ប័ណ្ណសារព័ត៌មាន
2019-05-30
អាជ្ញាធររបបក្រុងភ្នំពេញ និងអង្គការសង្គមស៊ីវិលឃ្លាំមើលការរំលោភសិទ្ធិមនុស្សអះអាងផ្ទុយគ្នា ពាក់ព័ន្ធនឹងរឿងករណីស្លាប់លោក ទិត រ៉ន កូនសកម្មជនគណបក្ស សង្គ្រោះជាតិ នៅក្នុងខេត្តកំពង់ចាម។
2019-05-30
ជនជាតិដើមភាគតិចខ្លះ បានចេញមុខប្ដឹងឈ្មួញ ពីបទឈូសឆាយព្រៃសហគមន៍ខុសច្បាប់ មិនត្រូវបានអាជ្ញាធរស៊ើបអង្កេតនោះទេ ផ្ទុយទៅវិញពួកគាត់បានក្លាយជាជនរងគ្រោះ ដោយសារទទួលរងការគំរាមកំហែងពីសមត្ថកិច្ច និងអ្នកមានឥទ្ធិពល។
2019-05-29
ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុន ធ្វើបាតុកម្មប្រឆាំងវត្តមានមេដឹកនាំរបបក្រុងភ្នំពេញ ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅទីក្រុងតូក្យូ នៅថ្ងៃទី៣០ ខែឧសភា។ ពលរដ្ឋខ្មែរនាំគ្នាលើកបដា និងស្រែកតវ៉ានៅមុខសណ្ឋាគារដែលលោក ហ៊ុន សែន ស្នាក់នៅ។
2019-05-29
លោក ហៃ វណ្ណា ថា ការជួបជុំតវ៉ានេះ នឹងធ្វើនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភាស្អែក ស្របពេលដែលលោក ហ៊ុន សែន និង មន្ត្រីរបបនេះជាច្រើនរូបទៀត កំពុងចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្ដីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ។
2019-05-29
សាច់ញាតិរបស់ជនជាប់ឃុំកំពុងខ្វល់ខ្វាយអំពីសុវត្ថិភាពរបស់ស្វាមី បន្ទាប់ពីសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២នាក់បញ្ជូនទៅពន្ធនាគារ កាលពីថ្ងៃទី២៨ ឧសភា ម្សិលមិញ។
2019-05-29
ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (Adhoc) ដែលជាអង្គការសិទ្ធិមនុស្សក្នុងស្រុកដ៏ធំមួយនិយាយថា សិទ្ធិមនុស្សនៅកម្ពុជាកំពុងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។
2019-05-29
ពលរដ្ឋ ២៦គ្រួសារដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនចិន យូញៀន (Union Development Group) នៅខេត្តកោះកុង ប្រមូលផ្ដុំគ្នាសាជាថ្មីនៅមុខក្រសួងរៀបចំដែនដី នៅថ្ងៃទី២៨ ឧសភា ស្រែកតវ៉ារកដំណោះស្រាយពីលោក ជា សុផារ៉ា។
2019-05-29
អាជ្ញាធរមូលដ្ឋាន និងប៉ូលិសនៅស្រុកមង្គលបូរីជាច្រើននាក់ បានទៅបំភិតបំភ័យដល់ផ្ទះសកម្មជនគណបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យ ខណៈដែលពួកគាត់កំពុងហូបនំបញ្ចុកជុំគ្នានៅក្នុងពិធីឡើងផ្ទះថ្មី កាលពីព្រឹកថ្ងៃទី២៨ ឧសភា។
2019-05-29
មន្ទីរពេទ្យគន្ធបុប្ផាអះអាងថា ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០១៩ នេះ មានកុមារជាង ៣៧ម៉ឺននាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ក្នុងនោះជាង ៧ម៉ឺននាក់ មានជំងឺធ្ងន់ធ្ងរ ត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
2019-05-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំខ្មែរសម័យទំនើបមួយរូប ដែលត្រូវអ្នកប្រឆាំងនឹងលោក ទាមទារឱ្យចុះចេញពីតំណែងម្ដងហើយម្ដងទៀត។ នៅពេលលោកចេញទៅចូលរួមប្រជុំនៅក្រៅប្រទេសម្ដងៗ ពលរដ្ឋខ្មែរតែងតែទទួលស្វាគមន៍ដោយធ្វើបាតុកម្មប្រឆាំងវត្តមានលោក និងទាមទារឲ្យលោកចុះចេញពីតំណែងដោយសន្តិវិធីជាដើម។
2019-05-29
ការដោះលែងនេះ ត្រូវបានអ្នកនាំពាក្យពន្ធនាគារ អះអាងថា ធ្វើឡើងតាមបញ្ជារបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលកំណត់ឱ្យជាប់ពន្ធនាគារតែ ២ខែ ក្នុងករណីកញ្ញា បើកឡានស៊េរីទំនើបបុកមនុស្សស្លាប់។
2019-05-29
ពលរដ្ឋជាង ៤៧០គ្រួសារ រស់នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ អះអាងថា អាជ្ញាធរខេត្តនេះ នៅតែពង្រាយកម្លាំងសមត្ថកិច្ចចម្រុះរារាំងពលរដ្ឋ៤ភូមិ មិនឱ្យធ្វើកសិកម្មលើដីរបស់ពួកគេ ដែលបានអាស្រ័យផលតាំងពីដូនតាមក។ ចំណែកអាជ្ញាធរខេត្តអះអាងថា ពលរដ្ឋមកធ្វើស្រែលើដីរបស់រដ្ឋ ជាអំពើខុសច្បាប់។
2019-05-29
ការស្នើសុំនេះ ធ្វើឡើងក្រោយពេលអភិបាលខេត្តកំពត ធ្វើសន្និសីទកាសែតបង្ហាញថា ផ្ទៃសមុទ្រជាង ១ហិកតារ ដែលមានការបោះបង្គោលព្រំដី ពីលើ មានប័ណ្ណកម្មសិទ្ធិករត្រឹមត្រូវ នៅខណៈ ច្បាប់បញ្ញត្តិថា ឆ្នេរ និងសមុទ្រ ជាកម្មសិទ្ធិរបស់រដ្ឋ។
2019-05-29
អាជ្ញាធររបបក្រុងភ្នំពេញចាប់ផ្ដើមស៊ើបអង្កេតជាថ្មីចំពោះករណីស្លាប់លោក ទិត្យ រ៉ន កូនសកម្មជនគណបក្សសង្គ្រោះជាតិនៅក្នុងពន្ធនាគារខេត្តកំពង់ចាម។ មន្ត្រីសង្គមស៊ីវិលមិនបានចូលរួមក្នុងការស៊ើបអង្កេតនេះទេ។
2019-05-29
ទាំងបព្វជិត និងគ្រហស្ថ ថា ប្រព័ន្ធយុត្តិធម៌ខ្មែរសព្វថ្ងៃ កាន់តែធ្វើឱ្យរាស្ត្រអស់ជំនឿ ក្រោយដោះលែងកូនស្រីអ្នកមានទ្រព្យ និង អំណាចម្នាក់ពីពន្ធនាគារយ៉ាងប្រញាប់ ទោះជាជននោះបានធ្វើឱ្យនិស្សិតស្រីម្នាក់ស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។