ប័ណ្ណសារព័ត៌មាន
2019-03-23
អ្នកឃ្លាំមើលសង្គមទាត់ចោលការអះអាងរបស់មន្ត្រីជាន់ខ្ពស់ចិនដែលថា ជំនួយ និងការវិនិយោគចិននៅកម្ពុជា មិនមែនជាអន្ទាក់ដើម្បីមានឥទ្ធិពលនៅកម្ពុជាឡើយ។ ពួកគេយល់ថា ការជំពាក់បំណុលប្រទេសចិនច្រើនសន្ធឹកសន្ធាប់នោះ មិនមែនជារឿងល្អនោះទេ ព្រោះនាំឱ្យកម្ពុជាខ្វះឯករាជ្យលើវិស័យសេដ្ឋកិច្ច។
2019-03-23
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ជូនដំណឹង ថា កម្មករដែលស្ថិតនៅក្រៅវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងទាំងអស់ នឹងត្រូវពន្យារពេលបើកប្រាក់រំលឹកអតីតភាពការងារ ឬហៅថា ប្រាក់សោធននិវត្តន៍ ទៅដល់ខែធ្នូ ឆ្នាំ២០២១។
2019-03-23
ថ្លែងប្រាប់តាមទូរស័ព្ទពីស្រុកជីក្រែង ខេត្តសៀមរាប លោក បាន សម្ភីរ បញ្ជាក់ថា លោកបានទទួលទោសគ្រប់ចំនួន ១០ខែ ទៅតាមសាលដីការបស់តុលាការកំពូល។ លោកមានសេរីភាពវិញកាលពីម៉ោង៧យប់ថ្ងៃ ទី២២ ខែ មីនា
2019-03-22
ស្របពេលដែលឱសានវាទនៃការបិទបញ្ចប់នីតិវិធីព្យួរការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបកាន់តែខិតជិតចូលមកដល់ លោក ហ៊ុន សែន ហាក់បីដូចជាចង់បង្ហាញថា លោកនៅតែមិនខ្លាចសម្ពាធនេះទេ ហើយចំណាត់ការថ្មីៗ ក្នុងការបង្ក្រាបសំឡេងប្រឆាំងបន្ថែមទៀតនេះ គឺជាផ្នែកមួយនៃការបន្តបង្ហាញរូបភាពនៃការផ្គើននេះ។
2019-03-22
សវនាការជំនុំជម្រះករណីអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវចោទប្រកាន់ករណីឃាតកម្មលើលោកស្រី ចេវ សុវឌ្ឍនា នឹងត្រូវលើកពេលសវនាការទៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។
2019-03-22
ដើម្បីសម្រេចបាននូវសិទ្ធិនេះ គណៈកម្មការនេះស្នើឲ្យមានការដាក់សម្ពាធដល់របបនេះ ធ្វើយ៉ាងណាលុបចោលដីកាចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងទាំងនេះ និងត្រូវធានាថា ពួកគេអាចវិលត្រលប់មកកម្ពុជាវិញដោយគ្មានការកាត់ទោសអ្វីនោះឡើយ។
2019-03-22
តំណាងសហគមន៍ដីធ្លីនៅតំបន់ជ្រោយចង្វារថា ពួកគាត់គ្មានជំនឿថា លោក ប៉ា សុជាតិវង្ស អាចដោះស្រាយបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេ ជាមួយក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ខៀវសែ បាននោះទេ។
2019-03-22
សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងជាប់ឆ្នោតគណបក្ស សង្គ្រោះជាតិ លោក ឌឹម សារឿន ប្រាប់ថា ការជួបជុំគ្នានេះ គឺបញ្ជាក់ជំហររបស់ពួកគាត់ឲ្យពលរដ្ឋបានដឹងផង និងជាការអំពាវនាវដល់មន្ត្រីគណបក្សប្រឆាំង ដែលមានឈ្មោះក្នុងបញ្ជីខ្មៅជាង ១១០នាក់ផងថា កុំទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ ព្រោះការសុំសិទ្ធិ គឺជាសម្លាប់នយោបាយរបស់ខ្លួននៅពេលខាងមុខ។
2019-03-22
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ថា ការសម្រេចពន្យារពេលបើកប្រាក់រំលឹកអតីតភាពការងារ គឺយោងតាមកម្រិតហានិភ័យ និងស្ថានភាពជាក់ស្ដែង នៃសហគ្រាស គ្រឹះស្ថានឯកជនទាំងនោះ។
2019-03-22
លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានស្នើសុំប្រទេសរុស្សីឲ្យជួយបណ្ដុះបណ្ដាលកងកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជា ក្នុងការបោះសំអាតមីន និងសំណល់សង្គ្រាម ដើម្បីបង្កើនសមត្ថភាពពួកគេនៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិ។
2019-03-22
លិខិតដែលចុះហត្ថលេខាដោយ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង កាលពីពេលថ្មីៗ នេះសម្រេចនិរាករណ៍ការផ្ដល់ទីតាំងសាងសង់គ្រឹះស្ថានមជ្ឈមណ្ឌលស្រាវជ្រាវរ៉ែ ថាមពល និងប្រេងកាត និងដកហូតដីសម្រាប់សាងសង់មន្ទីររដ្ឋចំនួន ៣ ដែលឋិតក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច។
2019-03-22
មន្ត្រីគណបក្សប្រឆាំង នៅខេត្តពោធិ៍សាត់ ចាត់ទុកការកោះហៅ ចាប់ឃុំឃាំងបណ្ដោះអាសន្ន និងការបង្ខំឲ្យមន្ត្រីបក្សប្រឆាំងធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពប៉ះពាល់ដល់ប្រជាប្រិយភាពបក្សកាន់អំណាចថា ជាការគំរាមកំហែងធ្ងន់ធ្ងរ ដល់មន្ត្រីគណបក្សប្រឆាំងតាមមូលដ្ឋានផ្សេងទៀត។
2019-03-22
វេជ្ជបណ្ឌិតជំនាញថ្លើមនៃអង្គការសុខភាពពិភពលោកឱ្យដឹងថា ជំងឺថ្លើមប្រភេទ សេ (Hepatitis C) គឺជាជំងឺឆ្លងបណ្ដាលមកពីឆ្លងមេរោគឬវីរុស HCV ដែលនាំឱ្យថ្លើមរលាកធ្ងន់ធ្ងរ និងវិវត្តទៅជាជំងឺថ្លើមរ៉ាំរ៉ៃ។
2019-03-21
ក្រុមការងារ ១០០រាត្រី ដែលបន្តបេសកកម្មពីលោក បណ្ឌិត កែម ឡី ត្រៀមផ្សាយរបាយការណ៍រាត្រីទី៤៤ ស្ដីពីមន្ត្រី ៤ប្រភេទ ដែលជាឫសគល់ ធ្វើឱ្យជាតិមហន្តរាយ និងប៉ះពាល់ដល់គោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិរបស់របបក្រុងភ្នំពេញ។ ការលាតត្រដាងរបាយការណ៍នេះ ក្រោយពីពួកគេបានស្រាវជ្រាវប្រើរយៈពេលជាច្រើនខែ ដោយបានចុះមូលដ្ឋានប្រមូលព័ត៌មាន ពីមន្ត្រីមូលដ្ឋាន និងអាជ្ញាធរជាតិ។
2019-03-21
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសឱ្យចាប់ខ្លួននគរបាលម្នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ (ROCK) ខណៈលោកឧកញ៉ា គិត ធាង កំពុងជាប់ឃុំ។ស្របពេលជាមួយគ្នានេះដែរ អគ្គស្នងការនគរបាលជាតិនិយាយថា និងមានមនុស្ស ១៥នាក់ផ្សេងទៀតជាប់ពាក់ព័ន្ធនឹងសំណុំរឿងនេះ។