ប័ណ្ណសារព័ត៌មាន
2019-05-18
ពលរដ្ឋមួយចំនួនមិនពេញចិត្ត ចំពោះចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេច នឹងដោះលែង ស្ត្រីម្នាក់ដែលមកពីត្រកូលមានទ្រព្យសម្បត្តិ បានបើកឡានបុកនិស្សិតស្រីម្នាក់ស្លាប់ កាលពីខែមីនា ដោយឱ្យជាប់ពន្ធនាគារ រយៈពេល២ខែគត់ និងទោសនៅសល់សម្រេចព្យួរ។ ពលរដ្ឋចាត់ទុកថា នេះជាអនុវត្តច្បាប់មានស្តង់ដារពីរសម្រាប់អ្នកមាន និងអ្នកក្រ។
2019-05-18
រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសរបស់ខ្លួន ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសចំពោះការស្លាប់របស់សកម្មជនគណបក្សសង្គ្រោះជាតិ លោក ទិត្យ រ៉ន ហើយទាមទារឱ្យរបបលោក ហ៊ុន សែន ចាត់ការយុត្តិធម៌ និងតម្លាភាពជូនជនរងគ្រោះ ក្នុងករណីស្លាប់នេះ។
2019-05-18
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សហការគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធ នៅខេត្តកំពង់ចាម បានចាប់ឃាត់រថយន្តដឹកជ្រូកមួយគ្រឿងពីប្រទេសវៀតណាម កាលពីថ្ងៃទី១៦ ខែឧសភា ដោយសង្ស័យថា មានជំងឺប៉េស្តជ្រូក អាហ្វ្រិក (African Swine Fever)។
2019-05-18
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែឧសភា បានហៅទង្វើរបស់ក្រុមហ៊ុននេះថាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។
2019-05-18
នៅឯខេត្តបាត់ដំបង សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន៥នាក់ បន្ថែមទៀត បានចូលខ្លួនបំភ្លឺតាមការកំណត់របស់តំណាងអយ្យការនៅសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៧ ឧសភា ដោយមានអ្នកគាំទ្រជាច្រើននាក់ឃ្លាំមើលនៅខាងក្រៅរបងតុលាការដូចថ្ងៃមុនៗដែរ។
2019-05-17
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត សង្កេតឃើញថា ថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយទាំង៧ បានចាក់មេក្រូ តាមស្នាក់ការបក្សរៀងៗ ខ្លួនធ្វើការឃោសនា។
2019-05-17
សង្គមស៊ីវិលយល់ថា មហាជន អាចនឹងប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុក សុវណ្ណារិទ្ធិ ដែលសម្រួលឱ្យកញ្ញា យិន ឃុនម៉ី ហៅ យិន ម៉ាណា អនុវត្តទោសត្រឹម២ខែ។
2019-05-17
ស្ថានទូតចិន បង្ហាញលទ្ធផលស៊ើបអង្កេត ទៅលើជនជាតិចិនមួយក្រុម ដែលចេញវីដេអូមួយ គំរាមបង្កអសន្តិសុខនៅខេត្តព្រះសីហនុ ថ្មីៗនេះថា ពួកគេមិនមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មណាមួយទេ។
2019-05-17
យុវជនម្នាក់ដែលច្រៀងរ៉ែបរិះគន់សង្គមនិងកំពុងល្បីក្នុងបណ្ដាញសង្គមត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ តាមរករឿងដល់ផ្ទះ និងកន្លែងការងាររបស់លោកដើម្បីបង្ខំឱ្យលុបបទចម្រៀងចេញពីបណ្តាញហ្វេសប៊ុក និងយូធូប។
2019-05-17
មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមថា ច្បាប់ភូមិបាលវៀតណាមធ្វើឱ្យខ្មែរកម្ពុជាក្រោមបាត់សិទ្ធិកាន់កាប់បង់ដី។ ការបាត់បង់សិទ្ធិគ្រប់គ្រងដីនេះ ជាផ្នែកមួយនៃការបាត់បង់សិទ្ធិស្វ័យសម្រេច លើជោគវាសនារបស់ខ្លួន ដោយខ្លួនឯង។
2019-05-17
អាជ្ញាធរវៀតណាម កោះហៅយុវជនម្នាក់ និងអតីតព្រះចៅអធិការវត្តម្នាក់ទៀត ទៅសាកសួរជុំវិញការប្រើប្រាស់បណ្ដាញសង្គម ដោយអាជ្ញាធរវៀតណាមចាត់ទុកថា ជាករណីខុសច្បាប់។
2019-05-17
សកម្មជនគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងចំនួន ៥នាក់បន្ថែមទៀតនៅថ្ងៃទី១៧ ឧសភា បានចូលខ្លួនបំភ្លឺតាមការកំណត់របស់តំណាងអយ្យការនៅសាលាដំបូងខេត្តបាត់ដំបង ដោយមានអ្នកគាំទ្រជាច្រើននាក់ឃ្លាំមើលនៅខាងក្រៅរបងតុលាការដូចថ្ងៃមុនៗ ដែរ។
2019-05-17
អ្នកស្រី ហៃ ធារី ភរិយារបស់លោក ប៉ុល ទិត្យធានី មន្ត្រីបក្សប្រឆាំង ប្រាប់អាស៊ីសេរីនៅមុននេះបន្តថា ប៉ូលិសបានបញ្ជូនប្ដីរបស់អ្នកស្រី ទៅដល់ចៅក្រមសាកសួរនៅសាលាដំបូងខេត្តកំពង់ឆ្នាំងហើយនៅព្រឹកថ្ងៃទី១៧ ឧសភា គឺបន្ទាប់ពីឃាត់ខ្លួនជាង ១ម៉ោង។
2019-05-16
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព ឱ្យដឹងថា គិតមកដល់ពេលនេះ តុលាការខេត្តព្រះវិហារ នៅមិនទាន់ដោះលែងអ្នកភូមិ ១៤នាក់ ឱ្យបាននៅក្រៅបណ្ដោះអាសន្ន ក្រោយពីសន្យានឹងដោះលែងជាបន្តបន្ទាប់ ក្រោយបុណ្យចូលឆ្នាំខ្មែរហើយ។
2019-05-16
សកម្មជនគណបក្សប្រឆាំងចំនួន៦នាក់ បានចូលបំភ្លឺតាមដីកាការកំណត់របស់តុលាការ ដោយ មានអ្នកគាំទ្ររាប់រយនាំគ្នាទៅផ្ដល់កម្លាំងចិត្តដល់ពួកគេនៅខាងក្រៅរបងសាលាដំបូងខេត្តបាត់ដំបង។