ប័ណ្ណសារព័ត៌មាន
2019-05-28
អ្នកឃ្លាំមើលបញ្ហាសង្គម លោក មាស នី មានប្រសាសន៍ថា ការដែលធ្វើឲ្យរបបក្រុងភ្នំពេញមានការព្រួយបារម្ភនោះ ដោយខ្លាចកើតមានអំពើចលាចលដូចប្រទេសវេណេហ៊្សុយអេឡា (Venezuela) បើសិនជាលោក សម រង្ស៊ី វិលចូលស្រុកវិញដូចការគ្រោងទុកមែននោះ។
2019-05-27
អាជ្ញាធរខេត្តបាត់ដំបងគ្រោងធ្វើវេទិកាពិគ្រោះយោបល់ភាពជាដៃគួរជាមួយអង្គការសង្គមស៊ីវិល សមាគម និងសហគមន៍នានា ក្នុងខេត្តនេះ នៅថ្ងៃទី៣១ ឧសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគួររវាងអង្គការសង្គមស៊ីវិល និងរដ្ឋបាលខេត្តសាលាខេត្តនេះ។
2019-05-27
លទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ បង្ហាញថា គណបក្សកាន់អំណាចឈ្នះដាច់ គណបក្ស ៦ផ្សេងទៀត នៅគ្រប់ការិយាល័យបោះឆ្នោត។
2019-05-27
អង្គភាពដោះមីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) សម្ដែងការសោកស្ដាយ ដែលបាត់បង់ជីវិតសត្វឆ្កែជាសមាជិកបម្រើវិស័យសកម្មភាពបោសសម្អាតមីនមួយក្បាល ដែលមានឈ្មោះថា ឌា (DIA)។
2019-05-27
របបក្រុងភ្នំពេញបានហៅគម្រោងវិលចូលកម្ពុជាវិញរបស់លោក សម រង្ស៊ី ថា គ្រាន់តែជាវិទ្ធង្សនា នយោបាយ ដើម្បីប្រើប្រាស់ប្រជាពលរដ្ឋ ក្នុងការលាក់បាំងពុតត្បុតនយោបាយ មហិច្ឆតា របស់ខ្លួនប៉ុណ្ណោះ។
2019-05-27
មន្ត្រីសិទ្ធិមនុស្សជំរុញឱ្យតុលាការលើកលែងបទចោទប្រកាន់លើលោក រ៉ាត់ រត្នមុនី ជាសកម្មជនសិទ្ធិការងារ ព្រោះលោកមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។
2019-05-27
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ទទួលស្គាល់ថា ក្រោមការដឹកនាំរបស់លោក មិនទាន់សម្រេចបានការផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋខ្មែរប្រកបដោយសមធម៌ ឲ្យបានពេញលេញគ្រប់គ្នានៅឡើយទេ។
2019-05-26
ប្រធានរដ្ឋសភាឯកបក្សនៃរបបក្រុងភ្នំពេញ នឹងទៅទស្សនកិច្ចប្រទេសវៀតណាម រយៈពេល៣ថ្ងៃ បន្ទាប់មកទៀត នឹងបន្តទៅប្រទេសឡាវរយៈពេល ៣ថ្ងៃទៀតដូចគ្នា។
2019-05-26
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានអះអាង ក្រសួងកំពុងចាត់វិធានការដោយសារស្រាវជ្រាវឈ្មោះមន្ត្រីអសកម្មមួយចំនួនដែលមិនមកធ្វើការងារ ប៉ុន្តែមានវត្តមានពេលបើកប្រាក់ខែ។ អ្នកវិភាគយល់ថា ចំណាត់ការរបស់ក្រសួងព័ត៌មាន ប្រហែលគ្មានប្រសិទ្ធភាពនោះទេ។
2019-05-26
គ.ជ.បវាយតម្លៃថា ស្ថានភាពថ្ងៃបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ ដំណើរការទៅរលូន ដោយមិនមានបញ្ហាអ្វីទាំងអស់។ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ហៅការបោះឆ្នោតនេះ ថាក្លែងក្លាយ និងធ្វើក្រោមការបង្គាប់បញ្ជាពីរបប លោក ហ៊ុន សែន។
2019-05-26
ព្រះមហាក្សត្រ ព្រះបាទបរមនាថ នរោត្តម សីហមុនី បានយាងនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃទី២៦ ឧសភា នេះ បន្ទាប់ពីព្រះអង្គបានយាងធ្វើជាព្រះកិត្តិយសក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ ICC-Angkor។
2019-05-26
មន្ត្រីក្រសួងធម្មការ និងសាសនាអះអាងថា ប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង បានធ្វើស្បែកជើងមាសមួយគូ ទម្ងន់មួយគីឡូកន្លះ ដើម្បីប្រគេនដល់មន្ត្រីជាន់ខ្ពស់សង្ឃ។ ព្រះសង្ឃឯករាជ្យ និងពលរដ្ឋរិះគន់ថា ការផ្ដល់ស្បែកជើងមាសនេះ នេះជាទង្វើដែលមិនសមស្របតាមធម៌វិន័យព្រះពុទ្ធសាសនា និងមិនបានជួយលើកកម្ពស់វិស័យសាសនា និងសង្គមនោះទេ។
2019-05-25
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បាតុភូតនេះបណ្ដាលមកពីសីតុណ្ហភាពនឹងបន្តធ្លាក់ចុះនៅត្រឹមចន្លោះ៣៣ ដល់៣៥អង្សាសេ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ឧសភា។
2019-05-25
ថ្នាក់ដឹកនាំសហជីព និងអ្នកការពារសិទ្ធិមនុស្សថ្លែងថា ចំណាត់ការរបស់អាជ្ញាធររបបក្រុងភ្នំពេញទៅលើមន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅពេលថ្មីៗនេះ កំពុងធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែធ្លាក់ចុះដុនដាប ហើយរឿងនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់វិបត្តិ EBA។
2019-05-25
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី រងបណ្ដឹងជុំទិសពីរបបលោក ហ៊ុន សែន ស្របពេលដែលលោក កឹម សុខា នៅតែបន្តជាប់ឃុំឃាំងក្នុងផ្ទះ និងបាត់បង់សិទ្ធិសេរីភាព ក្នុងជីវភាពនយោបាយទាំងស្រុង។ ចំណែកឯមន្ត្រីមូលដ្ឋានរបស់បក្សនេះ កំពុងរងការធ្វើទុក្ខបុកម្នេញ កាន់តែខ្លាំង និងឥតស្រាកស្រាន្ត។