ប័ណ្ណសារព័ត៌មាន
2019-05-08
របបក្រុងភ្នំពេញគ្រោងដាក់ពាក្យបណ្ដឹងប្រឆាំងលោក សម រង្ស៊ី ក្រោយពីចោទប្រកាន់លោក ហ៊ុន សែន ថា ជាអ្នករៀបចំគម្រោងសម្លាប់លោក ហុក ឡងឌី អតីតស្នងការនគរបាលជាតិ កាលពីជាង១០ឆ្នាំមុន។ អ្នកវិភាគនយោបាយ និងមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សទាមទារឱ្យមានការស៊ើបអង្កេតឡើងវិញ ពាក់ព័ន្ធនឹងករណីនេះ។
2019-05-08
ម្ដាយកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ដែលជាសង្កាត់ជាប់ឆ្នោតពីខាងគណបក្សសង្គ្រោះជាតិ នៅសង្កាត់អូរចារ លោកស្រី នួន សារ៉េន អំពាវនាវឱ្យពលរដ្ឋជួយតាមដាន និង ផ្ដល់កម្លាំងចិត្ត ដើម្បីយុត្តិធម៌ ដល់កូនស្រីលោកស្រី ដែលត្រូវឡើងតុលាការនៅថ្ងៃទី៩ ខែ ឧសភា ខាងមុខ។
2019-05-08
ការស្នើសុំនេះ បន្ទាប់ពីយុវជនម្នាក់បានស្លាប់ ខណៈជាប់ឃុំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្មាច់ កាលពីថ្ងៃទី៤ ឧសភា ដោយពុំមានសមត្ថកិច្ចទទួលខុសត្រូវលើសំណុំរឿងនេះ។
2019-05-08
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់អាស៊ីសេរី ថា សមត្ថកិច្ចមិនទាន់ចាប់បានជនដៃដល់ ជាជនជាតិចិន ដែលបាញ់សម្លាប់ជនជាតិដូចគ្នា នៅមុខសណ្ឋាគារខ្សាច់ ស ក្នុងក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី៦ ឧសភានៅឡើយទេ។
2019-05-07
សកម្មជនបរិស្ថានអះអាងថា តំបន់ព្រៃការពារធម្មជាតិជាច្រើនកន្លែងកំពុងប្រឈមនឹងការវិនាសហិនហោច ព្រោះក្រុមជនល្មើសនៅតែបន្តសកម្មភាពកាប់ឈើឥតស្រាកស្រាន្ត ដោយមានការបើកដៃពីអាជ្ញាធរពាក់ព័ន្ធមួយចំនួន។
2019-05-07
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចំនួន៥នាក់ក្នុងចំណោម២៦នាក់ នៅថ្ងៃទី៨ ឧសភា បានចូលខ្លួនបំភ្លឺតាមដីកាកោះរបស់តំណាងអយ្យការនៃសាលាដំបូងខេត្តបាត់ដំបង។ ទន្ទឹមគ្នានេះ អាជ្ញាធរខេត្តបាត់ដំបងបានដាក់ពង្រាយកម្លាំងប៉ូលិសជាច្រើននាក់ ការពារយ៉ាងតឹងតែង ហើយបានបិទផ្លូវមួយចំនួនទប់ស្កាត់មិនឱ្យអ្នកគាំទ្រចូលទៅមុខតុលាការនោះទេ។
2019-05-07
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត (RhonaSmith) បានជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់សំខាន់ៗជាច្រើនរូបរបស់របបក្រុងភ្នំពេញ ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី។
2019-05-07
សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (CCJA) ត្រូវបានសម្ពោធដំណើរការជាផ្លូវការនៅកម្ពុជាក្នុងគោលបំណងជំរុញការផ្លាស់ប្ដូរប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងរវាងកម្ពុជានិងចិន។
2019-05-07
សកម្មជនបរិស្ថាន និងសហគមន៍ការពារព្រៃឈើរកឃើញថា ការរីករាលដាលនៃការកាប់បំផ្លាញព្រៃឈើជាប្រព័ន្ធ គ្រប់តំបន់ទូទាំងប្រទេស ផ្ដើមចេញពីអំពើពុករលួយ។
2019-05-07
អ្នកនយោបាយអូស្ត្រាលីដើមកំណើតកំណើតខ្មែរ និងអ្នកនយោបាយអូស្ត្រាលីផ្សេងទៀត ដែលមកពីគណបក្សពលករ អះអាងថា បើគណបក្សពួកគាត់ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល នឹងទាមទារឲ្យមានការពិនិត្យមើលកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលាឡើងវិញ ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។
2019-05-07
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត នៅថ្ងៃទី៦ ខែឧសភា បានធ្វើទស្សនកិច្ចនៅមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ឬហៅថា មណ្ឌលអប់រំវិជ្ជាជីវៈព្រៃស្ពឺ ដែលជាកន្លែងអាជ្ញាធរបានចាប់ប្រមូលមនុស្សចាស់ និងកុមារនៅតាមចិញ្ចើមផ្លូវ អ្នកគ្មានទីជម្រក អ្នកប្រើប្រាស់គ្រឿងញៀន ស្ត្រីរកស៊ីផ្លូវភេទ និងជនវិកលចរិតជាដើម យកទៅអប់រំកែប្រែ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីនោះ។
2019-05-07
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត (RhonaSmith) បានទទួលយកសំណើពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) ហើយសន្យាថា នឹងជួយជំរុញទៅរដ្ឋមន្ត្រីក្រសួងដែនដីនៅថ្ងៃទី៧ ខែឧសភាដើម្បីស្វែងរកដំណោះស្រាយឆាប់ៗ ជូនពលរដ្ឋ។
2019-05-06
គណបក្សសង្គ្រោះជាតិបានចាត់ទុកការស្លាប់របស់លោក ទិត រ៉ន កូនសកម្មជនគណបក្សនៅក្នុងពន្ធនាគារខេត្តកំពង់ចាម ថាជាឃាតកម្មនយោបាយតាមរូបភាពថ្មីមួយទៀតដែលធ្វើឡើងដោយរបបក្រុងភ្នំពេញ។
2019-05-06
ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក ពេជ្រ វិជ្ជាធរ សម្រេចចេញដីកាឃុំខ្លួនអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោក ឌួង ណាគ្រី បណ្ដោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ ឬហៅថា ប៉េហ្ស៊ី (PJ) ក្រោមបទចោទចំនួនពីរ គឺប្រើប្រាស់អាវុធគ្មានការអនុញ្ញាត និងប៉ុនប៉ងឃាតកម្ម។
2019-05-06
ទងនឹងការបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតជាង ២៥០នាក់ ក្នុងពិធីបុណ្យពិសាខបូជា អ្នកនាពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅមិនទាន់អាចបញ្ជាក់ឲ្យដឹងពីចំនួនទណ្ឌិតពិតប្រាកដនៅឡើយទេ ដោយសារកំពុងពិនិត្យមើលលើសំណើរបស់ពន្ធនាគាររាជធានីខេត្តចំនួន២២ និងមណ្ឌលអប់រំកែប្រែចំនួន៣។