ប័ណ្ណសារព័ត៌មាន
2019-04-26
អង្គការឃ្លាំមើលសិទ្ធិបោះឆ្នោត ឈ្មោះ ខុមហ្រ្វែល (comfrel) រកឃើញថា រដ្ឋសភាអាណត្តិទី៥ ធ្លាក់ប្រសិទ្ធិភាពការងារជាងអាណត្តិទី៤ ហើយមានការរំលោភបំពានអភ័យឯកសិទ្ធិតំណាងរាស្ត្រធ្ងន់ធ្ងរ។
2019-04-26
សហគមន៍ខ្មែរនៅប្រទេសបារាំង គ្រោងនិមន្តព្រះសង្ឃគ្រប់វត្ត ធ្វើពិធីអបអរសាទរប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ដែលទទួលពានរង្វាន់ជើងឯកប្រជាធិបតេយ្យ ពីអង្គការសង្គមស៊ីវិលនៅប្រទេសកូរ៉េខាងត្បូង។
2019-04-26
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឆ្លើយតបរឿងបាត់បង់ព្រៃឈើថា បើមិនកាប់ព្រៃឈើខ្លះតើបានដីឯណាសម្រាប់ឱ្យប្រជាជនសាងសង់លំនៅឋាន និងសម្រាប់អភិវឌ្ឍន៍ប្រទេស។
2019-04-26
ក្រុមគ្រួសារលោក ឈុត វុទ្ធី សកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលប្រមាណ ៤០នាក់នាំគ្នាប្រារព្ធធ្វើខួបលើកទី៧ នៃឃាតកម្មលោក ឈុត វុទ្ធី នៅថ្ងៃទី២៦ ខែមេសានេះ។
2019-04-26
មន្រ្តីសិទ្ធិមនុស្សថា ចៅក្រមស៊ើបសួរមិនគួរបដិសេធសំណើរបស់អ្នកស្រី រ៉ូណា ស្មីត ដែលសុំជួបសួរសុខទុក្ខលោក កឹម សុខា ទេ ព្រោះការធ្វើដូច្នេះ គឺរឹតតែបង្ហាញឲ្យឃើញនូវការរឹតត្បិតសិទ្ធិសេរីភាពរបស់លោក កឹម សុខា និងស្ថានភាពអាក្រក់ នៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
2019-04-26
មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មិនអាចចូលទៅសួរសុខទុក្ខ ប្រធានគណបក្សសង្គ្រោះជាតិដោយផ្ទាល់បានទេ ដោយសារសំណើសុំជួបលោក កឹម សុខា ត្រូវបានបដិសេធជាលើកទីបី។
2019-04-25
គណបក្ស សង្គ្រោះជាតិ ថា របបក្រុងភ្នំពេញត្រូវតែបង្ហាញសុឆន្ទៈពិតប្រាកដក្នុងការចង់លុបបំបាត់វប្បធម៌នៃការលាបពណ៌ ដោយសាររបបនេះបានលាបពណ៌ និងចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំងដាក់ពន្ធនាគារជាបន្តបន្ទាប់។
2019-04-25
ជនជាតិដើមភាគតិច រស់នៅឃុំបឹងចារ និងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយការពារដើមច្បោះ ដែលសល់ចុងក្រោយឲ្យគង់វង្ស ដើម្បីឲ្យអ្នកភូមិមានលទ្ធភាពរកប្រាក់ចំណូលចិញ្ចឹមជីវិត និងដោះបំណុលធនាគារ។
2019-04-25
អ្នកភូមិឡពាងដែលភាគច្រើនជាស្ត្រីវ័យចាស់ប្រមាណ ២០នាក់ នាំគ្នាដើរទៅសាលាឃុំតាជេស ដើម្បីសុំលិខិតបញ្ជាក់ពីភាពក្រីក្រពីមេឃុំ និងសុំផ្ដល់ឱ្យពួកគាត់នូវកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) កាលពី៥ឆ្នាំមុន ដើម្បីយកទៅដាក់ជូនតុលាការក្រុងភ្នំពេញ។
2019-04-25
អាជ្ញាធរខេត្តព្រះវិហារ ចាប់ខ្លួនតំណាងពលរដ្ឋម្នាក់ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ បន្ទាប់ពីអាជ្ញាធរស្រុកជាំក្សាន្ត ហៅគាត់ទៅជួបពិភាក្សាគ្នាពីចំនួនប្រជាពលរដ្ឋជាង ៣០០គ្រួសារ ដែលត្រូវដោះស្រាយក្នុងទំនាស់ដីធ្លីជាមួយក្រុមហ៊ុន មេត្រីភាព។
2019-04-25
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) គ្រោងទៅទស្សនកិច្ចនៅកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា ក្នុងពេលស្ថានភាពសិទ្ធិមនុស្សនៅតែអាក្រក់។
2019-04-25
ដំណើរការផ្លូវរថភ្លើងឆ្លងកាត់ព្រំដែនកម្ពុជា-ថៃស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយទេ បើទោះបីជាថ្មីៗ នេះ មេដឹកនាំប្រទេសទាំង២បានជិះរថភ្លើងរួមគ្នាឆ្លងកាត់ព្រំដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាការប្រកាសពីដំណើរផ្លូវរថភ្លើងនេះរួចហើយក្ដី។
2019-04-25
តុលាការខេត្តត្បូងឃ្មុំសម្រេចឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ គឺលោក ស៊ូ យាន នៅពន្ធនាគារខេត្តត្បូងឃ្មុំនៅថ្ងៃទី២៤ មេសា បន្ទាប់ពីសមត្ថកិច្ច ចាប់ខ្លួន យកទៅសាកសួរ កាលពីទី២២ ខែមេសា។
2019-04-25
ក្រុមថ្នាក់ដឹកនាំសហជីពយល់ថា អាជ្ញាធរនៅតែបន្តរឹតបណ្ដឹងសេរីភាព ក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិដូចរាល់ឆ្នាំ ដោយសារស្ថានភាពនយោបាយនៅតែបន្តតានតឹង។
2019-04-25
មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ណែនាំឲ្យគ្រឹះស្ថានសិក្សាទាំងអស់នៅភ្នំពេញ បើកចំហទ្វារបង្អួចជាប្រចាំ ដើម្បីឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយត្រូវបាញ់ទឹកស្រោចស្រពលើដំបូលអគារទាបៗ និងបេតុង មុខថ្នាក់រៀន ដើម្បីបន្ថយកម្ដៅ ក្នុងស្ថានភាពអាកាសធាតុឡើងកម្ដៅខ្លាំង។