ប័ណ្ណសារព័ត៌មាន
2019-03-04
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមើលឃើញថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានឆន្ទៈដោះស្រាយបញ្ហាជាមួយក្រុមគ្រូបង្រៀនដែលត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌដោយអយុត្តិធម៌នោះឡើយ ដោយសារពួកគេមាននិន្នាការគាំទ្រគណបក្សប្រឆាំង។
2019-03-03
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចអះអាងថា កងកម្លាំងដែលបាញ់បង្ក្រាបក្រុមកម្មករកាលពីដើមឆ្នាំ២០១៤ នោះ គួរតែទទួលបានការលើកទឹកចិត្ត ព្រោះពួកគេបានបំពេញតួនាទីការពារជាតិមាតុភូមិ និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។
2019-03-03
អាជ្ញាធរខេត្តមណ្ឌលគិរីប្ដេជ្ញាថា នឹងដោះស្រាយវិបត្តិដីធ្លី នៅតំបន់ភ្នំដោះក្រមុំ ដែលជាកន្លែងវប្បធម៌បូជនីយកិច្ចជនជាតិដើមភាគតិចឲ្យដាច់ស្រឡះ នៅអំឡុងខែមីនា ឆ្នាំ២០១៩ នេះ។
2019-03-03
ការបង្ហាញជំនឿ និងក្តីសង្ឃឹមបែបនេះ ព្រោះការចោទប្រកាន់ និងការចាប់ខ្លួនស្វាមីលោកស្រីគឺអតីតអភិបាលរងខេត្តនេះ ជាអ្នកបង្កឡើង ដូច្នេះបើមេដឹកនាំក្រុងភ្នំពេញបានដកតំណែងមន្ត្រីរូបនេះហើយ។
2019-03-03
អាជ្ញាធរខេត្តបន្ទាយមានជ័យហាមឃាត់មិនអ្នកគាំទ្រលោក សឺន សាន អតីតប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធយុទ្ធជនតស៊ូនៅតំបន់ជាយដែនកម្ពុជាថៃ ដែលគ្រោងរៀបចំនៅស្តូបអនុស្សាវរីយ៍តំបន់ព្រំដែន ក្នុងស្រុកថ្មពួកនៅថ្ងៃទី៥ មីនា។
2019-03-03
គណបក្សសង្គ្រោះជាតិ អំពាវនាវដល់សហគមន៍អន្តរជាតិ ដាក់សម្ពាធបន្ថែមលើរបបលោក ហ៊ុន សែន ឱ្យដោះលែងលោក កឹម សុខា ស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។
2019-03-03
សមត្ថកិច្ចកាលពីថ្ងៃទី២ មីនា បានសម្រេចបញ្ជូនខ្លួនជនសង្ស័យ នៃករណីបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយមជ្ឈមណ្ឌលកម្សាន្តរ៉ក់ (Rock) ទៅតុលាការ ក្រោយពីធ្វើកោសល្យវិច័យទឹកនោម និងបានប្រមូលវត្ថុតាងគ្រប់គ្រាន់។
2019-03-03
ស្ថាបនិកអង្គការមាតាធម្មជាតិដែលកំពុងស្វះស្វែងរកថវិកានៅប្រទេសអូស្ត្រាលី ដើម្បីទ្រទ្រង់សកម្មភាពការងាររបស់ខ្លួននោះបានអះអាងថា ក្រុមការងាររបស់ខ្លួននឹងធ្វើសកម្មភាពឱ្យកាន់តែសកម្មថែមទៀត ដោយបន្ថែមចំនួនសមាជិក និងពង្រីកសកម្មការងារឱ្យកាន់តែច្រើនថែមទៀត។
2019-03-03
សង្គមស៊ីវិលយល់ថា វិធានការរបស់ក្រសួងមហាផ្ទៃ មិនទាន់គ្រប់គ្រាន់នៅឡើយ គួរមានស៊ើបអង្កេតករណីនេះ ព្រោះការបង្កើតជាបក្សពួកនិងសមាជិកគ្រួសារក្នុងស្ថាប័នរដ្ឋអាចជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយ។
2019-03-03
អាជ្ញាធរ និងមេដឹកនាំរបបក្រុងភ្នំពេញ អំពាវនាវឱ្យពលរដ្ឋត្រៀមខ្លួន ដើម្បីសហការជាមួយមន្ត្រីចុះធ្វើជំរឿននៅតាមផ្ទះ សណ្ឋាគារ វត្តអារាម និងគ្រឹះស្ថាននានា ចាប់ពីថ្ងៃទី៣ មីនា តទៅ។ មន្ត្រី នឹងចុះទៅធ្វើជំរឿន រាប់ចំនួនប្រជាជន និងស្ថានភាពសេដ្ឋកិច្ច។
2019-03-02
យុវជនស្នើឱ្យមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ពិនិត្យឱ្យបានដិតដល់អំពីគម្រោងវិនិយោគទាំងឡាយរបស់ចិន មុននឹងបង្ហាញមោទនភាពជាសាធារណៈ និងថ្លែងការពារគម្រោងវិនិយោគទាំងនោះ។ កាលពីថ្ងៃទី១១ វិច្ឆិកា កន្លងទៅ លោក ហ៊ុន សែន បានបង្ហាញមោទនភាពដែលមានប្រទេសចិនជាមិត្តទុកចិត្ត និងមកបណ្ដាក់ទុនវិនិយោគច្រើននៅកម្ពុជា។
2019-03-02
ស្របពេលដែលមន្ត្រីមូលដ្ឋាន របស់បក្សប្រឆាំង កំពុងទន្ទឹងរង់ចាំការវិលត្រឡប់របស់លោក សម រង្ស៊ី ទៅស្រុកខ្មែរវិញឆាប់ៗ លោក ហ៊ុន សែន ឯណោះក៏ត្រៀមខ្លួន ដើម្បីកម្លាលោក សម រង្ស៊ី កុំឲ្យវិលទៅវិញដែរ។
2019-03-02
របប លោក ហ៊ុន សែន នៅសល់ពេលមិនដល់មួយឆ្នាំស្រួលបួលទេ ដើម្បីងាកមកស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ស្របតាមលក្ខខណ្ឌដាក់ចេញដោយសហភាពអឺរ៉ុប ប្រសិនបើមិនចង់បាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធ EBA ។
2019-03-01
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលត្រូវរបបលោក ហ៊ុន សែនរំលាយចោលយល់ថា ព្រះមហាក្សត្រមានព្រះរាជសិទ្ធិពេញលេញដើម្បីព្រះរាជទានផ្ដល់នីតិសម្បទា ដល់មន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង ១១៨នាក់ ឱ្យពួកគេអាចធ្វើនយោបាយឡើងវិញដោយមិនបាច់ឱ្យពួកគេដាក់លិខិតស្នើក្រសួងមហាផ្ទៃហើយបន្តបញ្ជូនទៅលោក ហ៊ុន សែន ដើម្បីថ្វាយទៅព្រះមហាក្សត្រនោះទេ។
2019-03-01
សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០១ ខែមីនា បានកាត់ទោសជនជាតិ ចិន២នាក់ ឱ្យជាប់គុកអស់មួយជីវិត ក្នុងករណីជួញដូរគ្រឿងញៀន។ បុរសជនជាប់ចោទទាំងពីរនាក់នោះ ម្នាក់គឺជាជនជាតិចិនដីគោក និងម្នាក់ទៀត ជនជាតិចិនតៃវ៉ាន់។