ប័ណ្ណសារព័ត៌មាន
2019-04-23
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចឲ្យលោក រៀល ខេមរិន្ទ្រ បង្កើតគណបក្សថ្មី ដែលឈ្មោះថា "ខ្មែរអភិរក្សនិយម" ក្រោយពីអតីតអ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិរូបនេះ ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញពីរបបក្រុងភ្នំពេញ កាលពីពាក់កណ្ដាលខែមីនា។
2019-04-23
ពលរដ្ឋ និងអាជីវករលក់ដូរមួយចំនួនក្នុងខេត្តព្រះសីហនុ នៅតែមានការព្រួយបារម្ភចំពោះជនជាតិចិនទាំងនោះដែលបានប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា ចាប់ជំរិត ជួញដូរគ្រឿងញៀន និងបទល្មើសហិង្សាវាយកាប់ចាក់គ្នាតាមដងផ្លូវជាដើម។
2019-04-23
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានទាមទារសាជាថ្មីម្ដងទៀតដល់របបក្រុងភ្នំពេញបញ្ឈប់សកម្មភាពជាបន្ទាន់រាល់ការធ្វើទុក្ខបុកម្នេញម្ដងហើយម្ដងទៀតដល់សកម្មជនគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន និងត្រូវស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ។
2019-04-23
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ មេសា អាកាសធាតុកម្ដៅអតិបរមា នឹងឡើងចន្លោះពី ៤០ ទៅ ៤១អង្សាសេ។ ចំណែកស្ថានភាពទឹកភ្លៀងវិញ កាន់តែខ្សោយ ប៉ុន្តែនឹងកើនឡើងបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ញឹកញាប់។
2019-04-23
សកម្មជនបរិស្ថាន និងសហគមន៍ការពារព្រៃឈើខេត្តព្រះវិហារអះអាងថា ក្រុមហ៊ុនស្ករអំពៅចិន ហេងហ្វូ ផ្ដល់ទីតាំងឱ្យក្រុមហ៊ុន សំអឿន សុវណ្ណ និងក្រុមហ៊ុនឯកជនមិនស្គាល់ឈ្មោះមួយចំនួនទៀត បើកដេប៉ូធ្វើអាជីវកម្មឈើ។
2019-04-23
ភ្លាមៗ បន្ទាប់ពីសមាជអ្នកប្រជាធិបតេយ្យ និងបាតុកម្មភ្លើងទៀន នៅទីក្រុងក្វាងជូ ប្រទេសកូរ៉េខាងត្បូង បានបញ្ចប់នៅថ្ងៃអាទិត្យ ទី២១ មេសា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ចាត់ទុកព្រឹត្តិការណ៍ថា ជារឿងឥតប្រយោជន៍។
2019-04-22
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ទី២៩ មេសាខាងមុខ។
2019-04-22
មេធាវីការពារក្ដី ឲ្យ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺលោកមេធាវី សំ សុគង់ ប្រាប់អាស៊ីសេរី តាមទូរស័ព្ទ នៅក្រោយសវនាការក្នុងសំណុំរឿង លោក សម រង្ស៊ី ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមពាក់ព័ន្ធរឿងនេះ នៅថ្ងៃទី២ ឧសភា ខាងមុខ។
2019-04-22
អ្នកវិភាគនយោបាយលើកឡើងថា មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន កំពុងតែភ័យ ព្រួយខ្លាចកម្លាំងមហាជនផ្ទុះឡើងធ្វើឱ្យលោកបាត់បង់អំណាចហើយ បានជាលោកនិយាយគំរាមវាយកម្ទេចសមាជិកបក្សប្រឆាំងនោះ។
2019-04-22
អង្គការសង្គមស៊ីវិលផ្នែកឃ្លាំមើលការបោះឆ្នោត និងសិទ្ធិមនុស្ស មើលឃើញថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងជួបវិបត្តិ ដែលទាមទារឱ្យមានការស្ដារ និងពង្រឹងឡើងវិញជាចាំបាច់។
2019-04-22
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា រួមគ្នាសម្ពោធការតភ្ជាប់ផ្លូវដឹកជញ្ជូនតាមរថភ្លើងឆ្លងកាត់ប្រទេសកម្ពុជាឡើងវិញ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងខ្លងលឹកខាងប្រទេសថៃ នៅព្រឹកថ្ងៃទី២២ មេសា។
2019-04-22
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា អង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាមានចំនួនច្រើនលើសលប់ ដែលបង្ហាញថា កម្ពុជាមានសិទ្ធិសេរីភាពខាងអង្គការសមាគម។ ក៏ប៉ុន្តែលោកថា អង្គការសង្គមស៊ីវិលទាំងនោះ មានពីរប្រភេទ គឺអង្គការផ្នែកអភិវឌ្ឍន៍ និងអង្គការប្រឆាំងនឹងរដ្ឋាភិបាល។
2019-04-22
អ្នកវិភាគនយោបាយ និងសង្គម មើលឃើញថា អ្វីដែលគណបក្សកាន់អំណាច មិនអាចទទួលបានជោគជ័យធំធេង លើនយោបាយអូសទាញមន្ត្រីបក្សប្រឆាំង និងបំបែកបំបាក់បក្សនេះឲ្យខ្ទេចខ្ទីដូចបំណងនោះ គឺមិនអាចទៅរួចទេ ដោយសារ គណបក្សសង្គ្រោះជាតិនៅតែរឹងមាំ។
2019-04-21
សមត្ថកិច្ចខេត្តបន្ទាយមានជ័យនឹងបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបណ្ដោះអាសន្ន ចាប់ពីម៉ោង១០យប់ថ្ងៃទី២១ ដល់ថ្ងៃទី២២ មេសា។ ទំព័រហ្វេសប៊ុកប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឱ្យដឹងថ្ងៃទី២១ មេសា ថា ការបិទច្រកព្រំដែននេះ គឺអាចអនុញ្ញាតឱ្យអ្នកធ្វើដំណើរថ្មើរជើងឆ្លងកាត់ព្រំដែនបានដូចធម្មតា។
2019-04-21
សមាជអ្នកប្រជាធិបតេយ្យខ្មែរ មកពីប្រទេសនានាជុំវិញពិភពលោកដែលប្រារព្ធធ្វើនៅទីក្រុងក្វាងជូ ប្រទេសកូរ៉េខាងត្បូង ៣ថ្ងៃ បានបញ្ចប់នៅថ្ងៃអាទិត្យ ទី២១ មេសា ដោយបានចេញសេចក្ដីសម្រេចរួមទាមទារឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាបន្ទាន់។