ប័ណ្ណសារព័ត៌មាន
2019-05-04
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកខ្លះរិះគន់ និងខ្លះទៀតគាំទ្រចំពោះចំណាត់ការរបស់តុលាការក្រុងភ្នំពេញ ទៅលើករណី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោក ឌួង ណាគ្រី ជុំវិញការបាញ់រះទៅលើពលរដ្ឋពីរនាក់ប្តីប្រពន្ធ កាលពីយប់ថ្ងៃទី០១ ខែឧសភា។
2019-05-04
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត សរសេរនៅលើហ្វេសប៊ុក ថាអ្នកស្រីលើកទឹកចិត្តដល់រដ្ឋាភិបាលក្រុងភ្នំពេញឱ្យទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកយកព័ត៌មានអាស៊ីសេរី២នាក់ នៅថ្ងៃប្រារព្ធទិវាសេរីភាពសារព័ត៌មាន។
2019-05-03
អ្នកវិភាគនយោបាយ លើកឡើងថា លោក ហ៊ុន សែន កំពុងប្រមាថប្រជាជាតិខ្មែរទាំងមូល ក្នុងការណ៍ដែលលោកដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំវៀតណាម លោក ឡេ ឌឹកអាញ់ (Le Duc Anh)។
2019-05-03
ក្រុមហ៊ុនផលិតផលម៉ាកយីហោល្បីៗ ទាមទារឱ្យរបបលោក ហ៊ុន សែន ឆ្លើយតបទៅនឹងសំណើរបស់ពួកគេជុំវិញការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារ ដែលពួកគេបានលើកឡើងកាលពីចុងឆ្នាំ២០១៨ កន្លងទៅ។
2019-05-03
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរិទ្ធ បានចាត់ទុក សាលក្រមតុលាការរបបក្រុងភ្នំពេញថា ជាសាលក្រមនយោបាយ ធ្វើតាមបញ្ជារបស់មេដឹកនាំរបបក្រុងភ្នំពេញ បន្ទាប់ពីបានកាត់ទោសប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ ៨ឆ្នាំ ពីបទញុះញង់កងទ័ពកុំឱ្យស្ដាប់បទបញ្ជា និងប្រមាថព្រះមហាក្សត្រ។
2019-05-03
សាលាដំបូងខេត្តព្រះសីហនុ សម្រេចឱ្យពលរដ្ឋ១១គ្រួសារចាញ់ក្ដីអ្នកមានទ្រព្យម្នាក់ លើវិវាទដីធ្លីមួយកន្លែងស្ថិតក្នុង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដោយតម្កល់ទុកដីការក្សាការពារដែលតុលាការខេត្តនេះ បានចេញឱ្យបុគ្គលនោះកាលពីពេលកន្លងមក ទុកជាបានការដដែល។
2019-05-03
ការលើកឡើងនេះ ក្រោយពេលក្រសួងព័ត៌មាន បានប្រារព្ធទិវាសេរីភាពសារព័ត៌មាន នៅថ្ងៃទី៣ ឧសភា។ ឯអ្នកជំនាញផ្នែកសារព័ត៌មាន យល់ថា សេរីភាពសារព័ត៌មានបន្តធ្លាក់ចុះ ចាប់តាំងពីឆ្នាំ២០១៧មក ក្រោយពេលរបបក្រុងភ្នំពេញ ធ្វើទុក្ខបុកម្នេញ សារព័ត៌មានឯករាជ្យ បណ្ដាលឱ្យសារព័ត៌មានដទៃទៀត មិនហ៊ានសរសេររិះគន់រដ្ឋាភិបាលទាល់តែសោះ។
2019-05-03
សាលាដំបូងខេត្តព្រះសីហនុ សម្រេចឲ្យពលរដ្ឋ ១១គ្រួសារចាញ់ក្ដីអ្នកមានទ្រព្យម្នាក់ លើវិវាទដីធ្លីមួយកន្លែងស្ថិតក្នុង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដោយតម្កល់ទុកដីការក្សាការពារដែលតុលាការខេត្តនេះ បានចេញឲ្យបុគ្គលនោះកាលពីពេលកន្លងមក ទុកជាបានការដដែល។
2019-05-03
រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បញ្ជាក់ក្នុងលិខិតរបស់ក្រសួងព័ត៌មាន ចេញផ្សាយថ្ងៃទី៣០ មេសាថា ការហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅថ្ងៃបុណ្យជាតិទាំង២ នេះ ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា។
2019-05-03
ប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះ ចេញមុខមកជួបក្រុមប្រជាពលរដ្ឋប្រមាណ ៥០នាក់តំណាងឲ្យ ១៥៤គ្រួសារ នៅក្រសួងរៀបចំដែនដី ក្នុងរាជធានីភ្នំពេញ ដោយសន្យាថា នឹងចុះទៅដោះស្រាយបញ្ហាដីធ្លី នៅទីតាំងមានទំនាស់ ស្ថិតក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល នៅដើមសប្ដាហ៍ក្រោយ។
2019-05-03
ចៅក្រមតុលាការក្រុងភ្នំពេញ លោក លាង សំណាត់ ចេញដីកាកោះអ្នកភូមិឡពាង៣នាក់បន្ថែមទៀត ឲ្យទៅឆ្លើយបំភ្លឺនៅតុលាការម្នាក់មួយថ្ងៃគឺចាប់ពីថ្ងៃទី៦ដល់ទៅទី៨ ឧសភា ក្នុងដំណើរការនីតិវិធីត្រៀមសម្រាប់ការទាញរកហេតុផល ក្នុងបណ្ដឹងសុំសិទ្ធិគ្រប់គ្រងដី ពីអ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងធនធានរ៉ែនិងថាមពល។
2019-05-02
ក្រុមយុវជន និងនិស្សិត អះអាងថា ទំហំព្រៃឈើ ដែលឋិតក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ នៅតែប្រឈមហានិភ័យខ្ពស់នៅឡើយ នៅគ្រាដែលពួកគេប្រទះឃើញ ដើមឈើធំៗ ក្នុងព្រៃអភិរក្សមួយនេះត្រូវបានគេកាប់ដួល ធ្វើអាជីវកម្មយ៉ាងពេញទំហឹង។
2019-05-02
អ្នកស្រី រ៉ូណា ស្មីត បានចោទសួរអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អំពីរឿងរឹតត្បិតសិទ្ធិសេរីភាពជួបជុំ និងបានចោទសួររដ្ឋមន្ត្រីក្រសួងយុត្តិធម៌អំពីរឿងវិស័យច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រមទាំងលើកឡើង ពីករណីឃុំខ្លួនលោក កឹម សុខា ផងដែរ។
2019-05-02
ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន ទាមទារឱ្យរបបក្រុងភ្នំពេញយកចិត្តទុកដាក់ការពារសុវត្ថិភាពដល់ក្រុមកម្មករបន្ទាប់ពីមានរបាយការណ៍មានគ្រោះថ្នាក់ចរាចរណ៍ជិត២ពាន់ករណីបានកើតមានឡើងទៅលើក្រុមកម្មករ។
2019-05-02
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំវៀតណាម លោក ឡេ ឌឹកអាញ់ (Le Duc Anh ) នៅរសៀលថ្ងៃព្រហស្បតិ៍ទី២ ខែ ឧសភា ឆ្នាំ២០១៩។