ប័ណ្ណសារព័ត៌មាន
2019-03-25
អតីតនាយករដ្ឋមន្ត្រីថៃលោក អភិសិទ្ធ វេចឆាជីវ៉ា (Abhisit Vejjajiva) ប្រធានគណបក្សប្រជាធិបតេយ្យ លាលែងពីតំណែងប្រធានគណបក្សនេះ កាលពីយប់ថ្ងៃទី២៤មីនា គឺបន្ទាប់គណបក្សរបស់ខ្លួនបានចាញ់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៩។
2019-03-25
តំណាងសហគមន៍ឡពាង លោកស្រី អ៊ុំ សុភី ថា ជាងមួយសប្ដាហ៍ហើយ ពួកគាត់នៅមិនទាន់ទទួលបានការឆ្លើយតបពីសាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ ករណីស្នើសុំពន្យារពេលចូលបំភ្លឺជាលើកទីពីរ នៅថ្ងៃទី២៨ មីនា។
2019-03-25
ពលករខ្មែរធ្វើការនៅទីក្រុងបាងកកប្រទេសថៃ តាមដានយ៉ាងចិត្តទុកដាក់លើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រលើកដំបូងគិតពីឆ្នាំ២០១៤ មក ក្រោយពីរបបយោធាធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី យិងឡាក់ ស៊ីណាវ៉ាត់ ដែលប្រព្រឹត្តនៅថ្ងៃអាទិត្យទី ២៤មីនា។
2019-03-25
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ និងមន្ត្រីយោធាជាន់ខ្ពស់មួយចំនួននឹងទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនា តាមសំណើរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។
2019-03-25
គ្រួសាររបស់កុមាររងគ្រោះដោយសារអ្នកជិតខាងចាក់សាំងដុត នៅស្រុកពួក ខេត្តសៀមរាប នឹងបញ្ជូនកុមាររងគ្រោះទៅដាក់នៅអង្គការ ពេលព្យាបាលរួចរាល់ ព្រោះគ្រួសារក្រីក្រ មានកូនតូចក្នុងបន្ទុកចំនួន ៤នាក់ ចំណែកម្ដាយកុមាររងគ្រោះ ក៏បានស្លាប់ចោល កាលពីជាង ១ឆ្នាំមុន។
2019-03-24
ក្រុមសហជីពជំរុញឱ្យក្រសួងការងារបើកការស៊ើបអង្កេតករណីកម្មករកម្មការិនីដែលដួលសន្លប់កន្លងមកហើយ ចុងក្រោយគឺករណីកម្មករដួលសន្លប់ជាង ៨០នាក់ នៅរោងចក្រឥណ្ឌូចិន អឹភែរឹល ខេមបូឌា អិលធីឌី (INDOCHINE APPAREL)ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ឱ្យច្បាស់លាស់និងមានវិធានការលើរោងចក្រដែលបណ្ដាលកម្មករដួលសន្លប់បែបនេះ។
2019-03-24
តុលាការក្រុងភ្នំពេញចេញដីបង្គាប់ឱ្យពលរដ្ឋនៅសហគមន៍ឡពាងជាង៥០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនខេ.ឌី.ស៊ី (KDC) ជាង១៣ឆ្នាំមកនេះ បង់ប្រាក់ប្រដាប់ក្ដីក្រៅពន្ធចូលតុលាការ ៤០ម៉ឺនរៀលក្នុងមួយគ្រួសារ។
2019-03-24
អ្នកកាសែតកម្ពុជាមួយចំនួន ចូលរួមគាំទ្រឱ្យអង្គការសហប្រជាជាតិអនុម័តអនុសញ្ញាស្ដីពីការ ការពារសុវត្ថិភាពអ្នកសារព័ត៌មាន និងបញ្ចប់អំពើនិទ្ទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ខណៈអ្នកសារព័ត៌មានកម្ពុជា ទទួលរងការគំរាមកំហែង និងការសម្លាប់ជាច្រើនករណីផងដែរ។
2019-03-24
សាច់ញាតិ និងមេធាវីរបស់សកម្មជនបក្សប្រឆាំង និងសកម្មជនសិទ្ធិការងារ នៅខេត្តព្រះសីហនុ ហៅការសម្រេចបន្តឃុំខ្លួន មន្ត្រីបក្សប្រឆាំង និងសកម្មជនការងារ ជារឿងអយុត្តិធម៌សម្រាប់អ្នកទាំងពីរ និងក្រុមគ្រួសារ។
2019-03-24
អ្នកតាមដានស្ថានការណ៍នយោបាយថៃទស្សន៍ទាយថា អតីតមេដឹកនាំរបបយោធាលោក ប្រាយុទ្ធ ចាន់អូឆា ទំនងជានឹងអាចជាប់ជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនេះ ដោយសារតែមេដឹកនាំរដ្ឋប្រហាររូបនេះ បានជំរុញឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីត្រៀមដណ្ដើមយកជ័យជំនះពីការបោះឆ្នោតនៅថ្ងៃនេះរួចស្រេចទៅហើយ។
2019-03-24
សមាជិកក្រុមប្រឹក្សាសង្កាត់គណបក្សសង្គ្រោះជាតិនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលត្រូវរបបក្រុងភ្នំពេញរំលាយចោល អះអាងថា លោកស្រីត្រូវជនមិនស្គាល់មុខពីរនាក់ ជិះម៉ូតូយកដបស្រាបៀរ គប់ទៅលើលោកស្រីបណ្ដាលរងរបួស។ លោកស្រីបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីឱ្យជួយការពារសន្តិសុខសុវត្ថិភាព។
2019-03-23
ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង ប្រាប់អាស៊ីសេរី ថា សមត្ថកិច្ចខេត្តសៀមរាប បានបញ្ជូនជនសង្ស័យម្នាក់ ដែលចាក់សាំងដុតក្មេងប្រុស អាយុ ៩ឆ្នាំ ទៅតុលាការហើយ នៅថ្ងៃទី២៣ មីនា។
2019-03-23
ពួកគេអះអាងថា ការផ្សព្វផ្សាយតាមបណ្ដាញសង្គមថ្មីនេះ អាចដឹងលឺដល់មនុស្សជាច្រើន ហើយការឆ្លើយតបទៅនឹងបញ្ហាក៏មានភាពលឿនរហ័សជាងមុនផងដែរ។
2019-03-23
ក្រុមហ៊ុនបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នឹងជូនដំណឹងដល់អ្នកប្រើប្រាស់កម្មវិធី Facebook និង Instagram រាប់លាននាក់ ឱ្យផ្លាស់ប្ដូរពាក្យសម្ងាត់របស់ខ្លួនចេញ បន្ទាប់ពីក្រុមហ៊ុននេះបានរកឃើញថា ពាក្យសម្ងាត់របស់អ្នកប្រើប្រាស់ទាំងនោះបានបែកធ្លាយនៅក្នុងផ្ទៃក្នុងរបស់ក្រុមហ៊ុន។
2019-03-23
កម្ពុជានិងអាមេរិក ចុះកិច្ចព្រមព្រៀង រួមមានការអនុវត្តគម្រោងមួយឆ្នាំ ជុំវិញកិច្ចសហប្រតិបត្តិការ កិច្ចការមនុស្សធម៌ ការអប់រំ និងការហ្វឹកហ្វឺនយោធានៃប្រទេសទាំងពីរឡើងវិញ ក្រោយពីកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។