ប័ណ្ណសារព័ត៌មាន
2019-05-21
សង្គមស៊ីវិលនៅខេត្តកំពត ជំរុញឲ្យអាជ្ញាធរខេត្ត ហ៊ានបើកការស៊ើបអង្កេត និងចាត់វិធានការ លើមន្ត្រីដែលចេញប្លង់ និងបើកដៃឲ្យឈ្មួញ បោះបង្គោលព្រំ លើមាត់ឆ្នេរ និងដែនសមុទ្រលក់។
2019-05-21
សកម្មជនបរិស្ថាន និងសហគមន៍នៅខេត្តព្រះវិហារ អះអាងថា ក្រុមហ៊ុន សំអឿន សុវណ្ណ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើពីព្រៃអភិរក្ស និងព្រៃសហគមន៍ ចូលការដ្ឋានក្រុមហ៊ុន ពុំមានស្ថាប័នណា ចុះស៊ើបអង្កេតឡើយ ទោះបីជាពួកគេបានផ្តល់ព័ត៌មានពីភាពមិនប្រក្រតីនៃអាជីវកម្មឈើនេះជាច្រើនសារក្តី។
2019-05-20
របបក្រុងភ្នំពេញ រៀបប្រារព្ធទិវានៃការចងចាំ ដើម្បីរំលឹកឡើងវិញ នូវការឈឺចាប់ ការកាប់សម្លាប់ និងការធ្វើទារុណកម្មនៃរបបប្រល័យពូជសាសន៍។
2019-05-20
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងថា រដូវវស្សា បានចាប់ផ្ដើមចូលដល់ហើយ ចំណែកឥទ្ធិពលឡើងកម្ដៅ អ៊ែល នីណូ (El Nino) បានថយចុះជាបន្តបន្ទាប់។
2019-05-20
គណបក្សនយោបាយខ្លះ ក្នុងចំណោមបក្សទាំង៧ ដែលចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ បានចាប់ផ្ដើមហែក្បួនឃោសនារកសំឡេងឆ្នោត និងជួបប្រជុំគ្នា ដើម្បីឃោសនាពីគោលនយោបាយបក្ស តាមស្នាក់ការបក្សរៀងៗ ខ្លួន។
2019-05-20
សន្និសីទ ២ថ្ងៃ ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ (Mekong River Commission or MRC) ទាំងបួន មានថៃ ឡាវ កម្ពុជា និងវៀតណាម ក្នុងការគ្រប់គ្រងធនធានទឹកទន្លេមេគង្គប្រកបដោយវិជ្ជមាន និងនិរន្តរភាព។
2019-05-19
សាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ប្រធានក្រុមហ៊ុន ជី.ស៊ី.ជីអេស៊ែ (GCGAsia) ជាផ្លូវការបន្ទាប់ពីមានបញ្ជាពីមេដឹកនាំរបបក្រុងភ្នំពេញ ឱ្យចាត់វិធានការច្បាប់ជាបន្ទាន់ក្រោយរកឃើញថា ក្រុមហ៊ុននេះបានបង្ហោះរូបថត និងឈ្មោះលោក ហ៊ុន សែន ថានឹងទៅសម្ពោធក្រុមហ៊ុនដោយគ្មានការអនុញ្ញាត និងខុសពីការពិត។
2019-05-19
យុវជនម្នាក់ដែលច្រៀងរ៉េបរិះគន់សង្គមសព្វថ្ងៃ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្រមាណ ៤០ឆ្នាំមកហើយ និងកំពុងល្បីក្នុងបណ្ដាញសង្គម ស្នើសុំឱ្យប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិលុបបទចម្រៀងរបស់ខ្លួនចេញពីហ្វេសប៊ុក។
2019-05-19
អ្នកវិភាគលើកឡើងថា ទូរទស្សន៍ព្រះអាទិត្យអាចជួយផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋដឹងកាន់តែច្រើនទៀតពីដំណើរការលទ្ធិប្រជាធិបតេយ្យដែលអាចនឹងឈានទៅរកការផ្លាស់ប្តូរជាវិជ្ជមានខាងមុខនេះ។
2019-05-19
សមាគមខ្មែរនៅប្រទេសបារាំង ឬហៅកាត់ថា (PSN-France) គ្រោងធ្វើពិធីបុណ្យនំបញ្ចុកខ្មែរ ជាលើកទី៣ ដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរពីបុរាណ និងដើម្បីបញ្ជាក់ថា ខ្មែរនៅមានសាមគ្គីគ្នាល្អ ទោះជានៅទីណាក៏ដោយ និងដើម្បីបញ្ជាក់ថា ពិធីបុណ្យនេះ គឺជាប្រពៃណី មិនមែនជារឿងនយោបាយអ្វីនោះឡើយ។
2019-05-19
សហគមន៍ជនជាតិដើមភាគតិចរាប់រយគ្រួសារ រស់នៅភូមិចំនួន៣ នៃឃុំដាក់ដាំត្អូញថា អាជ្ញាធរមូលដ្ឋានខេត្តនេះ មិនបានយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់របស់ពលរដ្ឋ ដែលចង់ឱ្យអាជ្ញាធររួមគ្នាថែរក្សាព្រៃកប់ខ្មោច ព្រៃអារក្ស និងតំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រៃធំឱ្យគង់វង្សនោះទេ បើទោះបីជាអ្នកភូមិជាង ១រយនាក់ បានផ្ដិតមេដៃប្ដឹងទាមទារដីទាំងនោះ ជាសម្បត្តិរដ្ឋវិញកាលពីអំឡុង ឆ្នាំ ២០១៧។
2019-05-19
អ្នកជំនាញព្រះពុទ្ធសាសនាលើកឡើងថា បុណ្យវិសាខបូជានេះ មានតម្លៃនិងគុណប្រយោជន៍ដ៏វិសេសដែលរដ្ឋាភិបាល និងពលរដ្ឋខ្មែរចូលរួមលើក ស្ទួយនិងប្រតិបត្តិឱ្យសាកសមជាប្រទេសដែលទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
2019-05-18
មន្ត្រីបក្សប្រឆាំងនៅអាមេរិកបានជួបមន្ត្រីក្រសួងការបរទេស និងសមាជិកសភាអាមេរិកជាច្រើនរូប ក្នុងសប្ដាហ៍នេះ ដើម្បីថ្លែងប្រាប់មន្ត្រីទាំងនោះ អំពីស្ថានការណ៍រំលោភសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញ ដែលកាន់តែអាក្រក់ជាងមុន។
2019-05-18
មូស្លីមទាំងឡាយតមចំណីអាហារ ឬ បួសនេះ ដើម្បីបង្ហាញពីភាពស្មោះស្ម័គ្ររបស់ខ្លួន ទៅចំពោះអល់ឡោះព្រះជាម្ចាស់ ហើយអល់ឡោះ បានដាក់កាតព្វកិច្ចបួសដល់អ្នកកាន់សាសនាឥស្លាមទាំងអស់ ដើម្បីជាការដាស់តឿនដល់មនុស្សគ្រប់រូបឲ្យដឹងអំពីរសជាតិ នៃការអត់ឃ្លាន និងជាការផ្សារភ្ជាប់សុខទុក្ខគ្នារវាងអ្នកមាន និងអ្នកក្រ។
2019-05-18
ពលរដ្ឋ និងក្រុមយុវជន ចាត់ទុកការតាំងបង្ហាញរូបព្រះពុទ្ធតាមផ្លូវសាធារណៈ ឆ្លុះបញ្ចាំងការផ្តល់តម្លៃព្រះពុទ្ធសាសនា និងបំផុសពលរដ្ឋឲ្យយល់ដឹង ពីវប្បធម៌ប្រពៃណីបែបព្រះពុទ្ធសាសនា ជាពិសេសកាត់បន្ថយការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជាដើម។