ប័ណ្ណសារព័ត៌មាន
2019-04-25
ប្រជាសហគមន៍ ២៧នាក់ តំណាងឲ្យ ៧៧គ្រួសារមកពីស្រុកចំនួនពីរនៃខេត្តកោះកុង ប្រមូលផ្ដុំគ្នាលើកបដា នៅក្បែរភូមិគ្រឹះ លោក ហ៊ុន សែន ជិតវិមានឯករាជ្យ រកអន្តរាគមន៍ឱ្យជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន យូញៀន ដែលអូសបន្លាយជាង ១០ឆ្នាំមកហើយ។
2019-04-25
សកម្មជនបរិស្ថាន និងកូនប្រុសសកម្មជនបរិស្ថានដ៏ល្បីឈ្មោះ លោក ឈុត វុទ្ធី ថា សមត្ថកិច្ចនៃរបបក្រុងភ្នំពេញមិនទាន់រកយុត្តិធម៌ ឬចាប់ឃាតកសម្លាប់លោក ឈុត វុទ្ធី បាននៅឡើយទេ ហើយអ្នកនាំពាក្យនគរបាលអះអាងថា សមត្ថកិច្ច នៅពុំទាន់បិទសំណុំរឿងនេះនៅឡើយទេ។
2019-04-25
ក្រុមយុវជន និងពលរដ្ឋស្នើឲ្យរបបលោកហ៊ុនសែន បង្ហាញលទ្ធផលពីដំណើរការបោះបង្គោលព្រំដែនគោក ជាមួយវៀតណាមជាសាធារណៈ និងផ្ដល់លទ្ធភាពឲ្យពួកគេចូលរួមតាមដាន និងស្វែងយល់ ឲ្យបានពេញលេញ ពីដំណើរការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម។
2019-04-25
លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សម្រេចផ្អាកតួនាទីរបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ឈ្មោះ ជា សុវណ្ណថេត ដោយសារការចោទប្រកាន់លោកពីបទផ្ដើមគំនិតក្នុងអំពើកាប់ឆ្ការ គាស់ ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង ក្នុងខេត្តកំពង់ធំ។
2019-04-25
ធនាគារពិភពលោក ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះពី ៧,៥ % ក្នុងឆ្នាំ ២០១៨ មកនៅ ៧% ក្នុងឆ្នាំ២០១៩ ហើយបន្តធ្លាក់ចុះដល់ ៦,៩% ក្នុងឆ្នាំ២០២០។
2019-04-25
ប្រមុខការពារជាតិរបបក្រុងភ្នំពេញ ទទួលស្គាល់ថា វប្បធម៌លាបពណ៌គ្នា គឺជាមូលហេតុសំខាន់ដែលនាំឱ្យកើតមានសង្គ្រាមនៅកម្ពុជា ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថា ក្រុមណាមួយជាអ្នកផ្ដើមលាបពណ៌ឲ្យគ្នានោះទេ។
2019-04-24
អ្នកជំនាញកិច្ចការអន្តរជាតិព្រមានថា កម្ពុជាពុំអាចដកខ្លួនរួច ចេញពីគម្រោង «គំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយ» របស់មហាយក្សចិនបានឡើយ ដោយសារតែកម្ពុជាពុំមានជម្រើសជាក់ស្ដែងដទៃទៀត ក្រៅតែពីពឹងផ្អែកតែទៅលើចិនតែមួយនោះ។
2019-04-24
កម្ពុជានាំចេញកៅស៊ូក្រែប ក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៩ នេះ គឺកើនឡើង ២៣% បើប្រៀបធៀបអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៨ ក៏ប៉ុន្តែតម្លៃវិញ គឺចុះថោក ១២%។
2019-04-24
មន្ត្រីសង្គមស៊ីវិលជំរុញអាជ្ញាធរ និងតុលាការខេត្តរតនគិរី ឱ្យស៊ើបអង្កេតបុគ្គលនៅពីក្រោយខ្នង ជនជាតិវៀតណាម ១២នាក់ ឆ្លងដែនចូលដីខ្មែរខុសច្បាប់ និងយកគ្រឿងចក្រពីប្រទេសវៀតណាម មកឈូសឆាយព្រៃក្នុងតំបន់ព្រៃហាមឃាត់។
2019-04-24
អ្នកវិភាគសំដែងការព្រួយបារម្ភថា ការងាកទៅរកចិនរបស់របបក្រុងភ្នំពេញទាំងនយោបាយ ទាំងពាណិជ្ជកម្មនោះ នឹងធ្វើឱ្យប្រទេសកម្ពុជាបាត់បង់ទាំងចំណូលសេដ្ឋកិច្ច ទាំងនយោបាយ នឹងបង្កឱ្យមានអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងអភិបាលកិច្ចមិនល្អនៅក្នុងការដឹកនាំរដ្ឋ។
2019-04-24
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ថ្លែងកោតសរសើរកងកម្លាំងប្រដាប់អាវុធក្នុងការរក្សាសុខសន្តិភាព គឺមួយថ្ងៃក្រោយពេលមេដឹកនាំរូបនេះ ហាមលោក ស ខេង មិនឱ្យឆ្លើយឆ្លងជាមួយលោក សម រង្ស៊ី ជុំវិញការអំពាវនាវឱ្យទម្លាក់លោកចេញពីអំណាច។
2019-04-24
អនុប្រធានគណបក្សសង្គ្រោះជាតិស្រុកមេមត់ម្នាក់ កំពុងរត់គេចខ្លួន ក្រោយពេលសមត្ថកិច្ចបានទៅឃ្លាំមើលនៅមុខផ្ទះលោក និងចាប់ខ្លួន អនុប្រធានគណបក្សសង្គ្រោះជាតិស្រុកត្បូងឃ្មុំលោក ស៊ូ យាន។
2019-04-24
លោក ហ៊ុន សែន អះអាងថា លោកនៅតែមានកម្លាំងរឹងមាំ ពុំមានជំងឺដូចមតិមួយចំនួនបានលើកឡើងទេ៖ «ខ្លះគេឃើញខ្ញុំស្គមក្នុងរយៈពេលចុងក្រោយនេះ គេថាខ្ញុំមានជំងឺ។ អាចង្រៃ!»
2019-04-23
រដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ចំណាយលុយ ៧សែនដុល្លារអាមេរិកក្នុងមួយឆ្នាំ ជួលក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកច្បាប់ របស់អាមេរិកាំងមួយ ឈ្មោះ Brownstein Hyatt Farber Schreck ឲ្យជួយបញ្ចុះបញ្ចូលគោលនយោបាយរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបញ្ហានានាជាមួយកម្ពុជា។
2019-04-23
ពលរដ្ឋ ៥៧នាក់តំណាងឲ្យ ៧៧គ្រួសារដែលនៅមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) ក្នុងខេត្តកោះកុង ប្រមូលផ្ដុំគ្នាសាជាថ្មីនៅមុខក្រសួងរៀបចំដែនដី នៅថ្ងៃទី២៣ មេសា ស្នើសុំពន្លឿនដំណោះស្រាយឲ្យច្បាស់លាស់សម្រាប់ពួកគាត់។