ប័ណ្ណសារព័ត៌មាន
2019-03-26
មន្ត្រីគណបក្សប្រឆាំងដែល មានឈ្មោះនៅក្នុងបញ្ជីខ្មៅហាមឃាត់ធ្វើនយោបាយម្នាក់នៅខេត្តកំពង់ឆ្នាំង រត់គេចខ្លួនរកទីកន្លែងមានសុវត្ថិភាព បន្ទាប់រូបគាត់ទទួលដំណឹងមានប៉ូលិសជាច្រើននាក់បានចុះទៅឡោមព័ទ្ធផ្ទះដោយមិនដឹងមូលហេតុ កាលពីថ្ងៃទី២២ មីនាកន្លងទៅ។
2019-03-26
សាលាដំបូងខេត្តបន្ទាយមានជ័យបានដោះលែងសកម្មជនដីធ្លី នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅម្នាក់ គឺអ្នកស្រី ឡុង សុគន្ធី ឲ្យមានសេរីភាពឡើងវិញនៅរសៀលថ្ងៃទី២៦ មីនា។ការដោះលែងនេះ ដោយសារផុតកំណត់ទោស បន្ទាប់ពីសកម្មជនដីធ្លីរូបនេះ ជាប់ពន្ធនាគាររយៈពេលមួយឆ្នាំរួចមក។
2019-03-26
បទសម្ភាសន៍រវាងលោក ជុន ច័ន្ទបុត្រ និងកញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង អំពីទស្សនៈរបស់ក្រុមយុវជនជុំវិញហេតុការណ៍កំពុងកើតឡើងរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ជាពិសេសស្ថានការណ៍នយោបាយថ្មី ដែលទាក់ទងនឹងការសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់សមាជិកជាន់ខ្ពស់នៃគណបក្ស សង្គ្រោះជាតិ ចំនួន ៩រូប។
2019-03-26
បទសម្ភាសន៍រវាងលោក ជុន ច័ន្ទបុត្រ និងលោក រ៉ុង ឈុន អតីតស្ថាបនិក នៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពិភាក្សាជុំវិញមតិយោបល់របស់លោកអំពីការវិវឌ្ឍស្ថានការណ៍នយោបាយថ្មី ដែលមានមកដល់ពេលនេះ មានសមាជិកជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ចំនួន ៩រូប បាននាំគ្នាសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
2019-03-26
សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិច យល់ថា តុលាការខេត្តកោះកុងគ្មានឆន្ទៈចាត់ការរឿងក្ដីរបស់លោកនោះឡើយ ព្រោះតុលាការខកខានមិនបានជូនដំណឹងដល់រូបលោក និងមេធាវីអំពីដំណើរការរឿងក្តីនេះ។
2019-03-26
អ្នកនាំពាក្យក្រសួងបរិស្ថានបដិសេធការលើកឡើងរបស់យុវជនអង្គការមាតាធម្មជាតិ និងអះអាងថា ការលុបបឹងព្រែកទប់ ព្រោះខេត្តព្រះសីហនុមានប្រភពទឹកផ្សេងគ្រប់គ្រាន់ ដែលផ្គត់ផ្គង់តម្រូវការនៅក្នុងខេត្តនេះបាន។
2019-03-26
ប្រជាកសិករនៅស្រុកសំឡូត ខេត្តបាត់ដំបង ត្អូញត្អែរពីផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ បោកបក់បណ្ដាលឲ្យទុរេនរបស់ពួកគាត់រលំដួលរាប់រយដើម និងជ្រុះផ្លែខូចខាតអស់ជាច្រើនតោន កាលពីរសៀលថ្ងៃទី២៣ មីនា។
2019-03-25
គណបក្សកាន់អំណាចជឿជាក់ថា ប្រទេសចិននឹងអាចជួយកម្ពុជាឱ្យចៀសផុតពីបញ្ហាផ្សេងៗ ដែលបង្កឡើងដោយការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA។ ប៉ុន្តែអ្នកជំនាញយល់ថា នេះជារឿងដែលមិនអាចទៅរួច.
2019-03-25
មន្ត្រីគណបក្ស សង្គ្រោះជាតិ ៥នាក់ ធ្វើសន្និសីទកាសែត បកស្រាយមូលហេតុនៃការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញថា ពួកគាត់នឹងមិនទៅបង្កើតគណបក្សថ្មី ឬទៅចុះចូលជាមួយគណបក្សនយោបាយណាមួយដែលមានស្រាប់នោះឡើយ។
2019-03-25
ពលរដ្ឋរស់នៅខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងខេត្តរតនគិរី ចាត់ទុកគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ និងអាកាសធាតុក្ដៅក្នុងឆ្នាំ ២០១៩នេះ កំពុងគំរាមកំហែងជីវភាពរស់នៅ និងបំផ្លាញទ្រព្យសម្បត្តិ សត្វពាហនៈរបស់អ្នកភូមិធ្ងន់ធ្ងរ។
2019-03-25
លោក ហ៊ុន សែន ស្នើថៅកែរោងចក្រ ដាប់ប៊ែលយ៉ូអ៊ែនដី (W&D) នៅទីក្រុងភ្នំពេញ ទទួលយកតំណាងកម្មករជាង ១០០នាក់ ឲ្យធ្វើការងារវិញ ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាតទៅទៀត។
2019-03-25
លេខាធិការគណៈកម្មការរៀបចំការបោះឆ្នោត (គ.ជ.ប) របស់ប្រទេសថៃឲ្យដឹងថា គ.ជ.ប នឹងប្រកាសលទ្ធផលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្រៅផ្លូវការនៅថ្ងៃសុក្រ ទី២៩ មីនាខាងមុខ។
2019-03-25
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិកម្មករនិងពលករចំណាកស្រុកជំរុញឱ្យរបបក្រុងភ្នំពេញបំពាក់បំប៉នជំនាញឱ្យបានគ្រប់គ្រាន់ដល់ពលរដ្ឋ ដែលធ្វើការនៅក្នុងស្រុក និងនៅក្រៅប្រទេស។ ការអំពាវនាវនេះធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា សមត្ថភាពការងាររបស់ពលករខ្មែរនៅមានកម្រិតទាបនៅឡើយ។
2019-03-25
មេដឹកនាំរបបឯកបក្ស លោក ហ៊ុន សែន ព្រមានប្រើកាំភ្លើងយន្តបាញ់ពីក្នុងលេណដ្ឋាន (ត្រង់សេ) កងទ័ពប្រឆាំងលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បើហ៊ានវិលត្រលប់ចូលកម្ពុជា តាមច្រកព្រំដែនប្រទេសថៃ។ អ្នកសម្របសម្រួលគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ មិនជឿការព្រមានរបស់ លោក ហ៊ុន សែន ទេ។
2019-03-25
បទសម្ភាសន៍រវាងលោក សេក បណ្ឌិត និងលោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត «គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) (CONFREL) អំពីការតាមដានការបោះឆ្នោតជាតិថៃ នៅទី២៤ មីនា និងស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ»។