ប័ណ្ណសារព័ត៌មាន
2019-05-06
អ្នកការពារបរិស្ថាន ជំរុញឱ្យអាជ្ញាធរព្រះសីហនុចាត់វិធានការតាមផ្លូវច្បាប់ទៅលើមជ្ឈមណ្ឌលកម្សាន្តចិន ឈ្មោះ ជីន ទីង (JINGDING) នៅលើកោះរ៉ុងសន្លឹម ដែលបន្តធ្វើអាជីវកម្ម ផ្គើននឹងបទបញ្ជារបស់អាជ្ញាធរខេត្តព្រះសីហនុ។
2019-05-06
តំណាងពលរដ្ឋនៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អះអាងថា ពលរដ្ឋប្រមាណ ៤០០គ្រួសារ លើកគ្នាទៅដាក់ញត្តិនៅសាលាស្រុកកណ្ដាលស្ទឹង នៅព្រឹកថ្ងៃទី៦ ឧសភា ដើម្បីស្នើសុំដំណោះស្រាយ ដីសហគមន៍សាមគ្គីរបស់ពលរដ្ឋ ជាច្រើនហិកតារ ដែលរដ្ឋសម្រេចយកទៅអភិវឌ្ឍន៍ជាវាលយន្តហោះថ្មី។
2019-05-06
ក្រសួងកសិកម្ម បានចេញផ្សាយរបាយការណ៍ថ្មីមួយ ស្ដីពីការប្រមូលពន្ធ អនុផលព្រៃឈើ ទទួលបានថវិកាជាង ២លានដុល្លារ ក្នុងរយៈពេល ៣ខែចុងក្រោយ នៅដើមឆ្នាំ២០១៩នេះ។
2019-05-06
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតគ្រោះថ្នាក់រន្ទះបាញ់ ខ្យល់កន្ត្រាក់ នៅចន្លោះថ្ងៃទី៦ ដល់ថ្ងៃទី១២ ឧសភា ព្រោះចន្លោះថ្ងៃទាំងនេះ គឺជាដំណាក់កាលឆ្លងរដូវប្រាំង ចូលរដូវវស្សា។
2019-05-06
ប្រជាសហគមន៍ឡពាងប្រមាណ ៤៥នាក់ ប្រមូលផ្ដុំគ្នាមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ឧសភា ខណៈអ្នកភូមិគ្នាឯង ៣នាក់ ត្រូវចូលខ្លួនបំភ្លឺម្នាក់ម្ដងៗ ក្នុងសំណុំរឿងរដ្ឋប្បវេណី ប្ដឹងសុំកាន់កាប់ដីពីអ្នកស្រី ជា ខេង មកវិញ។
2019-05-06
អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តស្រាវជ្រាវរកមូលហេតុអំពីភ្លើងឆេះផ្សារអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីឆេះខូចខាតតូបលក់ដូររបស់អាជីវករ ៦៧តូប និងទ្រព្យសម្បត្តិ ដែលគិតជាទឹកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក កាលពីម៉ោង ៣ព្រឹក ថ្ងៃទី៥ ឧសភា។
2019-05-06
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្ដូរកាលបរិច្ឆេទនៃការធ្វើបច្ចុប្បន្នភាព លើបញ្ជីឈ្មោះបោះឆ្នោត ពីខែតុលា មកធ្វើនៅដើមខែឧសភាវិញ សម្រាប់ឆ្នាំ២០១៩។ រយៈពេល ៤ថ្ងៃដំបូងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៤ ឧសភា មានពលរដ្ឋជាង ១ម៉ឺននាក់ បានទៅចុះឈ្មោះថ្មី។
2019-05-06
អ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួននៅខេត្តបាត់ដំបងបានត្រៀមខ្លួនទៅឃ្លាំមើលនៅមុខសាលាដំបូងខេត្ត ដើម្បីផ្ដល់កម្លាំងចិត្តដល់មន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់ ដែលចូលបំភ្លឺតាមដីការបស់តុលាការនៅថ្ងៃទី៨ ឧសភា ខាងមុខ។
2019-05-06
រយៈពេល ៤ថ្ងៃដំបូង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ឧសភា មានពលរដ្ឋជាង ១ម៉ឺននាក់ បានទៅចុះឈ្មោះថ្មី រីឯអ្នកដែលសុំលុបឈ្មោះ និងសុំកែតម្រូវទិន្នន័យ មានជិត ២ពាន់នាក់។
2019-05-05
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោក ហ៊ុន សែន និងជាមេបញ្ជាការកងទ័ពជើងគោកបានដឹកនាំបើកពិធីសមយុទ្ធហនុមានមាស ដែលចាប់ផ្ដើមដោយមានការបាញ់គ្រាប់ពិត នៅទីលានបាញ់គ្រាប់ពិតតេជោសែនថ្ងៃទី០៤ ខែឧសភា នេះ។
2019-05-05
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សន្យានឹងលើកយកកង្វល់របស់អង្គការ និងសមាគមនៅខេត្តកំពង់ឆ្នាំង ប្រាប់ទៅក្រសួងមហាផ្ទៃ និងដាក់បញ្ហាទាំងនោះ ក្នុងរបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
2019-05-05
មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ និងជាអនុប្រធានគណបក្សនេះ គឺអ្នកស្រី មូរ សុខហួរ បញ្ជាក់ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៤ ខែមេសា ថាគណបក្សប្រឆាំង កំពុងត្រៀមមេធាវី ដើម្បីការពារក្តីជូនមន្ត្រីបក្ស ដែលតុលាការខេត្តបាត់ដំបង កោះហៅជាទ្រង់ទ្រាយធំ ឲ្យទៅបំភ្លឺ ជុំវិញសកម្មភាពនយោបាយរបស់ពួកគាត់។
2019-05-05
ពលរដ្ឋ និងសកម្មជនបរិស្ថាន អះអាងថា ដេប៉ូអារច្រៀកឈើខ្នាតធំ នៅតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសសានក្រោមពីរ ក្នុងខេត្តស្ទឹងត្រែង ត្រូវបានដុតបំផ្លាញចោលដោយស្ងាត់ៗ។ រីឯចម្រៀក និងគំនរឈើរាប់សិបម៉ែត្រគួប ក៏ត្រូវបំផ្លាញចោលដែរ ដោយមានការយាមល្បាតយ៉ាងប្រុងប្រយ័ត្ន មិនអនុញ្ញាតឲ្យសហគមន៍មូលដ្ឋាន ថតយករូបភាព និងវីដេអូ ចេញពីតំបន់នោះទេ។
2019-05-05
ពលរដ្ឋ និងពុទ្ធបរិស័ទជាង ៤០នាក់ បានជួបជុំគ្នាក្នុងបរិវេណវត្តនៅថ្ងៃទី៤ ឧសភា បានប្រកាសជំហរប្រឆាំងការបណ្ដេញព្រះសង្ឃ ដែលគង់នៅ វត្តអូរដំរី ឃុំអូរត្រេះ ខេត្តព្រះសីហនុ និងបានផ្តិតមេដៃ ទាមទារដីវត្តមកវិញ។
2019-05-04
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រូវបានអ្នកស្រឡាញ់ប្រជាធិបតេយ្យកោតសរសើរថា មានទឹកចិត្តក្លាហានមោះមុត ហ៊ានចេញមុខតស៊ូមតិប្រឆាំងរបបក្រុងភ្នំពេញ ដែលពួកគេមើលឃើញថា កំពុងដឹកនាំកម្ពុជាឆ្ពោះទៅរបបផ្ដាច់ការ។ មានស្ថានភាពពីរដែលជំរុញសន្ទុះចិត្តរបស់ពួកគេឱ្យចូលរួមគិតគូរពីវាសនាប្រទេសជាតិខ្លួនយ៉ាងសកម្មបែបនោះ។