ប័ណ្ណសារព័ត៌មាន
2019-05-01
អាជ្ញាធរនៅតែបន្តរឹតបន្តឹងសេរីភាពរបស់កម្មករ ក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិ នៅព្រឹកថ្ងៃទី១ ឧសភា ក្នុងខណៈមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ចុះចែកលុយ ពិសាអាហារ និងរាំច្រៀង ជាមួយកម្មករនៅខេត្តកណ្ដាល។
2019-05-01
យុវជន កម្មករ និស្សិត គ្រូបង្រៀន និងអាជីវករ សម្ដែងការមិនពេញចិត្តជុំវិញការបដិសេធសំណើរបស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក្នុងការចូលជួបសួរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងឃុំឃាំងក្នុងផ្ទះ។ ពួកគេជំរុញឲ្យរបបក្រុងភ្នំពេញ អនុញ្ញាតឲ្យអ្នកស្រី រ៉ូណា ស្មីត បានជួបលោក កឹម សុខា ដើម្បីជួយសម្របសម្រួលវិបត្តិនយោបាយ និងបញ្ហាប្រឈមពីសំណាក់សហគមន៍អន្តរជាតិ។
2019-05-01
ក្រុមសហជីពធំចំនួន៨ ដឹកនាំដោយប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ រក្សាជំហរហែក្បួនកម្មករជាង ២ពាន់នាក់ ទៅមុខរដ្ឋសភា ដដែល នៅថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា បើទោះរងការព្រមានបង្ក្រាបក៏ដោយចុះ។