ប័ណ្ណសារព័ត៌មាន
2019-04-21
កាលពីពេលថ្មីៗនេះ អ្នកភូមិជាង ២០នាក់ បានធ្វើដំណើរទៅ សាលាស្រុកកោះញែក និងសាលាឃុំរយ៉ រយៈពេល ២ថ្ងៃជាប់គ្នា បំណងស្នើឱ្យអាជ្ញាធរបង្ហាញមូលហេតុច្បាស់លាស់ ករណីផ្លាស់ប្ដូរមេភូមិមេមុំ។
2019-04-21
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភ័ក្រ ឱ្យដឹងនៅថ្ងៃទី ២១ មេសាថា សមត្ថកិច្ចជំនាញ បញ្ជូនពលរដ្ឋខ្មែរ ៨នាក់ និងជនជាតិវៀតណាម ២នាក់ ទៅតុលាការ នៅរសៀលថ្ងៃទី ២១ មេសា។
2019-04-21
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម រួមមានព្រះសង្ឃ និងយុវជន គ្រោងទៅចូលរួមវេទិកាអចិន្ត្រៃយ៍ ស្ដីពីបញ្ហាជនជាតិដើមកំណើត របស់អង្គការសហប្រជាជាតិលើទី១៨ នៅឯបុរីញូយ៉ក (New York) ចាប់ពីថ្ងៃច័ន្ទ ទី២២ ដល់ថ្ងៃទី៣ ឧសភា។
2019-04-21
ពលករខ្មែរ និងអ្នកនិយមប្រជាធិបតេយ្យ ប្រហែល ៨ពាន់នាក់ បានចូលរួមបាតុកម្មភ្លើងទៀនរបស់បក្សប្រឆាំងនៅកូរ៉េ ទោះមានសារគំរាមធ្វើទុក្ខបុកម្នេញពីរបបលោក ហ៊ុន សែន។
2019-04-21
អ្នកឃ្លាំមើលសង្គមថ្លែងថា កម្ពុជាមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ទាំងបញ្ហាក្នុងស្រុក និងការប្រឈមពីខាងក្រៅ ផ្ទុយពីការអះអាងរបស់មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ដែលថា កម្ពុជាគ្មានអ្វីជាឧបសគ្គទៀតនោះឡើយ។
2019-04-21
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរលើទំព័រហ្វេសប៊ុករបស់លោកដោយនិយាយមិនចំឈ្មោះដាក់ផ្លែផ្កាឱ្យអាមេរិកថា ជាអ្នកផ្សព្វផ្សាយនូវព័ត៌មានមិនពិត។
2019-04-20
ស្នងការនគរបាលខេត្តព្រះសីហនុ សម្រេចបញ្ជូនអ្នកតវ៉ាដីធ្លី ៨នាក់ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការតវ៉ារឿងដីធ្លីឈានដល់បិទផ្លូវជាតិលេខ៤ បណ្ដាលឱ្យផ្ទះអំពើហិង្សានោះទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ អ្នកមានជម្លោះដីធ្លី និងសង្គមស៊ីវិល ស្នើសុំឱ្យអាជ្ញាធរយោគយល់ដោះលែងពលរដ្ឋទាំង៨នាក់នោះវិញ កុំឱ្យពួកគេបាត់បង់ផ្ទះសម្បែងហើយថែមទាំងត្រូវជាប់គុកទៀត។
2019-04-20
ស្ថានទូតសហរដ្ឋអាមេរិក និងចិន ប្រចាំកម្ពុជា បន្តវាយប្រហារគ្នា តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដោយចោទគ្នាទៅវិញទៅមករឿងកេងចំណេញសេដ្ឋកិច្ចលើកម្ពុជា។ អ្នកឃ្លាំមើលសង្គម និងសហជីព យល់ស្រដៀងគ្នាថា ចិនបានកេងចំណេញពីកម្ពុជាច្រើន។
2019-04-20
បាតុកម្មភ្លើងទៀនរៀបចំដោយចលនាយុវជនខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង និងដឹកនាំដោយលោក សម រង្សី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ នេះ គឺដើម្បីបង្ហាញឆន្ទៈប្រឆាំងរបបក្រុងភ្នំពេញដឹកនាំដោយលោក ហ៊ុន សែន ដែលបានរំលាយគណបក្ស សង្គ្រោះជាតិ និងចាប់ឃុំខ្លួនមេដឹកនាំគណបក្ស គឺលោក កឹម សុខា។
2019-04-20
អង្គការ សមាគម និងសហជីពគ្រោងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ពីរកន្លែងផ្សេងគ្នានៅរាជធានីភ្នំពេញ។ មន្ត្រីនៃអង្គការ និងសហជីពបានជូនដំណឹងទៅសាលារាជធានីភ្នំពេញហើយ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
2019-04-20
យុវជនជាពលករខ្មែរនៅកូរ៉េ ដែលគ្រោងចូលរួមបាតុកម្មភ្លើងទៀននៅថ្ងៃនេះ មិនខ្វល់នឹងសារគំរាមធ្វើទុក្ខបុកម្នេញ របស់របបលោក ហ៊ុន សែន នោះទេ ព្រោះការតាំងចិត្ត ដើម្បីឱ្យមានការផ្លាស់ប្ដូរ ធ្វើឱ្យពួកគាត់មិនរាថយឡើយ។
2019-04-20
អង្គការសុខភាពសត្វពិភពលោក (World Organization for Animal Health-OIE) ឲ្យដឹងកាលពីល្ងាចថ្ងៃទី១៨ ខែមេសាថា ក្រសួងកសិកម្មបានរកឃើញវីរ៉ុស H5N6 នៅលើបសុបក្សី ដែលដាក់លក់នៅទីផ្សារ ក្នុងស្រុកដូនកែវ ខេត្តតាកែវ។
2019-04-19
ពលករខ្មែរត្អូញត្អែរថា សមត្ថកិច្ចខ្មែរ និងថៃនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ យកលុយពីពួកគាត់ម្នាក់ពី ៤ ទៅ ៦ម៉ឺនរៀល ដើម្បីជាថ្នូរបានឆ្លងដែន ទៅធ្វើការងារនៅថៃឲ្យឆាប់រហ័ស ក្នុងពលករខ្មែររាប់ពាន់នាក់ កំពុងសម្រុកចូលថៃ។ មន្ត្រីអង្គការសង្គមស៊ីវិលនៅបន្ទាយមានជ័យចាត់ទុកបញ្ហានេះថា ជាការប្រព្រឹត្តអំពើពុករលួយ ដើម្បីបានប្រាក់ពីពលករដោយខុសច្បាប់។
2019-04-19
អាជ្ញាធរខេត្តព្រះសីហនុឃាត់ខ្លួនអ្នកតវ៉ាដីធ្លីចំនួន៨នាក់ ក្រោយមានព្រឹត្តិការណ៍ប៉ះទង្គិចគ្នាក្នុងវិបត្តិដីធ្លីមួយកាលពីព្រឹកថ្ងៃទី១៩ ខែមេសា ស្ថិតក្នុងស្រុកព្រៃនប់។ ការតវ៉ាឈានទៅដល់ការបិទផ្លូវជាតិលេខ៤នេះ បន្ទាប់ពីអាជ្ញាធរខេត្តព្រះសីហនុចុះរុះរើកម្ទេចផ្ទះប្រជាពលរដ្ឋអស់៦០០ខ្នង និងបណ្ដេញពួកគាត់ចេញដើម្បីយកដីនោះឱ្យពលរដ្ឋផ្សេងទៀត។
2019-04-19
សមាជអ្នកប្រជាធិបតេយ្យដែលរៀបចំ ដោយចលនាយុវជនខ្មែរ នៅប្រទេសកូរ៉េខាងត្បូង សហការជាមួយអង្គការប្រជាធិបតេយ្យអាស៊ី និងវេទិកាសិទ្ធិមនុស្ស (Democracy Asia and HRs Forum) នៅថ្ងៃដំបូងនេះ ធ្វើឡើងនៅក្នុងអគារសាលាក្រុង ទីក្រុងក្វាងជូ (Qwangju)។