ប័ណ្ណសារព័ត៌មាន
2019-05-25
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ អេឌីប៊ី (ADB) សម្រេចផ្ដល់ប្រាក់សម្បទានប្រមាណជិត ៨លានដុល្លារ ដល់កម្ពុជា ដើម្បីផ្គត់ផ្គង់ការសាងសង់ឧទ្យានថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យដែលមានកម្លាំង ១រយមេហ្គាវ៉ាត់ (១០០ Megrawatt) នៅខេត្តកំពង់ឆ្នាំង។ គម្រោងនេះ ក៏មានការសាងសង់ ប្រព័ន្ធបញ្ជូនអគ្គិសនី ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅនឹងបណ្ដាញចែកចាយសំខាន់ៗមួយចំនួននៅជុំវិញរាជធានីភ្នំពេញ ។
2019-05-25
លោក ហៃ វណ្ណា ថា ការជួបជុំតវ៉ានេះ នឹងធ្វើនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា នៅស្របពេលដែលលោក ហ៊ុន សែន និង មន្ត្រីរបបនេះជាច្រើនរូបទៀត ទៅចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្ដីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ។
2019-05-25
សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលចាត់ទុកគម្រោងស្នើសុំសិក្សា បូមខ្សាច់ និងស្ដារទន្លេ ដែលជាគម្រោងយុទ្ធសាស្ត្រទន្លេចិញ្ចឹមទន្លេ មានប្រវែង ៣៦០ គីឡួម៉ែត្រ របស់ក្រុមហ៊ុន ទ្រី ភាព ពុំមែនជាតម្រូវការអាទិភាព និងចាំបាច់ដែលស្នើឡើងដោយរដ្ឋាភិបាល និងពលរដ្ឋនោះទេ។
2019-05-25
អស់រយៈពេលជិត ៣ឆ្នាំមកហើយ ដែលបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ ក្នុងរាជធានីភ្នំពេញ។ មន្ត្រីតុលាការបានប្រកាសថា សំណុំរឿងឃាតកម្មនេះ តុលាការកំពុងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកកាត់ទោស ក៏ប៉ុន្តែមកទល់ពេលនេះ ករណីនេះហាក់គ្មានការជឿនលឿនទៅមុខឡើយ។
2019-05-25
យុវជនម្នាក់ដែលច្រៀងរ៉ែបរិះគន់សង្គមអះអាងថា អាជ្ញាធរក្នុងខេត្តសៀមរាបនៅតែតាមឃ្លាំមើលលោកជាប្រចាំ ដែលធ្វើឱ្យលោកមានការព្រួយបារម្ភខ្លាំងអំពីសុវត្ថិភាព។ មន្ត្រីសិទ្ធិមនុស្ស ចាត់ទុកទង្វើអាជ្ញាធរគឺជាការគំរាមកំហែង និងជាការរំលោភសិទ្ធិមនុស្សព្រោះយុវជននោះមិនបានប្រព្រឹត្តបទល្មើសអ្វីនោះទេ។
2019-05-25
សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្រោមកិច្ចសម្របសម្រួលពីតំណាងអយ្យការខេត្ត ចុះបិទទីតាំងមជ្ឈមណ្ឌលកម្សាន្តចិនយីហោ ជីនទីង (Jingding) នៅលើកោះរ៉ុងសន្លឹម នៅថ្ងៃទី២៤ ឧសភានេះ។ សកម្មជនបរិស្ថានសាទរចំពោះចំណាត់ការនេះ ក៏ប៉ុន្តែថានឹងបន្តឃ្លាំមើលតទៅទៀត ដើម្បីចង់ដឹងពីប្រសិទ្ធភាពនៃបទបញ្ជារបស់អាជ្ញាធរ។
2019-05-25
លោកលើកទឹកចិត្តដល់ពលរដ្ឋខ្មែរនៅក្នុងស្រុកឱ្យចូលរួមហូបនំបញ្ចុកមិនថា ជាក្រុម ឬម្នាក់ឯងទេ ជាពិសេសនៅក្នុងពេល ដែលមានការរឹតត្បិត ការរំខានដោយអាជ្ញាធរចំពោះការជួបជុំហូបនំបញ្ចុករបស់សកម្មជនបក្សប្រឆាំងនៅតាមខេត្តមួយចំនួនកន្លងទៅនេះ។
2019-05-24
តុលាការកំពូលផ្ដន្ទាទោសបុគ្គល អឿត អាង ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ជុំវិញករណីឃាតកម្មលើបណ្ឌិត កែម ឡី។ អ្នកការពារសិទ្ធិមនុស្សយល់ថា រឿងនេះមិនទាន់មានយុត្តិធម៌ពេញលេញនៅឡើយ ព្រោះមានតែបុគ្គល អឿត អាង ម្នាក់ប៉ុណ្ណោះ។
2019-05-24
ក្រុមប្រឹក្សាធម្មនុញ្ញ ត្រៀមផ្លាស់ប្ដូរសមាជិក ២រូប នៅពាក់កណ្ដាលខែមិថុនា និងត្រៀមបោះឆ្នោតជ្រើសរើសប្រធានថ្មី ឯបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមថា ស្ថាប័នកំពូលរបស់ជាតិមួយនេះ នឹងនៅបន្តស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច និងលោក ហ៊ុន សែន ដដែល។
2019-05-24
អ្នកវិភាគនយោបាយ និងសង្គមចាត់ទុករលកនៃការកោះហៅសកម្មជនបក្សសង្គ្រោះជាតិ និងការរំខានការជួបជុំញ៉ាំនំបញ្ចុករបស់ពួកគេ ពីសំណាក់នគរបាល និងតុលាការថា ជាការធ្វើទុក្ខបុកម្នេញនិងការរំលោភសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
2019-05-24
អ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសិទ្ធិមនុស្ស ស្នើឱ្យមានការស៊ើបអង្កេតឱ្យច្បាស់ និងអនុវត្តច្បាប់ជេរ ប្រមាថតាមបណ្ដាញសង្គមហ្វេសប៊ុក ឱ្យបានស្នើគ្នា។
2019-05-24
សកម្មជនគណបក្សប្រឆាំងនៅស្រុកមោងឬស្សី ដែលបានចូលបំភ្លឺតុលាការ រិះគន់មន្ត្រីសាលាដំបូងខេត្តបាត់ដំបងថា បានពន្យារពេលសាកសួរដោយពុំបានជូនដំណឹងដល់ពួកគាត់ជាមុន ធ្វើឱ្យពួកគាត់ខាតបង់ពេលវេលា និងថវិកា។
2019-05-24
សកម្មជនគណបក្សប្រឆាំងនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានបញ្ចប់ពិធីហូប នំបញ្ចុកជុំគ្នាយ៉ាងតក់ក្រហល់ បន្ទាប់ពីប៉ូលិសស្រុកនេះជាច្រើននាក់បានទៅអុកឡុករំខានដល់ផ្ទះពួកគាត់ កាលពីព្រឹកថ្ងៃទី២៣ ឧសភា។
2019-05-24
សកម្មជនបរិស្ថានរកឃើញថា ក្រុមហ៊ុន យាន ឆាយ និងឧកញ៉ាមួយចំនួន នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច ទៅលក់នៅប្រទេសវៀតណាម និងចែកចាយតាមដេប៉ូក្នុងប្រទេស។
2019-05-24
ជនជាតិដើមភាគតិចរស់នៅឃុំប៊ួស្រា ស្រុកព្រជ្រាដា ខេត្តមណ្ឌលគិរី គ្រោងប្តឹងមន្ត្រីយោធាម្នាក់ ទៅតុលាការពាក់ព័ន្ធ ករណីប្រើកាំភ្លើងខ្លីភ្ជុងអ្នកភូមិជាច្រើននាក់ ដែលកំពុងចូលរួមពិធីបុណ្យសពមួយ កាលពីចុងសប្តាហ៍មុន។