ប័ណ្ណសារព័ត៌មាន
2019-05-31
មន្ត្រីសហភាពអឺរ៉ុបឆ្លើយតបទៅគណបក្សសង្គ្រោះជាតិថា គេនៅតែរក្សាជំហរដដែលគឺជំរុញឱ្យរបបក្រុងភ្នំពេញ ប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់នានា ដើម្បីបង្កើតឱ្យបាននូវបរិយាកាសនយោបាយ ដែលអាចឱ្យគ្រប់ភាគីទាំងអស់ មានទាំងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយអាចបំពេញតួនាទី ការងារ ដោយសេរី។
2019-05-31
ក្រសួងការពារជាតិអះអាងថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលក្រសួងទើបតែបង្កើតឡើងកាលពីពេលថ្មីៗនេះ នឹងមិនជាន់តួនាទីគ្នាជាមួយបណ្ដាអង្គភាពប្រឆាំងគ្រឿងញៀនដទៃទៀតឡើយ។
2019-05-31
គេហទំព័រព័ត៌មានក្រសួងព័ត៌មានឱ្យដឹងថា នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ិនហ្ស៊ូ អាបេ (Shinzo Abe) បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងនោះ កាលពីថ្ងៃទី៣១ ខែឧសភា។
2019-05-31
ពលរដ្ឋរស់នៅឃុំបឹងចារ និងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ អះអាងថា អាជ្ញាធរមានចេតនា បណ្ដោយឱ្យមានអាជីវកម្មឈើខ្នាតធំ នៅជាប់តំបន់ព្រៃឡង់ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្រោមលេសថា ប្រមូលឈើចេញពីក្នុងបរិវេណផ្ទៃដីសម្បទានសេដ្ឋកិច្ចស៊ីបាយអូថេក (Ci-Biotech Co., Ltd)។
2019-05-31
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ អំពាវនាវឱ្យរក្សាវប្បធម៌ផ្សះផ្សា និងបង្រួបបង្រួមជាតិ។ ការអំពាវនាវរបស់ លោក ទៀ បាញ់ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន ថ្លែងនៅប្រទេសជប៉ុន ថា លោកកំពុងរង់ចាំធ្វើសង្គ្រាមជាមួយ លោក សម រង្ស៊ី។
2019-05-31
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី ជាបន្ទាន់ ក្រោយការឃុំខ្លួនជិតកន្លះឆ្នាំនេះ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា មានតែតុលាការប៉ុណ្ណោះទើបអាចសម្រេចដោះលែង ឬមិនដោះលែងសកម្មជនរូបនេះបាន។
2019-05-31
សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យសហគមន៍ខ្មែរកម្ពុជាក្រោម ប្រារព្ធខួប ៧០ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមទៅឱ្យវៀតណាមគ្រប់គ្រងនៅទីកន្លែងសាធារណៈនោះទេ ទោះបីក្នុងពិធីនោះ មានតំណាងព្រះមហាក្សត្រចូលរួមក៏ដោយ។ មន្ត្រីសហគមន៍ខ្មែរកម្ពុជាក្រោមចាញ់មតិ និងប្រមូលផ្ដុំដោយសន្តិវិធី។
2019-05-31
សមត្ថកិច្ចបានបញ្ជូនបុរសជនជាតិចិនដែលពាក់ព័ន្ធករណីនាំចូលលុយចំនួនជិតមួយលានដុល្លារ ដែលគ្មានប្រភពច្បាស់លាស់នោះ ទៅតុលាការក្រុងភ្នំពេញកាលរសៀលថ្ងៃទី៣០ ឧសភា។
2019-05-31
ឈ្មួញ ចាប់ផ្ដើមចាក់ដីលុបផ្ទៃសមុទ្រ ដែលបានបោះបង្គោលព្រំដីហើយ នៅចំណុចភ្នំដូង ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត។ ការចាក់ដីលុបឆ្នេរ និងសមុទ្រនេះ ក្រោយពេលអភិបាលខេត្តកំពត បញ្ជាក់ថា ទីតាំងបោះបង្គោលព្រំដីលើសមុទ្រ មានប្លង់កម្មសិទ្ធិត្រឹមត្រូវ។
2019-05-31
អគ្គស្នងការដ្ឋាននគរបាលជាតិអះអាងថា ការវាយទាត់ធាក់ទៅលើកងកម្លាំងនគរបាល ដែលរងការរិះគន់ពីសាធារណជននោះ គឺជាការហ្វឹកហាត់កាយសម្បទា មិនមែនជាអំពើទារុណកម្មឡើយ។ មន្ត្រីសិទ្ធិមនុស្សស្នើឱ្យមានការស៊ើបអង្កេតពិតប្រាកដ ព្រោះច្បាប់ហាមឃាត់មិនឱ្យមានការប្រើអំពើហិង្សាលើរូបរាងកាយរបស់ពលរដ្ឋណាម្នាក់ឡើយ។
2019-05-31
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ថ្លែងថា អ្នកដែលកំពុងធ្វើសង្គ្រាមស្អប់ជាតិសាសន៍ឯង គឺលោក ហ៊ុន សែន ដោយសារលោក កំពុងចាត់ទុកខ្មែរ សកម្មជន និងមន្ត្រីបក្សប្រឆាំងថា ជាសត្រូវដែលត្រូវកម្ទេច។
2019-05-30
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំទួលព្រះឃ្លាំង ខេត្តកំពង់ចាម គឺលោក អៀម ទិត បានភៀសខ្លួនទៅក្រៅប្រទេស ក្រោយពីកូនប្រុសរបស់លោកស្លាប់នៅក្នុងពន្ធនាគារខេត្តកំពង់ចាមដោយសង្ស័យថា ជាករណីឃាតកម្មផ្នែកនយោបាយ។
2019-05-30
លោក ហ៊ុន សែន ថ្លែងបែបនេះ ស្របពេលរបបរបស់លោកកំពុងរងការរិះគន់ថា មាននិន្នាការលម្អៀងខ្លាំងទៅរកប្រទេសចិន ហើយបែរខ្នងដាក់ប្រទេសប្រជាធិបតេយ្យលោកខាងលិច។
2019-05-30
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អះអាងថា ក្រសួងមិនបារម្ភពីរឿងក្រុមហ៊ុនចិន ហួវ៉េ (Huawei) លួចយកទិន្នន័យរបស់កម្ពុជានោះឡើយ ព្រោះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ធ្វើឡើងក្នុងគោលដៅជំនួញប៉ុណ្ណោះ។
2019-05-30
ក្រុមមេដឹកនាំសហជីព ចាត់ទុកសាលដីការបស់សាលាឧទ្ធរណ៍សម្រេចឱ្យមេដឹកនាំសហជីព ៦នាក់រួចទោស និងបដិសេធសាលាក្រមសាលាដំបូងនោះ គឺជារឿងត្រឹមត្រូវ ទោះជាយ៉ាងនេះក្ដី សហជីពអះអាងថា សំណុំរឿងពាក់ព័ន្ធនិងអំពើហិង្សានៅផ្លូវវេងស្រេងនេះ មិនទាន់មានយុត្តិធម៌សម្រាប់កម្មករ និងជនរងគ្រោះ ដោយការបង្ក្រាបហិង្សាពីអាជ្ញាធរនៅឡើយក៏ដោយ។