ប័ណ្ណសារព័ត៌មាន
2019-04-19
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សស្នើឱ្យមានការពន្លឿននីតិវិធីដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ បន្ទាប់ពីពិនិត្យឃើញថា ស្ថានភាពនេះនៅតែបន្តអូសបន្លាយ ដោយមិនមានភាពប្រសើរឡើងនោះឡើយ។ ក្រសួងយុត្តិធម៌ថា អាជ្ញាធរកំពុងដោះស្រាយបញ្ហានេះហើយ ក៏ប៉ុន្តែដំណាក់កាលដំបូងនេះ អាជ្ញាធរផ្ដោតអាទិភាពលើសំណុំរឿងជនជាប់ឃុំជាស្ត្រី។
2019-04-19
សាលាក្ដីខ្មែរក្រហម ត្រូវបានបង្កើតឡើង ២៧ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម គឺដើម្បីជំនុំជម្រះអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្មកាលសម័យខ្មែរក្រហម។ រហូតមកដល់ពេលនេះ សាលាក្ដីកូនកាត់នេះ បើកដំណើរការកាត់ក្តីអស់រយៈពេល ១៣ឆ្នាំហើយ និងចំណាយថវិកាអស់ជាង ៣០០លានដុល្លារ។
2019-04-19
តំណាងពលករខ្មែរនៅប្រទេសថៃ លោក ស៊ុន សីហា បញ្ជាក់ថា ចាប់ពីថ្ងៃទី១៧ មេសាមក ពលករខ្មែរ នាំគ្នាចេញពីស្រុកកំណើតរៀងៗខ្លួន សម្រុកចូលទឹកដីថៃវិញរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ក្រោយពីពិធីចូលឆ្នាំថ្មីបានបញ្ចប់ភ្លាមៗ។
2019-04-19
ក្នុងខណៈដែលអ្នកចូលរួមក្នុងសមាជអ្នកប្រជាធិបតេយ្យកំពុងតែមកដល់ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាបន្តបន្ទាប់ អ្នកចូលរួមពីររូបចំណោមនេះ ត្រូវបានអ្នកចូលរួមដទៃទៀត រួមជាមួយនឹងអនុប្រធានគណបក្សសង្គ្រោះជាតិផង ប្រកាសថា មិនស្វាគមន៍ឡើយ។ អ្នកទាំងពីរដែលគេមិនស្វាគមន៍នោះ គឺលោក អ៊ូ ច័ន្ទរ័ត្ន និងលោក ជីវ កាតា។
2019-04-19
ទោះបីរបបលោក ហ៊ុន សែន គំរាមធ្វើបាបមន្ត្រីបក្សប្រឆាំងក៏ដោយ ក៏អ្នកនិយមប្រជាធិបតេយ្យជាច្រើន និងមន្ត្រីបក្សប្រឆាំង បានទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ ដើម្បីរៀបចំបាតុកម្មភ្លើងទៀននៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងចុងសប្ដាហ៍នេះ។
2019-04-19
កម្ពុជាប្រកាសប្ដេជ្ញាបង្កើនការយកចិត្តទុកដាក់ខ្ពស់ ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងឱកាសប្រារព្ធទិវាគ្រុនចាញ់ពិភពលោក នៅថ្ងៃទី២៥ ខែមេសា ខាងមុខ។
2019-04-19
អាជ្ញាធរខេត្តព្រះសីហនុបានឃាត់ខ្លួនអ្នកតវ៉ាដីធ្លី ២នាក់ក្នុងចំណោមអ្នកតវ៉ាដីធ្លីជាច្រើននាក់ទៀត ដោយសារពួកគេនាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៤ ស្ថិតស្រុកព្រៃនប់ ដើម្បីស្នើសុំឱ្យរបបក្រុងភ្នំពេញ ជួយផ្ដល់ដំណោះស្រាយជូនពួកគាត់បន្ទាប់ពីអាជ្ញាធរខេត្តព្រះសីហនុចុះអនុវត្តសាលដីកាដោយកម្ទេចផ្ទះអស់ ៦០០ខ្នង និងបណ្ដេញពួកគាត់ចេញ ដើម្បីយកដីនោះឱ្យពលរដ្ឋផ្សេងទៀត។
2019-04-18
អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Border) ចេញផ្សាយលទ្ធផលសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក នៅថ្ងៃព្រហស្បតិ៍ ទី១៨ មេសា ដោយបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែបន្តធ្លាក់ចុះ ហើយអ្នកជំនាញថា សន្ទស្សន៍នេះឆ្លុះបញ្ចាំងការពិតនៅកម្ពុជា។
2019-04-18
អង្គការសិទ្ធិ លីកាដូ (Licadho) ស៊ើបអង្កេតករណីជនសង្ស័យប្រើអំពើហិង្សាលើសមាជិកក្រុមប្រឹក្សាពីបក្សប្រឆាំងម្នាក់នៅភ្នំពេញ បណ្ដាលឱ្យរបួស។ ការស៊ើបអង្កេតដោយសារតែអង្គការ លីកាដូ បានទទួលពាក្យបណ្តឹងពីអតីតមន្ត្រីបក្សប្រឆាំង ដែលជាជនរងគ្រោះ។
2019-04-18
លោក កែវ ឌួង អ្នកនិពន្ធកម្មវិធីតាមទូរស័ព្ទដៃ អំពីប្រវត្តិសាស្ត្រខ្មែរក្រហម នៃមជ្ឈមណ្ឌលបុប្ផាណា ថ្លែងថា មេរៀនសំខាន់ៗ ចំនួន៤ ដែលលោកយល់ថា ពលរដ្ឋខ្មែរទូទៅ និងអ្នកនយោបាយ គួររៀនសូត្រពីរបបនេះ និងគួរជៀសវាង។
2019-04-18
ប្រធានគណបក្ស នគរប្រជាធិបតេយ្យ លោក ចាន់ យ៉េត បញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៧ មេសានេះថា សមាជិកបក្ស អ្នកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលាបានញុះញង់អោយប្រជាពលរដ្ឋទៅទន្ទ្រានយកដីនៅតំបន់ឧទ្យានជាតិគូលែនភ្នំទេពនៅក្នុងខែត្រព្រះវិហារតាមការចោទប្រកាន់របស់សមត្ថកិច្ច។
2019-04-18
ទាក់ទងនឹងគ្រោះអគ្គិភ័យក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យឆ្នាំខ្មែរ ពីថ្ងៃទី១៤ ដល់ទី១៦ មេសា របាយការណ៍នៃនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលជាតិ ឱ្យដឹងថា ករណីអគ្គិភ័យសរុបទូទាំងប្រទេស មាន១៤លើក។
2019-04-18
អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា ចំនួនភ្ញៀវទេសចរណ៍ ទៅលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នៅខេត្តជាប់មាត់សមុទ្រមួយនេះ កើនឡើងជាង ២០ភាគរយ បើធៀបនឹងចូលឆ្នាំខ្មែរ កាលពីឆ្នាំ២០១៨។
2019-04-18
របាយការណ៍នគរបាលជាតិ បង្ហាញថា អ្នកស្លាប់រយៈពេល ៥ថ្ងៃ នៃអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ មេសានេះ មានចំនួន ៥៩នាក់ ដែលកើនឡើង ១២នាក់ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ មានចំនួនអ្នកស្លាប់ ៤៧នាក់។
2019-04-17
ថ្ងៃពុធ ទី១៧ មេសា នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋជាច្រើនវិលត្រឡប់ចូលមករាជធានីភ្នំពេញវិញ បន្ទាប់ពីទៅស្រុកកំណើត ឬធ្វើដំណើរទៅកម្សាន្តតាមតំបន់ផ្សេងៗ ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ អស់រយៈពេល ៣ថ្ងៃកន្លងមកនេះ។