ប័ណ្ណសារព័ត៌មាន
2019-03-21
លោក ប៉ាវ ស៊ីណា ប្រាប់អាស៊ីសេរីថា មូលហេតុដែលតុលាការសម្រេចលើកលែងការចោទប្រកាន់លើរូបលោក នៅពេលនេះ ដោយសារតែលោកបានដាក់ពាក្យប្ដឹងទាស់នឹងសាលក្រមកំបាំងមុខដែលផ្ដន្ទាទោសលោក កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។
2019-03-21
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូរមែនរ៉ៃច្ឆ៍វ៉ច (HRW) ចេញសេចក្ដីថ្លែងការណ៍មួយជំរុញឲ្យអាជ្ញាធរកម្ពុជា គួរបង្ហាញពីទីកន្លែងរស់នៅរបស់សកម្មជនដីធ្លីម្នាក់ឈ្មោះ ស៊ុំ ម៉ឺន វ័យ ៥៤ឆ្នាំ ដែលបានបាត់ខ្លួននៅក្នុងខេត្តព្រះវិហារជាបន្ទាន់។
2019-03-21
អង្គការទាំងនេះ អំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់អ្នកនយោបាយបក្សប្រឆាំង និងអនុញ្ញាតឲ្យអ្នកទាំងនោះ អាចវិលត្រឡប់ទៅស្រុកខ្មែរវិញដោយសុវត្ថិភាព ហើយក៏បានស្នើឲ្យរបបលោក ហ៊ុន សែន ធ្វើសកម្មភាពដោយស្មោះត្រង់ក្នុងការស្តារគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស នៅកម្ពុជាឡើងវិញ។
2019-03-21
មន្ត្រីសង្គមស៊ីវិលលើកឡើងថា បញ្ហាលួចទន្ទ្រានព្រៃសង្ឃរុក្ខវ័នយកដីនេះ អាជ្ញាធរត្រូវស្រាវជ្រាវចាប់ជនល្មើសផ្ដន្ទាទោសទៅតាមច្បាប់ឲ្យបានឆាប់ ដើម្បីកុំឱ្យពួកគេលួចទន្ទ្រានដីព្រៃតំបន់ការពារយកធ្វើជាកម្មសិទ្ធិនៅថ្ងៃក្រោយទៀត។
2019-03-21
អ្នកវិភាគយល់ថា សម្ដីរបស់លោក ហ៊ុន សែន នេះ បញ្ជាក់ថា លោក ហ៊ុន សែន មិនចេះរបៀបធ្វើការងារ ដើម្បីផលប្រយោជន៍ជាតិ។
2019-03-21
របាយការណ៍អង្គការសុខភាពពិភពលោកឲ្យដឹងថា ប្រជាពលរដ្ឋនៅបណ្ដាប្រទេសក្នុងទ្វីបអាស៊ី រួមមានពលរដ្ឋខ្មែរផង ភាគច្រើនកើតជំងឺរលាកថ្លើម ប្រភេទ អា បេ និង សេ (A, B, C)។
2019-03-21
លោក ហ៊ុន សែន មេដឹកនាំរបបឯកបក្ស បដិសេធថា លោកជាដើមហេតុ នៃការបំបែកបំបាក់គណបក្សសង្គ្រោះជាតិ។ មន្ត្រីគណបក្សសង្គ្រោះជាតិ ថា ភាពរកាំរកូសផ្ទៃក្នុងបក្សប្រឆាំង កើតឡើងដោយសារលោក ហ៊ុន សែន លាបពណ៌មេបក្សទាំងពីរ និងបង្កើតភាពមិនទុកចិត្តឲ្យមន្ត្រីថ្នាក់ក្រោម។
2019-03-21
ប្រទេសជប៉ុនផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួន ៣០០ លានយ៉េន ស្មើនឹងប្រមាណ ២ លាន ៧ សែនដុល្លារ អាមេរិក ដល់កម្ពុជា សម្រាប់បង្ការគ្រោះមហន្តរាយ និងកែលម្អបរិស្ថានរស់នៅរបស់ពលរដ្ឋខ្មែរ។
2019-03-21
សហគមន៍ការពារព្រៃឈើរស់នៅឃុំគូលែនខាងជើង ស្រុកគូលែន ខេត្តព្រះវិហារអះអាងថា ដើមឈើធំៗឋិតក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលសហគមន៍នាំគ្នាថែរក្សា និងចុះល្បាត កំពុងទទួលរងការកាប់បំផ្លាញធ្វើអាជីវកម្មយ៉ាងខ្លាំងក្លា ពីសំណាក់ក្រុមហ៊ុន ប្លូ ហេវិន (Blue Haven)។
2019-03-21
ក្រសួងមហាផ្ទៃក៏ស្នើសុំអង្គភាពនគរបាលបង្ការពន្លត់អគ្គីភ័យនៅតាមបណ្ដារាជធានី ខេត្ត និងតាមស្ថានីយរថយន្តអគ្គីភ័យក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់អប់រំណែនាំប្រជាពលរដ្ឋអំពីវិធានការបង្ការ អគ្គីភ័យ ព្រមទាំងប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង នឹងត្រៀមជាស្រេចនូវរថយន្ត ប្រេងឥន្ធនៈ ទឹកស្តុក និងប្រភពទឹកឲ្យគ្រប់គ្រាន់ ដើម្បីធានាដល់កិច្ចអន្តរាគមន៍ឆាប់រហ័ស និងមានប្រសិទ្ធភាព។
2019-03-21
អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅម៉ុងហៃ អះអាងថា ធនធានជំនាន់ក្រោយនៅកម្ពុជាសព្វថ្ងៃនេះ គឺសំបូរបែប ដែលយុវជនបច្ចុប្បន្នមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបន្តវេនដឹកនាំប្រទេស។ លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា ការប្រកាសរបស់លោក សម រង្ស៊ី កុំឱ្យមេដឹកនាំក្រាញអំណាចនោះ គឺជារឿងត្រឹមត្រូវ។
2019-03-21
ឯកអគ្គរដ្ឋទូតជប៉ុនកាលពីថ្ងៃទី២០ ខែមីនា បានចេញសាររំលែកទុក្ខចំពោះក្រុមគ្រួសាររបស់លោក ហ៊ឹម ចាន់ ជាអ្នកបើកបររថយន្តឈ្នួលដែលត្រូវបានជនជាតិជប៉ុនពីរនាក់អារកសម្លាប់ កាលពីថ្ងៃទី ១៧ ខែមីនា នៅក្នុងស្រុកពួក ខេត្តសៀមរាប។
2019-03-20
លោក សួន សេរីរដ្ឋា ឲ្យអាស៊ីសេរីដឹងថា មានឈ្មោះពីរសម្រាប់គណបក្សថ្មីរបស់លោក ដែលនឹងត្រូវដាក់ឲ្យគណៈស្ថាបនិកបក្ស និងក្រុមប្រឹក្សានយោបាយ បោះឆ្នោតជ្រើសនៅចុងសប្ដាហ៍នេះ។
2019-03-20
មន្ត្រីសង្គមស៊ីវិល ប្រជាពលរដ្ឋនៅខេត្តភាគឦសាន កំពុងបារម្ភយ៉ាងខ្លាំងអំពីការខ្វះខាតទឹកប្រើប្រាស់ ទាំងទឹកស្អាតសម្រាប់មនុស្ស ទឹកស្រោចស្រពដំណាំ និងសម្រាប់សត្វពាហនៈ។
2019-03-20
លិខិតនោះ គឺ សហព័ន្ធសហជីព និងគ្រួសារសព លោក រ៉ុង បញ្ញា ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជួយអន្តរាគមន៍ស៊ើបអង្កេត ករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ មន្ត្រីសហជីព លោក រ៉ុង បញ្ញា។