ប័ណ្ណសារព័ត៌មាន
2019-05-10
សកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលប្រាប់អាស៊ីសេរីថា ពួកគេមិនមានជំនឿលើចំណាត់ការរបស់ក្រសួងបរិស្ថាន ដែលបានចេញសេចក្ដីថ្លែងការណ៍ ហាមឃាត់ ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន បែងចែកដីព្រៃឈើនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីយកធ្វើជាកម្មសិទ្ធិនោះទេ។
2019-05-10
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់អាស៊ីសេរីថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែភ័យខ្លាចគម្រោងលោក សម រង្ស៊ី វិលចូលកម្ពុជាវិញនៅឆ្នាំ២០១៩ នេះ ទើបលោកប្រកាសឱ្យមន្ត្រីនៅមូលដ្ឋានតាមឃ្លាំមើលសកម្មភាពរបស់ពលរដ្ឋ។
2019-05-10
ក្រុមការងារ ១០០រាត្រី ដែលបន្តបេសកកម្មពីលោកបណ្ឌិត កែម ឡី បានបង្ហាញរបាយការណ៍ស្រាវជ្រាវទី ៤៥ ស្ដីពី ប្រព័ន្ធតុលាការគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។ របាយការណ៍ ៤ទំព័រ បានលាតត្រដាង ពីគណបក្សកាន់អំណាច ប្រើប្រព័ន្ធតុលាការ ជាឧបករណ៍បម្រើមហិច្ឆតានយោបាយ ដើម្បីក្រាញអំណាច។
2019-05-10
អាជ្ញាធរខេត្តសៀមរាប សន្និដ្ឋានជំហានដំបូងថា ករណីបាញ់ប្រហារទៅលើសាច់ញាតិព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ មិនមែនជាការប៉ុនប៉ងធ្វើឃាតនោះទេ ដោយសារតែជនរងគ្រោះមិនធ្លាប់មានទំនាស់ជាមួយអ្នកជិតខាង។
2019-05-09
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅតែទាមទារឱ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ ព្រោះការឃុំខ្លួននេះ ហួសនីតិវិធីយូរហើយ។
2019-05-09
មន្ត្រីនាំពាក្យរដ្ឋាភិបាលបដិសេធសំណើរបស់ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលស្នើឲ្យរដ្ឋាភិបាលពិចារណាករណីចាប់ឃុំខ្លួន ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឡើងវិញ។
2019-05-09
ក្រៅពីបង្ហាញពីការសោកស្ដាយដែលអង្គការសង្គមស៊ីវិល និងសមាគមទាំងអស់នៅកម្ពុជា ពុំបានទទួលនូវសិទ្ធិ និងសេរីភាពពេញលេញដូចគ្នាក្នុងការប្រតិបត្តិការនៅកម្ពុជា ដោយគ្មានការរារាំងពីអាជ្ញាធរនៅកម្ពុជានោះ។
2019-05-09
សកម្មជនបរិស្ថានអះអាងថា តំបន់ព្រៃការពារធម្មជាតិជាច្រើនកន្លែងកំពុងប្រឈមនឹងការវិនាសហិនហោច ព្រោះក្រុមជនល្មើសនៅតែបន្តសកម្មភាពកាប់ឈើឥតស្រាកស្រាន្ត ដោយមានការបើកដៃពីអាជ្ញាធរពាក់ព័ន្ធមួយចំនួន។
2019-05-09
ប្រធានចលនាស្ត្រីបក្សប្រឆាំងនៅក្រៅប្រទេស អំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ចូលរួម ដំណើរមន្ត្រីបក្សប្រឆាំង ដែលត្រូវទៅឆ្លើយបំភ្លឺនៅតុលាការ ជាបន្តបន្ទាប់ ជាពិសេសចូលរួម ដើម្បីផ្តល់កម្លាំងចិត្ត និងគាំទ្រចៅសង្កាត់អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត និងមន្ត្រី ០៥ នាក់ផ្សេងទៀត ដែលឡើងតុលាការនៅថ្ងៃទី៩ ខែឧសភានេះ។
2019-05-09
លោក អាឡិច អំពាវនាវឱ្យយុវជនខ្មែរទាំងអស់ នាំគ្នាក្រោកឡើង ដើម្បីជួយឈឺឆ្អាលបញ្ហាសង្គម ព្រោះមានតែយុវជនទេ ដែលជាកម្លាំងឈានមុខគេ ក្នុងការទាមទារឱ្យរបបលោក ហ៊ុន សែន ទទួលខុសត្រូវចំពោះអំពើសកម្មទាំងឡាយ ដែលប៉ះពាល់ដល់បញ្ហាបរិស្ថាន ធនធានធម្មជាតិ និង អនាគតរបស់យុវជនខ្មែរ។
2019-05-09
កាលជនជាតិចិន ហូរចូលគំហុកដំបូងៗ ជនជាតិចិន ច្រើនតែប្លន់ ចាប់ជំរិត ជនជាតិចិនដូចគ្នា ដែលកំពុងស្នាក់នៅកម្ពុជា ឬជំរិតជនជាតិចិន នៅក្រៅប្រទេស តាមប្រព័ន្ធអ៊ីនធឺណិត (internet)។
2019-05-09
អ្នកស្រី រ៉ូណា ស្មីត ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបើកទូលាយសិទ្ធិសេរីភាពនិងពង្រឹងភាពជាមួយជាដៃគួរជាមួយអង្គការសង្គម-សមាគមនៅកម្ពុជា និងស្នើសុំឱ្យធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
2019-05-09
តុលាការខេត្តបាត់ដំបងនៅថ្ងៃទី៩ ខែឧសភានេះ បានសាកសួរមន្ត្រីគណបក្សសង្គ្រោះជាតិដែល របបក្រុងភ្នំពេញរំលាយចោលចំនួន ៦នាក់បន្ថែមទៀតគឺមានរួមមាន អតីតសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ឌឹម សារឿន ចៅសង្កាត់អូរចារជាប់ឆ្នោត កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត។
2019-05-08
ការប្រកាសនេះ គឺធ្វើឡើងបន្ទាប់ពីប្រធានចៅក្រមជំនុំជម្រះតុលាការកំពូល លោក គង់ ស្រ៊ីម លើកយកសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី កាលពីខែកក្កដាឆ្នាំ២០១៦ មកជំនុំជម្រះឡើងវិញ នៅថ្ងៃទី៨ ឧសភា។
2019-05-08
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទាមទារឱ្យអាជ្ញាធររបបក្រុងភ្នំពេញបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ លើមន្ត្រីគណបក្សសង្គ្រោះជាតិជាង២០ នាក់ នៅខេត្តបាត់ដំបង។ របបក្រុងភ្នំពេញអះអាងថា ចំណាត់ការទៅលើក្រុមមន្ត្រីគណបក្សប្រឆាំងទាំងនោះ គឺជារឿងផ្លូវច្បាប់ មិនមែនជារឿងនយោបាយនោះឡើយ។