ប័ណ្ណសារព័ត៌មាន
2019-03-27
មេធាវីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ យល់ថា តុលាការគួរតែទម្លាក់ចោលការចោទប្រកាន់កូនក្តីរបស់ខ្លួន ព្រោះករណីនេះ គឺជាករណីនយោបាយ ហើយគួរតែដោះស្រាយតាមបែបនយោបាយ។ការលើកឡើង នេះបន្ទាប់ពីតុលាការបដិសេធសំណើសុំលើកលែងការចោទលើលោក កឹម សុខា ជាលើកទី៤ កាលពីសប្ដាហ៍មុន។
2019-03-27
សហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី បារម្ភពីសុវត្ថិភាពហ្វូងដំរំព្រៃជាច្រើនក្បាល ដែលបង្ហាញខ្លួននៅជិតប្រភពទឹកអូរធម្មជាតិឋិតក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា។
2019-03-27
ពលរដ្ឋក្នុងសហគមន៍ប្រមាណ ៦០នាក់បាននាំគ្នាអមដំណើរពលរដ្ឋជនជាតិដើមភាគតិចកួយចំនួន ៤នាក់ ចូលខ្លួនឆ្លើយបំភ្លឺនៅតុលាការខេត្តព្រះវិហារ នៅថ្ងៃទី២៧ មីនា ជុំវិញរឿងបង្ខាំងគ្រឿងចក្រក្រុមហ៊ុនចិន កាលពីឆ្នាំ២០១៥។
2019-03-27
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនា តាមការអញ្ជើញរបស់ភាគីចិន។
2019-03-27
ក្រសួងមហាផ្ទៃក៏កំពុងតាមចាប់ខ្លួននគរបាលខេត្តព្រៃវែងម្នាក់ទៀត ដែលកំពុងរត់គេចខ្លួនផងដែរ។សង្គមស៊ីវិល ជំរុញឱ្យក្រសួងមហាផ្ទៃអនុវត្តច្បាប់លើមន្ត្រីប្រដាប់អាវុធដែលប្រព្រឹត្តខុសតួនាទីឱ្យបានតឹងរ៉ឹងដើម្បីកុំឱ្យមន្ត្រីដទៃយកគំរូតាម។
2019-03-27
ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ប្រកាសជំហររបស់លោកថា ទោះស្ថិតក្នុងស្ថានភាពលំបាក យ៉ាងណាក៏ដោយ ក៏លោកមិនលក់ឧត្ដមគតិឲ្យរបបក្រុងភ្នំពេញ ដើម្បីសេចក្ដីសុខផ្ទាល់ខ្លួនតួនាទី បុណ្យស័ក្ដិ និងទ្រព្យសម្បត្តិនោះឡើយ ។
2019-03-27
មន្ត្រីអង្គការពន្លកខ្មែរលោក ប៉ិក សោភ័ណ ថា លោកនឹងចូលបំភ្លឺជាមួយអតីតសហការី គឺលោក លូត សាំង តាមដីកាកោះហៅជាលើកទីពីរ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារដែលតម្រូវឱ្យចូលបំភ្លឺនៅថ្ងៃទី២៩ ខែមីនា ខាងមុខនេះ ពីបទសមគំនិតក្នុងអំពើចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ តាមមាត្រា ២៩ និងមាត្រា២៥៣ នៃក្រមព្រហ្មទណ្ឌ។
2019-03-27
សមត្ថកិច្ចបញ្ជូនជនស៊ីវិល ៤នាក់បន្ថែមទៀត ទៅតុលាការ ក្រោយរកឃើញមានជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ (ROCK) របស់ លោក ឧកញ៉ា គិត ធាង។
2019-03-27
មេដឹកនាំរបបក្រុងភ្នំពេញបញ្ជាឱ្យតាមចាប់អ្នកបើករថយន្តបុកនិស្សិតស្រីម្នាក់ស្លាប់ក្នុងគ្រោះថា្នក់ចរាចរណ៍មួយកាលពី ថ្ងៃ២៦ ខែមីនា និងបានឱ្យភាគីពាក់ព័ន្ធរួមគ្នាប្រឆាំងអ្នកបើកបរដែលមានឥរិយាបថឃោរឃៅ និងធ្វេសប្រហែស។ អ្នកជំនាញផ្នែកចរាចរជំរុញឱ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបន្ថែមទៀត ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវមានប្រសិទ្ធភាព។
2019-03-27
ពលរដ្ឋជាង ៥០០នាក់ តំណាងឲ្យពលរដ្ឋជាង ១.២០០គ្រួសារ មកពីស្រុកចំនួនបីនៃខេត្តកោះកុង ប្រមូលផ្ដុំគ្នានៅខាងមុខក្រសួងដែនដី ក្នុងរាជធានីភ្នំពេញ ស្នើសុំរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ពន្លឿនដំណោះស្រាយឲ្យពួកគាត់ ក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់។
2019-03-27
ប្រជាពលរដ្ឋ២៦គ្រួសារមកពីខេត្តកោះកុង នៅថ្ងៃទី២៦ មីនា សម្រេចដាក់ញត្តិជាថ្មីនៅក្រសួងរៀបចំដែនដី ដើម្បីស្នើឱ្យស្ថាប័នរដ្ឋមួយនេះ ជួយពន្លឿនដំណោះស្រាយឱ្យពួកគាត់ ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន គ្រុប ( Union Development Group Co.,Ltd)។
2019-03-27
ក្រុមគ្រួសារ និងអ្នកគាំទ្រលោក រ៉ាត់ រត្នមុនី មួយចំនួន បាននាំគ្នាទៅតវ៉ានៅមុខស្ថានទូតរុស្ស៊ីជាលើកទី១១ នៅថ្ងៃទី២៧ មីនានេះ ដើម្បីសុំអន្តាគមន៍ឱ្យមានការដោះលែងរូបលោក។
2019-03-26
គ្រូបង្រៀនចំនួន ១១នាក់ នឹងចូលខ្លួនទៅឆ្លើយបំភ្លឺទាំងអស់គ្នាជាលើកទីពីរ នៅតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២៧ មីនា ជុំវិញរឿងក្រសួងលុបឈ្មោះពួកគាត់ចេញពីក្របខ័ណ្ឌ។
2019-03-26
ពលរដ្ឋជាង ២០នាក់តំណាងឲ្យ ៧៧គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) នៅខេត្តកោះកុង ជាង ១០ឆ្នាំមកនេះ នាំគ្នាឡើងមករាជធានីភ្នំពេញ ដើម្បីសួរនាំក្រសួងបរិស្ថានអំពីដំណោះស្រាយសម្រាប់ពួកគាត់។
2019-03-26
អ្នកនាំពាក្យក្រសួងបរិស្ថានទទួលស្គាល់ថា បទល្មើសព្រៃឈើពិតជាកើតមានក្នុងតំបន់នេះ ប៉ុន្តែថា ឥឡូវនេះមានការថយចុះខ្លះហើយ ក្រោយការចុះបង្ក្រាប។