ប័ណ្ណសារព័ត៌មាន
2019-05-02
ក្រសួងការពារជាតិអះអាងថា នឹងមិនមានការកាត់ ឬទម្លាក់សក្ដិមន្ត្រីយោធាជាន់ខ្ពស់នោះឡើយ។ ការបកស្រាយនេះ បន្ទាប់ពីមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានប្រកាសពីគម្រោងកែទម្រង់ជួរកងទ័ព ដោយចង់រក្សាទុកនាយឧត្ដមសេនីយ៍តែពីររូប ហើយមន្ត្រីជាន់ខ្ពស់យោធាដទៃទៀត អាចត្រូវបន្ថយឋានន្តរសក្ដិដើម្បីឱ្យសមស្របទៅនឹងតួនាទី។
2019-05-02
ប្រជាពលរដ្ឋរស់នៅឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ថា អាជ្ញាធរបានចុះឈូសឆាយផលដំណាំពួកគាត់អស់ជាច្រើនហិកតារ និងដុតផ្ទះអស់ជាច្រើនខ្នង។
2019-05-02
អាជីវកម្មឈើទាំងនោះ ក្រុមឈ្មួញបានដឹកជញ្ជូនឈើមូលធំៗ ចេញពីតំបន់ឧទ្យានជាតិភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលឋិតក្នុងចន្លោះខេត្តចំនួន ៣ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់។
2019-05-02
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សទាមទារឱ្យអាជ្ញាធររបបក្រុងភ្នំពេញបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតលើជនរងគ្រោះម្នាក់ បានស្លាប់នៅក្នុងពន្ធនាគារដោយសារតែនៅលើសាកសពជនរងគ្រោះមានស្នាមធ្វើទារុណកម្មជាច្រើនកន្លែង។
2019-05-02
មន្ត្រីគណបក្សប្រឆាំងនៅខេត្តបាត់ដំបងដែលតុលាការកោះហៅសាកសួរ អះអាងថា បើទោះបីជាមានកោះហៅយ៉ាងនេះក្ដី ក៏ពួកគេនៅតែប្រកាន់ជំហរស្មោះស្ម័គ្រជាមួយគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា និង លោក សម រង្ស៊ី ជាមេដឹកនាំដោយឥតងាករេដដែល។
2019-05-02
អនុប្រធានបក្សប្រឆាំងថា ការបន្តធ្វើទុក្ខបុកម្នេញ ពីរបបលោក ហ៊ុន សែន មកលើមន្ត្រីបក្សប្រឆាំងឥតស្រាកស្រាន្តបែបនេះ រឹតតែដុតកំហឹងឲ្យពលរដ្ឋខ្មែរឈឺចាប់ កាន់តែខ្លាំង និង ឈានទៅរកការក្រោកឡើងរបស់ពលរដ្ឋ ដើម្បីផ្លាស់របបដឹកនាំសព្វថ្ងៃ ក្នុងពេលឆាប់ៗ។
2019-05-01
ម្ដាយយុវជនម្នាក់រស់នៅខេត្តពោធិ៍សាត់ ដែលទាហានថៃបាញ់ស្លាប់ នៅក្នុងដីថៃកាលពីថ្ងៃទី២៤ មេសា យំសោកនឹកអាណិតកូន ដែលស្លាប់នៅក្នុងព្រៃម្នាក់ឯង ដោយមិនបានយកសពមកធ្វើបុណ្យតាមប្រពៃណីពុទ្ធសាសនា។
2019-05-01
ពលករខ្មែរធ្វើការងារនៅប្រទេសថៃប្រមាណ ៥០នាក់នៅព្រឹកថ្ងៃទី១ ឧសភា បាននាំគ្នាចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិជាមួយពលករមកពីប្រទេសដទៃទៀតនៅទីក្រុងបាងកក។
2019-05-01
គ្រួសារលោក រ៉ាត់ រត្នមុនី បានចូលជួបអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅរសៀលថ្ងៃទី០១ ឧសភា ដើម្បីស្នើសុំឱ្យអ្នកស្រី ជួយអន្តរាគមន៍ឱ្យសកម្មជនសិទ្ធិការងាររូបនេះបានរួចផុតពីការឃុំឃាំង
2019-05-01
ស្នងការរាជធានីភ្នំពេញ លោក ស ថេត ឱ្យដឹងថាសមត្ថកិច្ច កំពុងសាកសួរ ជនជាតិចិនម្នាក់ ដែលយកបំពង់ដែលគេសង្ស័យថាជាគ្រាប់បែក ទៅដាក់នៅផ្ទះមិត្តភ័ក្ដិ។
2019-05-01
អតីតចៅសង្កាត់គណបក្សប្រឆាំងចំនួន ៣រូប និងសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងម្នាក់អះអាងថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលបំភ្លឺតុលាការតាមដីកាកោះរបស់សាលាដំបូងខេត្តបាត់ដំបង។
2019-05-01
ពលរដ្ឋរស់នៅក្នុងភូមិចំនួន ៥ភូមិ នៃឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខែត្រកំពង់ធំប្រមាណជាង ៣០០នាក់ បានលើកគ្នាតវ៉ារយៈពេល ២ថ្ងៃជាប់គ្នា បំណងទាមទារដីរបស់ពួកគេ ដែលអាជ្ញាធរដកហូត ហើយបម្លែងជាដីសម្បទានសង្គមកិច្ច។
2019-05-01
តុលាការរបបក្រុងភ្នំពេញបានសម្រេចទាត់ចោលបណ្ដឹងរបស់ក្រុមគ្រូបង្រៀន ១១នាក់ និងបង្គាប់ឱ្យពួកគេបង់ប្រាក់ប្រដាប់ក្ដី ចំពោះសំណុំរឿងបណ្ដេញគ្រូបង្រៀនចេញពីក្របខ័ណ្ឌរបស់ក្រសួងអប់រំ។
2019-05-01
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសហភាពមីយ៉ាន់ម៉ា (Myanmar) អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) នៅថ្ងៃទី៣០ ខែមេសា បានជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំកំពូល ៣រូបដាច់ដោយឡែកពីគ្នា។
2019-05-01
លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាលេស ដេវិតសុន (Alejandro Gonzalez Davidson) ថ្លែងថា សវនាការសំណុំរឿងលោក ដែលតុលាការខេត្តកោះកុងគ្រោងបើកខែកក្កដាខាងមុខ គឺលោកបានរង់ចាំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។