ប័ណ្ណសារព័ត៌មាន
2019-05-24
អង្គការសមាគមអភិរក្សសត្វព្រៃ ឬហៅថា (WCS) និងរដ្ឋបាលជលកម្ពុជាគ្រោងលែងកូនកន្ធាយក្បាលកង្កែប ឬល្មិចចំនួន ២រយ ក្បាលចូលទៅក្នុងទន្លេមេគង្គនៅថ្ងៃទី២៥ ខែឧសភា នៅកោះពែង ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
2019-05-24
សកលវិទ្យាល័យសៅស៍អ៊ីសថ៍ អេយសៀ (South-EastAsia) រងការរិះគន់ធ្ងន់ៗក្រោយចេញសេចក្ដីថ្លែងការណ៍ និងហៅនិស្សិតម្នាក់ទៅស្ដីបន្ទោស បន្ទាប់ពីនិស្សិតនោះច្រៀងរ៉ែប (Rap) រិះគន់ពីសង្គមដែលបទនេះកំពុងល្បីល្បាញក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
2019-05-23
ក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្ស សង្គ្រោះជាតិ នៅខេត្តកំពង់ធំ ចាត់ទុកសកម្មភាពប៉ូលិសរារាំងពិធីហូបនំបញ្ចុកជុំគ្នាថា ជាការគំរាមកំហែង និងបំបិទសេរីភាពជួបជុំបរិភោគអាហាររបស់ពួកគេ។
2019-05-23
ក្រុមហ៊ុនកាស៊ីណូចិន ដែលមានបំណងសាងសង់រមណីយដ្ឋានចម្រុះខ្នាតធំមួយនៅខេត្តសៀមរាប ថ្លែងថា ដីដែលក្រុមហ៊ុនខ្លួនទិញបានស្ថិតក្នុងទីតាំងដ៏ល្អ ហើយថា គម្រោងវិនិយោគរបស់ខ្លួន អាចនឹងប្រព្រឹត្តទៅដោយមិនមានកាស៊ីណូ បើសិនជារដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានកាស៊ីណូ នៅខេត្តសៀមរាបនោះទេ។
2019-05-23
គណៈកម្មាធិការអង្គការ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិបានសម្រេចពន្យារពេលសំណើសុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជាសមាជិកនៃក្រុមប្រឹក្សានេះ រយៈពេល ៦ខែទៅមុខទៀត ក្រោយពេលប្រទេសវៀតណាមបានបដិសេធសំណើរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ហើយប្រទេសមានចំនួនទៀតបានដាក់សំណួរជុំវិញសំណើរបស់សហព័ន្ធ។
2019-05-23
ប្រតិកម្មនេះ ធ្វើឡើងក្រោយសមាជិកព្រឹទ្ធសភាអាមេរិកបីរូប រួមគ្នាស្នើច្បាប់ជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។ ច្បាប់នេះ នឹងបញ្ចូលការដាក់ទណ្ឌកម្មលើមន្ត្រីរបបលោក ហ៊ុន សែន ផង។
2019-05-23
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាងទៅកាន់ប្រទេសបារាំងនៅថ្ងៃទី២៣ ឧសភា នេះ ដើម្បីធ្វើជាព្រះកិត្តិយសក្នុងពិធីអបអរសាទរខួប២៥ ឆ្នាំនៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ហៅកាត់ថា ICC-Angkor ។
2019-05-22
ជំនឿនេះពួកគាត់ពឹងផ្អែកតាមព្រះរាជពិធីច្រត់ព្រះនង្គ័លនៅក្នុងខេត្តតាកែវ នៅថ្ងៃទី២២ ឧសភានេះ ដែលគោឧសភរាជ បានបរិភោគស្រូវ ពោត និងសណ្ដែកច្រើនជាងគេ ក្នុងចំណោមអាហារផ្សងប្រផ្នូលទាំង ៧មុខ ដែលដាក់កណ្ដាលវាលព្រះស្រែ។
2019-05-22
តំណាងសហគមន៍ ៤រូប ក្នុងចំណោមពលរដ្ឋជាង ១រយគ្រួសារ រស់នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានផ្តិតមេដៃប្ដឹងមេភូមិ និងមេឃុំពាក់ព័ន្ធករណីឃុបឃិតលក់សហគមន៍ជាង ៥រយហិកតារ (៥០៣) ឱ្យឈ្មួញ។
2019-05-22
សកម្មជនបរិស្ថានគ្រោងដាក់ញត្តិទៅក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ដោយស្នើឱ្យស្ថាប័នទាំងនោះ កុំទទួលយកគម្រោងយុទ្ធសាស្ត្រទន្លេចិញ្ចឹមទន្លេ របស់ក្រុមហ៊ុន ទ្រី ភាព។ ពួកគេប្តេជ្ញាថា នឹងបន្តធ្វើយុទ្ធនាការផ្សេងៗទៀត ដើម្បីជំទាស់ការផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មបូមខ្សាច់តាមដងទន្លេមេគង្គ។
2019-05-22
អាជ្ញាធរខេត្តព្រះសីហនុទទួលស្គាល់ថា មជ្ឈមណ្ឌលកម្សាន្តចិនយីហោ ជីនទីង (Jin Ding) នៅតែបើកដំណើរការដូចធម្មតាដដែល ទោះបីជាអាជ្ញាធរបានតម្រូវឱ្យម្ចាស់ទីតាំងបិទដំណើរការអាជីវកម្មក៏ដោយ។
2019-05-22
មជ្ឈមណ្ឌលឯកសារកម្ពុជាបានចាក់បញ្ចាំងខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា ឆ្មាំព្រៃ ឬហៅថា (Jungle Guard) ដែលបង្ហាញពីខ្សែជីវិត និងសកម្មភាពរបស់ ព្រះសង្ឃការពារ និងអភិរក្សធនធានធម្មជាតិ ដោយជោគជ័យ និងមានប្រសិទ្ធិភាព។
2019-05-22
អ្នកគាំទ្រគណបក្សប្រឆាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អះអាងថា ប៉ូលិសក្រុងនេះបានតាមដានឃ្លាំមើលពួកគាត់ហូបនំបញ្ចុកជុំគ្នាកាលពីព្រឹកថ្ងៃទី២១ ឧសភា។
2019-05-22
តំណាងអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សសម្ដែងក្ដីព្រួយបារម្ភអំពីការវិវត្តស្ថានការណ៍នយោបាយនៅកម្ពុជា បន្ទាប់ពីអតីតមន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើនរូប ត្រូវបានកោះហៅទៅសាកសួររឿងប្រឆាំងសាលដីកាតុលាការកំពូល។
2019-05-22
អង្គការមូលនិធិបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករ ហៅកាត់ថា LPN នៅប្រទេសថៃ ជួយទំនុកបម្រុងផ្ដល់ការស្នាក់នៅ និងការសិក្សាដល់កុមារកម្ពុជាជាច្រើននាក់ ឱ្យរួចផុតពីគ្រោះភ័យនានាដែលកើតមាននៅក្នុងប្រទេសថៃ។