ប័ណ្ណសារព័ត៌មាន
2019-04-27
តើលោក សម រង្ស៊ី អាចនឹងវិលចូលស្រុកខ្មែរវិញ តាមការសន្យារបស់គាត់ដែរឬយ៉ាងណា? សូមស្ដាប់បទវិភាគរបស់លោក មួង ណារ៉េត ដូចតទៅ៖
2019-04-27
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម រួមមានព្រះសង្ឃ និងយុវជន បានចូលរួមវេទិកាអចិន្ត្រៃយ៍ ស្ដីពីបញ្ហាជនជាតិដើមកំណើត របស់អង្គការសហប្រជាជាតិលើទី១៨ នៅឯបុរីញូវយ៉ក (New York) ចាប់ពីថ្ងៃច័ន្ទ ទី២២ ដល់ថ្ងៃទី៣ ឧសភា។
2019-04-27
ពួកគេបន្តថា លោក ហ៊ុន សែន គួរតែក្រឡេកមើលប្រទេសដទៃផង ថាតើគេធ្វើដូចលោកដែរ ឬអត់ ពេលចែកសញ្ញាប័ត្រឱ្យនិស្សិតម្តងៗ។
2019-04-27
មេដឹកនាំរបបក្រុងភ្នំពេញ គ្រោងបន្ថយចំនួននាយឧត្តមសេនីយ៍ផ្កាយ៤ ក្នុងជួរកងទ័ព ឱ្យនៅសល់ត្រឹម២ នាក់ ប៉ុណ្ណោះ ដោយម្នាក់គឺជារដ្ឋមន្ត្រីការពារជាតិ និងម្នាក់ទៀតជាអគ្គមេបញ្ជាការកងទ័ព។ អ្នកវិភាគយល់ថា នេះជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ក្នុងរៀបចំឱ្យកូនប្រុសច្បងរបស់លោក បានឡើងទៅកាន់តួនាទីជាអគ្គមេបញ្ជាការកងទ័ពតែប៉ុណ្ណោះ។
2019-04-27
សមត្ថកិច្ចបញ្ជូនជនសង្ស័យ ជនជាតិចិនចំនួន៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ សង្ស័យពីបទនាំចូលលុយពីក្រៅប្រទេសយកមកសំអាតនៅកម្ពុជា ចំនួន៣លាន ៥សែន ២ម៉ឺនដុល្លារអាមេរិក។
2019-04-27
ការព្រមាន នេះ ក្រោយពីប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិនថ្មីៗ នេះ បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាជួយសម្រួល ឱ្យមានការធ្វើចរាចរណ៍ប្រើប្រាស់រូបិយប័ណ្ណចិននៅទីផ្សារកម្ពុជា ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម។
2019-04-27
អង្គការឃ្លាំមើលសិទ្ធិបោះឆ្នោតសង្កេតឃើញថា ពលរដ្ឋ និងសកម្មជនរបស់គណបក្ស ហាក់មិនចាប់អារម្មណ៍នឹងដំណើរការបិទផ្សាយបញ្ជីឈ្មោះនេះទេ។
2019-04-27
សមាគមអភិរក្សសត្វព្រៃ និងរដ្ឋបាលជលផល បានលែងអណ្តើកហ្លួង ឬអណ្តើកសរសៃចំនួន ២០ក្បាលទៀតចូលទៅក្នុងទឹកព្រែកស្រែអំបិល ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលជាទីជម្រកធម្មជាតិរបស់ពពួកអណ្ដើកហ្លួងទាំងនេះ។
2019-04-27
អង្គការសិទ្ធិមនុស្សកត់សម្គាល់ថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០១៩នេះ ករណីចាប់ឃុំខ្លួនពលរដ្ឋដោយសារបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បានកើនឡើង ប្រសិនបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នាបណ្ដាឆ្នាំកន្លងទៅ។
2019-04-27
ក្រុមគ្រួសារលោក ឈុត វុទ្ធី សកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលប្រមាណ ៤០នាក់ នាំគ្នាប្រារព្ធខួប៧ឆ្នាំនៃឃាតកម្មលោក ឈុត វុទ្ធី កាលពីថ្ងៃទី២៦ ខែមេសា។ ពួកគេបន្តទាមទារឱ្យអាជ្ញាធរផ្ដល់យុត្តិធម៌ដល់លោក ឈុត វុទ្ធី និងស្វែងរកឃាតកពិតប្រាដកនៅពីក្រោយឃាតកម្មរបស់លោក។
2019-04-27
សង្គមស៊ីវិលដែលឃ្លាំមើលផ្នែកសិទ្ធិមនុស្សយល់ថា ស្ថាប័នតុលាការ គួរដោះលែងពួកគេទាំងអស់ រួមទាំងតំណាងពលរដ្ឋម្នាក់ទៀត ដែលទើបត្រូវចាប់ឃុំថ្មីៗនេះផង ដោយមិនគួរប្រើយន្តការដោះលែងពលរដ្ឋម្ដងម្នាក់នោះទេ។
2019-04-27
តំណាងរដ្ឋាភិបាលប្រទេសកម្ពុជា-ថៃ វិស័យឯកជន និងពលករ បានរៀបចំវេទិកាស្វែងរកវិធីការពារសុវត្ថិភាព និងផលប្រយោជន៍កម្មករចំណាកស្រុក រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៦ មេសា នៅខេត្តសៀមរាប។
2019-04-27
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសស្ត្រីជនជាតិវៀតណាមសញ្ជាតិអូស្ត្រាលីម្នាក់ ឱ្យជាប់ពន្ធនាគារ ៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨០លានរៀល ដោយសាររកឃើញថា បានប្រព្រឹត្តិបទល្មើសជួញដូរគ្រឿងញៀន ទម្ងន់ជិត ២គីឡូក្រាម ដែលបម្រុងដឹកពីកម្ពុជាទៅប្រទេសអូស្ត្រាលី។
2019-04-27
អ្នកភូមិឡពាងប្រមាណ ៣០នាក់ នៅថ្ងៃទី២៦ មេសា នាំគ្នាធ្វើដំណើរតាមគោយន្ត ទៅសាលាស្រុកកំពង់ត្រឡាច ដើម្បីសុំអភិបាលស្រុក ផ្ដល់ឯកសារពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី កាលពីឆ្នាំ២០១៤ និងដោះស្រាយបញ្ហាមួយចំនួន ដែលពួកគាត់កំពុងប្រឈម។
2019-04-26
សាច់ញាតិរបស់បុរសម្នាក់ នៅស្រុកក្រវាញខេត្តពោធិ៍សាត់ត្អូញថា ពួកគាត់គ្មានលទ្ធភាពទៅយកសពជនរងគ្រោះដែលទាហានថៃបាញ់សម្លាប់ យកមកធ្វើបុណ្យនៅស្រុកកំណើតទេ ហើយស្នើសុំសមត្ថកិច្ចពាក់ព័ន្ធឱ្យជួយនាំសពមកធ្វើបុណ្យឱ្យបានឆាប់។