានស្រី ៤៩៩.០៧០នាក់ បានផ្ញើថវិកាមកឱ្យក្រុមគ្រួសាររបស់ពួកគេបានជាង ២ពាន់ ៣រយលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ កន្លងទៅ។
2019-03-05
អ្នកវិភាគនយោបាយមើលឃើញថា លោក ហ៊ុន សែន ដែលភិតភ័យពីការបាត់បង់អំណាច កំពុងតែទាល់ច្រកកាន់តែខ្លាំង ទើបត្រូវក្ដោបក្ដាប់គ្រប់ព័ត៌មានទាំងអស់ទាក់ទងនឹងសកម្មជន និងមន្ត្រីបក្សប្រឆាំងទាំងអស់។
2019-03-04
មេដឹកនាំរបបក្រុងភ្នំពេញ ប្រកាសមិនដោះលែងលោក កឹម សុខា និងប្រកាសឈប់ផ្ដល់សិទ្ធិធ្វើនយោបាយដល់មន្ត្រីប្រឆាំង នៅមុន ឬក្រោយចូលឆ្នាំខ្មែរ ប្រសិនបើពួកគេ មិនប្រញាប់សុំសិទ្ធិធ្វើនយោបាយតាមការណែនាំរបស់លោក។
2019-03-04
ការភ្នាល់គ្នារវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន បានផុតកំណត់ត្រឹមថ្ងៃទី៤ ខែមីនាហើយ ក៏ប៉ុន្តែអ្នកដែលចាញ់ក្នុងការភ្នាល់គ្នានេះ នៅមិនទាន់គោរពតាមលក្ខខណ្ឌនៅឡើយទេ។ តើលោក សម រង្ស៊ី អាចនឹងវិលចូលស្រុកខ្មែរវិញ តាមការសន្យារបស់លោកដែរ ឬទេ?
2019-03-04
ក្រសួងការពារជាតិ កំពុងស្វែងរកពលរដ្ឋម្នាក់ដែលក្រុមគ្រួសារអះអាងកំពុងបាត់ខ្លួន ជាង១ខែមកនេះ ក្រោយពីទទួលបណ្ដឹងពីពលរដ្ឋថា កងអន្តរាគមន៍វីរយោធាលេខ២៦១ ចាប់ពលរដ្ឋ និងបញ្ជូនទៅឃុំខ្លួនការិយាល័យបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងរឿងជម្លោះដីធ្លីមួយកន្លែង នៅខេត្តព្រះវិហារ។
2019-03-04
ប្រជាសហគមន៍ ប្រមាណ ៤០នាក់ តំណាងឲ្យ ៧៧គ្រួសារ រស់នៅស្រុកគិរីសាគរ នាំគ្នាប្រមូលផ្ដុំមុខសាលាខេត្តកោះកុង នៅថ្ងៃចន្ទ ទី៤ មីនា តវ៉ាទាមទារឲ្យអាជ្ញាធរខេត្ត ពន្លឿនដំណោះស្រាយ ដោយចុះឆ្វៀលដីធ្លីឲ្យពួកគាត់ ដែលមានជម្លោះដីធ្លីជាង ១០ឆ្នាំមកហើយ ជាមួយក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវេឡុបមិន គ្រុប ( Union Development Group Co.,Ltd) ។
2019-03-04
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឱ្យស្ថាប័នជំនាញគិតគូរពីការបង្កើតច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ក្រោមហេតុផលថា ប្រទេសមួយចំនួនបានបង្កើត និងកំពុងអនុវត្តច្បាប់នេះ ដើម្បីប្រឆាំងនឹងអំពើល្មើសច្បាប់លើប្រព័ន្ធអ៊ិនធើណិត។